ការប្រឆាំងតវ៉ាដោយសន្តិវិធីបានប្រែក្លាយទៅជាអំពើហិង្សាដោយមានការដុតនិងការចូលលួចឥវ៉ាន់ពីហាងលក់ទំនិញនានា និងមានអំពើហិង្សាផ្សេងៗទៀតនៅទូទាំងសហរដ្ឋអាមេរិក ក្រោយការស្លាប់របស់លោក George Floyd។
ប្រជាពលរដ្ឋក្នុងប្រទេសមួយចំនួនដូចជា អូស្រ្តាលី ហូឡង់ ក្រិក អាល្លឺម៉ង់ អង់គ្លេស ម៉ិកស៊ិក និងប្រទេសស៊ីបជាដើម បានបញ្ចេញប្រតិកម្មចំពោះការស្លាប់របស់លោក George Floyd បន្ទាប់ពីលោក Floyd ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកម្នាក់ បានស្លាប់កាលពីថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។
ពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងទីក្រុង មីនីអាប៉ូលីស រដ្ឋមីនីសូតា លោក សេក កុសល បានថ្លែងថា ក្រុមបាតុករទាមទាររកយុត្តិធម៌ចំពោះការស្លាប់របស់លោក ចច ផ្លយ (George Floyd) ជាពលរដ្ឋអាមេរិកាំងស្បែកខ្មៅ នៅបន្តសេរីភាពធ្វើបាតុកម្ម។
លោក Joe Biden អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកបានសម្តែងនូវការព្រួយកង្វល់យ៉ាងខ្លាំងបន្ទាប់ពីប្រធានាធិបតីដូណាល់ ត្រាំ បានសន្យាកាលពីថ្ងៃចន្ទថា នឹងប្រើយោធាដើម្បីបញ្ចប់កុបកម្ម និងការគ្មានច្បាប់ទម្លាប់។
កន្លងមក មនុស្សជាង ១ សែននាក់នៅក្នុងសហរដ្ឋអាមេរិកបានស្លាប់ដោយសារជំងឺកូវីដ១៩ នេះ។
លោក Obama បានបញ្ជាក់ថា៖ «នៅទីបំផុត សេចក្ដីប្រាថ្នាត្រូវតែប្រែក្លាយឲ្យទៅជាច្បាប់ដ៏ជាក់លាក់ និងការអនុវត្តទូទៅនៅក្នុងសង្គម តាមបែបប្រជាធិបតេយ្យ ដែលករណីនេះអាចកើតមានឡើងតែនៅពេលដែលយើងជ្រើសរើសមន្ត្រីរដ្ឋាភិបាលណាដែលឆ្លើយតបចំពោះការចង់បានរបស់ពលរដ្ឋតែប៉ុណ្ណោះ»។
ក្រុមបាតុករនៅតែមានអារម្មណ៍ថា ការប្តូរគ្រោះថ្នាក់មកធ្វើបាតុកម្មគឺមានប្រយោជន៍ជាង។ មនុស្សជាច្រើនថ្លែងថា គ្មានមូលហេតុផ្សេងទៀតសម្រាប់ការស្លាប់របស់លោក George Floyd នោះទេ ដូចបានឃើញក្នុងវីដេអូដែលបានចែកចាយពេញប្រទេសយ៉ាងដូច្នេះ។
ក្រុមកីឡានិងកីឡាករល្បីៗ នៅសហរដ្ឋអាមេរិក ក៏ដូចនៅជុំវិញពិភពលោកបានចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងការស្លាប់របស់បុរសស្បែកខ្មៅលោក George Floyd ក្នុងសមត្ថកិច្ចប៉ូលិស កាលពីសប្តាហ៍មុនដែលបាននាំឲ្យមានការផ្ទុះបាតុកម្មនៅទូទាំងសហរដ្ឋអាមេរិក។
ក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក ជាធម្មតារក្សាភាពស្ងៀមស្ងាត់ក្នុងពេលមានការតវ៉ា។ ក៏ប៉ុន្តែ នៅលើកនេះ ក្នុងពេលដែលកំពុងតែមានកាតវ៉ានៅទូទាំងប្រទេស ពួកគេមិននៅស្ងៀមទេ។
រូបភាពជុំវិញពិភពលោក ០១ មិថុនា ២០២០ មកពីប្រទេសហូឡង់ អង់គ្លេស សហរដ្ឋអាមេរិក អូស្រ្តាលី ឥណ្ឌា និងហូឡង់។
ការស្លាប់របស់លោក George Floydកាលពីថ្ងៃច័ន្ទសប្ដាហ៍មុន នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota បានធ្វើឱ្យមានការស៊ើបអង្កេតអាទិភាពបន្ទាន់មួយរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត
No media source currently available