វីដេអូខ្លី៖ ការរបាក់ដី បំផ្លាញភូមិគ្រឹះប្រវត្តិសាស្ត្រនៅក្រុង Ouro Preto ប្រទេសប្រេស៊ីល
ការបាក់ដី បានបំផ្លាញភូមិគ្រឹះមួយខ្នង ដែលបានសង់ឡើងនៅសតវត្សរ៍ទី១៨ និងឃ្លាំងផងដែរ នៅក្រុង Ouro Preto ក្នុងរដ្ឋភាគកណ្តាល Minas Gerais។ ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល មានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការបាក់ដីជាច្រើនសប្តាហ៍។ ផ្នែកខ្លះនៃរដ្ឋ Minas Gerais មានកម្ពស់ទឹកភ្លៀង ៤០ សង់ទីម៉ែត្រ ក្នុងរយៈពេល១០ថ្ងៃដំបូងនៃឆ្នាំ២០២២ នេះ។ គ្មាននរណាម្នាក់រងរបួសទេ នេះបើតាមការឲ្យដឹងរបស់មន្ត្រីក្រុង៕