បាតុកម្មដើម្បីបង្ហាញសាមគ្គីភាពលើបញ្ហាជាតិសាសន៍នៅអាមេរិកផ្ទុះឡើងនៅទូទាំងពិភពលោក
បាតុកម្មបានផ្ទុះឡើងនៅតាមទីក្រុងនានានៅទូទាំងពិភពលោក ដើម្បីបង្ហាញសាមគ្គីភាពជាមួយនឹងបាតុកម្ម «Black Lives Matter» ឬ «ជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ» នៅសហរដ្ឋអាមេរិក។ បាតុកម្មទាំងនេះធ្វើឡើង ក្រោយការស្លាប់របស់លោក George Floyd អាយុ៤៦ឆ្នាំជាពលរដ្ឋស្បែកខ្មៅ នៅពេលដែលប៉ូលិសចាប់ខ្លួន នៅក្នុងទីក្រុង Minneapolis កាលពីសប្តាហ៍មុន។ ខណៈដែលលោក Henry Ridgwell រាយការណ៍ឲ្យ VOA ពីទីក្រុងឡុងដ៍ បាតុករជាច្រើននៅក្រៅសហរដ្ឋអាមេរិកថ្លែងថា ពួកគេក៏ឃើញមានភាពអយុត្តិធម៌នៅក្នុងប្រទេសរបស់ពួកគេផងដែរ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។