ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មកដល់កម្ពុជា
នៅថ្ងៃអាទិត្យ ទី៥ ខែធ្នូនេះ ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ព្រះសពរបស់ព្រះអង្គ ត្រូវបានយាងដង្ហែពីប្រទេសបារាំង រួមដំណើរដោយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ ព្រះជាយារបស់ព្រះអង្គ។ ពិធីទទួលព្រះសពមានពិធីបង្សុកូលដោយ សម្តេចសង្ឃ និងព្រះសង្ឃ និងមានការយាងទទួលដោយព្រះញាតិវង្សានុវង្សជាច្រើនអង្គ មន្ត្រីជាន់ខ្ពស់ព្រះបរមរាជវាំង ព្រមទាំងសមាជិកគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយទិវង្គតនៅប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយរោគាពាធ។ កញ្ញា ហ៊ាន សុជាតា និងអ្នកនាងខាន់ សុគុំមនោ រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ។