មន្ត្រីប៉ូលិសបីនាក់ផ្សេងទៀត រួមមានលោក Thomas Lane លោក J. Kueng និងលោក Tou Thao ត្រូវប្រឈមនឹងការដាក់ទោសសម្រាប់បទជួយ និងបទសមគំនិត។ ពួកគេត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ កាលពីល្ងាចថ្ងៃពុធកន្លងទៅ។ រីឯលោក Chauvin ត្រូវបានឃាត់ខ្លួនកាលពីសប្តាហ៍មុន។
អ្នកស្រី Roxie Washington ភរិយារបស់លោក George Floyd បានថ្លែងថា៖ «ខ្ញុំចង់បានយុត្តិធម៌ដល់ប្តីខ្ញុំ ពីព្រោះគាត់ជាមនុស្សល្អ។ ប្តីខ្ញុំស្រឡាញ់កូនស្រីយើង (Gianna) ខ្លាំងណាស់»។
លោកបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយនៅលើវេបសាយ ដោយទស្សនាវដ្តី Atlantic កាលពីថ្ងៃពុធថា «ក្នុងមួយជីវិតរបស់ខ្ញុំ លោកដូណាល់ ត្រាំ ជាប្រធានាធិបតីលើកទី១ដែលមិនបានព្យាយាមបង្រួបបង្រួមពលរដ្ឋអាមេរិកាំង លោកមិនដែលបានព្យាយាមធ្វើដូច្នេះទេ»។
លោកឧត្តមសេនីយ៍ Joseph Lengyel ប្រធានឆ្មាំការពារជាតិសហរដ្ឋអាមេរិក បាននិយាយថា «ប្រសិនបើយើងត្រូវបំពេញកាតព្វកិច្ចរបស់យើងជាកងទ័ព ជាពលរដ្ឋអាមេរិកាំង និងជាមនុស្សជាតិ យើងត្រូវតែធ្វើទៅតាមសម្បថរបស់យើង។ យើងមិនអាចអត់ឱនការប្រកាន់ពូជសាសន៍ ការរើសអើង ឬអំពើហិង្សាទេ»។
នៅមុនការលើកឡើងនេះ លោកប្រធានាធិបតីអាមេរិក Donald Trump បានបន្ទោសក្រុមជ្រុលនិយមមួយប្រភេទ ដែលលោកហៅថា ជាក្រុមសកម្មជនប្រឆាំងហ្វាស៊ីសឆ្វេងនិយម ដែលមានឈ្មោះថា antifa ។
បទឃាតកម្មកម្រិតទី២ ដែលជាបទចោទប្រកាន់ថ្មីមួយទៀត អាចឲ្យអតីតមន្ត្រីប៉ូលិសរូបនេះ ជាប់ពន្ធនាគាររយៈពេលយ៉ាងហោចណាស់ ៤០ឆ្នាំ គឺ១៥ឆ្នាំលើសពីទម្ងន់ទោសសម្រាប់បទឃាតកម្មកម្រិតទី៣។
លោក Esper ថ្លែងថា៖ «ជម្រើសក្នុងការប្រើកងកម្លាំងដែលកំពុងបំពេញភារកិច្ចក្នុងការអនុវត្តច្បាប់ គួរតែត្រូវបានប្រើជាជម្រើសចុងក្រោយបំផុត ហើយប្រើតែនៅក្នុងស្ថានការណ៍បន្ទាន់ និងធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ។ ឥឡូវនេះ យើងមិនស្ថិតនៅក្នុងស្ថានការណ៍ណាមួយ ក្នុងចំណោមស្ថានការណ៍ខាងលើនេះទេ»។
បាតុកម្មបានផ្ទុះឡើងនៅតាមទីក្រុងនានានៅទូទាំងពិភពលោក ដើម្បីបង្ហាញសាមគ្គីភាពជាមួយនឹងបាតុកម្ម «Black Lives Matter» ឬ «ជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ» នៅសហរដ្ឋអាមេរិក។
នៅក្នុងទីក្រុង Atlanta ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្សរាប់រយនាក់ដែលបានស្ថិតនៅទីនោះបន្ទាប់ពីបម្រាមគោលចរណ៍នៅម៉ោង៩យប់របស់ទីក្រុងបានចាប់ផ្តើម។ពួកមន្រ្តី បានត្រូវគេឃើញចាប់មនុស្ស នៅក្នុងទីក្រុង។
អស់រយៈពេលជាច្រើនថ្ងៃមកហើយ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានផ្សាយអំពីការតវ៉ានៅក្នុងសហរដ្ឋអាមេរិកទាក់ទិននឹងការស្លាប់របស់លោក George Floyd ដែលបានស្លាប់ បន្ទាប់ពីប៉ូលិសម្នាក់យកជង្គង់សង្កត់ករបស់លោក។
លោក Floyd បានស្លាប់ចំថ្ងៃតែមួយដែលមានឃ្លីបវីដេអូខឹងសម្បាមួយផ្សេងទៀតដែលត្រូវបានគេបង្ហោះព្រោងព្រាត ដែលជាការប៉ះពាក្យសម្តីគ្នាអំពីរឿងប្រកាន់ជាតិសាសន៍រវាងបុរសស្បែកខ្មៅម្នាក់ និងស្រ្តីស្បែកសម្នាក់នៅក្នុងសួនច្បារកណ្តាលទីក្រុងញូវយ៉កក្នុងពេលកន្លងទៅថ្មីៗនេះ។
វីដេអូបង្ហាញអ្នកសារព័ត៌មាននាង Amelia Brace ត្រូវវាយនឹងដំបងប៉ូលិសខណៈអ្នកកាន់កាម៉េរាលោក Tim Myers ត្រូវប៉ូលិសដាល់ចំមុខ ក្នុងពេលកំពុងផ្សាយផ្ទាល់។
ព័ត៌មានផ្សេងទៀត
No media source currently available