វីដេអូខ្លី៖ ប្រជាពលរដ្ឋស៊ីរី លេងនៅក្នុងព្យុះព្រិលដ៏កម្រក្នុងទីក្រុងដាម៉ាស
- Reuters
ប្រជាពលរដ្ឋស៊ីរី បានសង់មនុស្សព្រិល ហើយបានគប់ដុំព្រិលដាក់គ្នាលេង បន្ទាប់ពីព្យុះព្រិលដ៏កម្របានបោកបក់ទៅលើទីក្រុងដាម៉ាស កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២។ នេះ បើតាមវីដេអូដែលត្រូវបានបង្ហោះតាមបណ្តាញសង្គម។ ព្យុះព្រិល បានបោកបក់ទៅលើប្រទេសស៊ីរី លីបង់ និងហ្ស៊កដានី កាលពីថ្ងៃពុធ ហើយត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់រយៈពេលពីរទៅបីថ្ងៃ។ ថ្វីបើមានទិដ្ឋភាពរីករាយក្នុងក្រុងដាម៉ាសក៏ពិតមែន តែប្រទេសស៊ីរីកំពុងជួបប្រទះនឹងការខ្វះខាតប្រេង និងការដាច់ចរន្តអគ្គិសនី៕