វីដេអូខ្លី៖ សត្វអណ្តើកដែលបានលេបប្លាស្ទិក ត្រូវបានសង្គ្រោះ និងដោះលែងវិញនៅប្រទេសអាហ្សង់ទីន
- Reuters
សត្វអណ្តើកដែលបានលេបប្លាស្ទិកដែលពួកវាច្រឡំថាជាអាហារ ត្រូវបានគេជួយសង្គ្រោះ ហើយត្រូវបានគេដោះលែងទៅក្នុងសមុទ្រវិញនៅប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។ សត្វអណ្តើកពណ៌បៃតងពីរក្បាល និងអណ្តើកប្រភេទ loggerhead ចំនួនបួនក្បាលទៀត ត្រូវបានជួយសង្គ្រោះចេញពីសំណាញ់នេសាទនៅក្រុង San Clemente del Tuyu ក្នុងខេត្ត Buenos Aires។ ខណៈពេលដែលសត្វអណ្តើកទាំងនោះ ស្ថិតក្រោមការគាំពាររបស់មូលនិធិ Grupo Marino ពួកគេបានយកប្លាស្ទិកចំនួន១០ប្រភេទចេញពីខ្លួនពួកវា ដែលការណ៍នេះ បង្ហាញឲ្យឃើញពីគ្រោះថ្នាក់ដែលបង្កឡើងដោយសំរាមប្លាស្ទិក៕