ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីដេអូ​ខ្លី៖ កោះ Christmas Island នៅ​អូស្រ្តាលី​ប្រែ​ជា​ពណ៌​ក្រហម​ឆ្អៅ ខណៈ​ក្តាម​ក្រហម​បម្លាស់​ទី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ផ្លូវ​នានា​នៅ​លើ​កោះ Christmas Island នៅ​អូស្រ្តាលី​ ត្រូវ​បាន​បិទ ខណៈ​ដែល​ក្តាម​ពណ៌​ក្រហម​ដូច​អណ្តាតភ្លើង​ (red flame crabs) រាប់ពាន់​ក្បាល បាន​វារ​ចេញ​ពី​ព្រៃ​នៅ​លើ​កោះ​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​ភាគខាងលិច​នៃ​ប្រទេស​អូស្ត្រាលី ដើម្បី​ធ្វើការ​បម្លាស់ទី​ប្រចាំឆ្នាំ​របស់​ពួកវា​ទៅ​កាន់​មហាសមុទ្រ។ យោងតាម​ទីភ្នាក់​ឧទ្យានជាតិ​អូស្រ្តាលី Parks Australia បាន​ឲ្យដឹង​ថា ការ​បម្លាស់ទី​ប្រចាំឆ្នាំ​របស់​ក្តាម​ទាំង​នេះ ចាប់ផ្តើម​នៅពេល​មាន​ទឹកភ្លៀង​ដំបូង​នៃ​រដូវ​ភ្លៀងធ្លាក់ ដែល​ជា​ធម្មតា​គឺ​នៅ​ខែតុលា ឬ​ខែវិច្ឆិកា ប៉ុន្តែ​ជួនកាល​អាច​ដល់​ចុង​ខែធ្នូ ឬ​ដើម​ខែ​មករា។ ក្តាមក្រហម​បាន​វារ​នៅ​ពាសពេញ​កោះ​ដែល​មាន​ចំនួន​រហូត​ដល់​រាប់​លាន​ក្បាល។ ពួកវា ចាកចេញ​ពី​រូង​របស់​ពួកវា​ក្នុង​ពេល​តែមួយ ហើយ​ចាប់ផ្តើម​វារ​ឆ្ពោះ​ទៅ​សមុទ្រ​ដើម្បី​រកគូ និង​ភ្ញាស់ពង ដែលនេះ​បង្កើត​បាន​ជា​ទស្សនីយភាព​មួយ​ដែល​មាន​ពណ៌ក្រហម​នៅ​ពាសពេញ​លើ​កោះ។ បន្ថែមពី​លើ​ការបិទផ្លូវ ស្ពាន​បណ្តោះអាសន្ន​ក៏ត្រូវ​បាន​ស្ថាបនា​​ឡើង​ផងដែរ ដើម្បី​ជួយ​ដល់​ការបម្លាស់ទី​របស់​ក្តាម​ទាំងនេះ​ផងដែរ៕

XS
SM
MD
LG