ឧទ្ធម្ភាគចក្រ Apache របស់សហរដ្ឋអាមេរិកប្រមាណ ២០ គ្រឿង បានទៅដល់មូលដ្ឋានទ័ពអាកាស Lielvarde ក្នុងប្រទេស Latvia កាលពីថ្ងៃព្រហស្បតិ៍ ទី ២៤ ខែកុម្ភៈ ប៉ុន្មានម៉ោងបន្ទាប់ពីកងយោធារុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែន។
ប៉ូលិសនៅក្នុងប្រទេសកាណាដាបានប្រើស្ព្រៃយ៍បាញ់ឲ្យក្រហាយភ្នែក និងគ្រាប់បែកផ្សែងដើម្បីបំបែកហ្វូងបាតុករនៅក្នុងរដ្ឋធានី កាលពីថ្ងៃទី១៩ ខែកុម្ភៈ បន្ទាប់ក្រុមបាតុករបាននាំគ្នាតវ៉ានៅតំបន់ទីប្រជុំជនក្នុងទីក្រុង Ottawa អស់រយៈពេលជាង៣សប្ដាហ៍មកហើយដើម្បីប្រឆាំងនឹងវិធានការបង្ការជំងឺកូវីដ១៩៕
កងទ័ពជើងអាកាសសហរដ្ឋអាមេរិករៀបចំគ្រឿងសព្វាវុធយោធា ដែលរួមមានទាំងអាវុធ និងគ្រាប់កាំភ្លើង សម្រាប់ដឹកទៅកាន់ប្រទេសអ៊ុយក្រែន នៅឯមូលដ្ឋានយោធាជើងអាកាស Dover Air Force Base ក្នុងរដ្ឋ Delaware ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។
យុវជនរាប់ពាន់នាក់នៅឥណ្ឌានាំគ្នាដុតរថភ្លើងទទេមួយគ្រឿងកាលពីថ្ងៃទី២៦ ខែមករា កន្លងទៅនេះ ដើម្បីតវ៉ានឹងអ្វីដែលពួកគេហៅថាជាភាពអយុត្តិធម៌នៅក្នុងក្រសួងអយស្ម័យយាន។
ប្រជាពលរដ្ឋស៊ីរី បានសង់មនុស្សព្រិល ហើយបានគប់ដុំព្រិលដាក់គ្នាលេង បន្ទាប់ពីព្យុះព្រិលដ៏កម្របានបោកបក់ទៅលើទីក្រុងដាម៉ាស កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២។ នេះ បើតាមវីដេអូដែលត្រូវបានបង្ហោះតាមបណ្តាញសង្គម។
ការបាក់ដី បានបំផ្លាញភូមិគ្រឹះមួយខ្នង ដែលបានសង់ឡើងនៅសតវត្សរ៍ទី១៨ និងឃ្លាំងផងដែរ នៅក្រុង Ouro Preto ក្នុងរដ្ឋភាគកណ្តាល Minas Gerais។
សត្វអណ្តើកពណ៌បៃតងពីរក្បាល និងអណ្តើកប្រភេទ loggerhead ចំនួនបួនក្បាលទៀត ត្រូវបានជួយសង្គ្រោះចេញពីសំណាញ់នេសាទនៅក្រុង San Clemente del Tuyu ក្នុងខេត្ត Buenos Aires។
សត្វខ្លាពីរក្បាលដែលមានឈ្មោះថា Asim និងGaysha នៅសួនសត្វក្នុងទីក្រុងឡុងដ៍ រីករាយខាំប្រលែងជាមួយនឹងរូបស្ករគ្រាប់ក្រដាសដែលគេបិទភ្ជាប់នឹងបង្គោលឈើ ក្នុងរដូវបុណ្យណូអែល។
នៅថ្ងៃអាទិត្យ ទី៥ ខែធ្នូនេះ ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ព្រះសពរបស់ព្រះអង្គ ត្រូវបានយាងដង្ហែពីប្រទេសបារាំង រួមដំណើរដោយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ ព្រះជាយារបស់ព្រះអង្គ។ ពិធីទទួលព្រះសពមាន
ផ្លូវនានានៅលើកោះ Christmas Island នៅអូស្រ្តាលី ត្រូវបានបិទ ខណៈដែលក្តាមពណ៌ក្រហមដូចអណ្តាតភ្លើង (red flame crabs) រាប់ពាន់ក្បាល បានវារចេញពីព្រៃនៅលើកោះនៅក្បែរឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសអូស្ត្រាលី ដើម្បីធ្វើការបម្លាស់ទីប្រចាំឆ្នាំរបស់ពួកវាទៅកាន់មហាសមុទ្រ។
ការតាំងពិព័រណ៌នេះ ធ្វើឡើងនៅក្រុង Gresik ក្នុងខេត្ត East Java ដោយបានចំណាយពេល៣ខែ ដើម្បីសង់សារមន្ទីរនេះធ្វើពីសំណល់ប្លាស្ទិកចំនួនជាង១០,០០០ រួមមានទុយោ ដបទឹក និងស្បោងដែលប្រមូលបានពីទន្លេនិងតាមឆ្នេរសមុទ្រដែលរងការបំពុល។
ហេតុការណ៍នោះបានបង្កឲ្យបាតុករយ៉ាងហោចណាស់ចំនួន ៣ នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស នៅពេលដែលក្រុមតាលីបង់បានព្យាយាមបំបែកហ្វូងបាតុករនៅប៉ែកខាងកើតប្រទេសអាហ្វហ្គានីស្ថាននោះ។
ព័ត៌មានផ្សេងទៀត