កម្មកររោងចក្រ HANA តវ៉ាទាមទារប្រាក់អត្ថប្រយោជន៍ គឺមួយថ្ងៃក្រោយពីសហជីព និងសហព័ន្ធការងារជាង១០ ស្នើឲ្យក្រសួងការងារជំរុញឲ្យថៅកែរោងចក្រ និងក្រុមហ៊ុន បើកប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីឆ្នាំ២០២០ ដល់កម្មករ។
ស្រ្តីម្នាក់ដែលមានរូបភាពនៅក្នុងវីដេអូបង្ហោះលើទំព័រហ្វេសប៊ុក អះអាងថា កញ្ញានិងក្រុមគ្រួសារមិនមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គ លួន សុវ៉ាត ឡើយ។
ក្រសួងសុខាភិបាលបញ្ជាក់បន្ថែមថា បុរសខ្មែរមានសញ្ជាតិអាមេរិកាំងដែលត្រូវបានរកឃើញថា មានជំងឺកូវីដ១៩នោះ «បច្ចុប្បន្នត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ»។
តុលាការអាមេរិកកាត់ទោសបុរសនៅរដ្ឋ Kentucky ម្នាក់ឲ្យជាប់គុក២១ឆ្នាំ ពីបទបំពានផ្លូវភេទក្មេងស្រីនៅកម្ពុជាឲ្យស្ថិតក្រោមការពិនិត្យរបស់តុលាការរយៈពេល ២០ឆ្នាំ ថែមទៀតពីបទបំពានផ្លូវភេទក្មេងស្រីនៅកម្ពុជា។
រដ្ឋមន្រ្តីកម្ពុជាលើកឡើងថា នៅតែមានបញ្ហានៅឡើយសម្រាប់ថ្នាក់ស្រុក ក្នុងនោះមានកង្វះមន្រ្តីជំនាញ មន្រ្តីសកម្ម និងកង្វះខាតថវិកាសម្រាប់ពួកគេចុះបេសកកម្មដើម្បីជួយប្រជាពលរដ្ឋផ្ទាល់។
ពលរដ្ឋខ្មែរចំនួន២០៤នាក់ ដែលជាពលករចំណាកស្រុក និងខ្លះជានិស្សិតបានវិលត្រឡប់ទៅកម្ពុជាវិញហើយនៅល្ងាចថ្ងៃអង្គារនេះ ក្រោយពីរដ្ឋាភិបាលមិនអនុញ្ញាតឲ្យពួកគេចូលប្រទេសជាងពីរសប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា និងក្រោយពីការអំពាវនាវរបស់អង្គការសង្គមស៊ីវិល។
មន្រ្តីតុលាការខេត្តសៀមរាបនៅថ្ងៃនេះបានថ្លែងថា ព្រះអង្គត្រូវបានសង្ស័យក្នុងបទល្មើស «សេពសន្ថវៈ» ក្រោយមានបណ្តឹងពីជនរងគ្រោះ។ ព្រះអង្គ លួន សុវ៉ាតបញ្ជាក់ប្រាប់ VOAថា ព្រះអង្គចង់រក្សាភាពស្ងៀមស្ងាត់ មិនតតាំងនឹងរឿងនេះទេ។
កាលពីថ្ងៃពុធសប្តាហ៍មុន ព្រះអង្គលួន សុវ៉ាតដែលសកម្មខាងសិទ្ធិមនុស្សត្រូវបានផ្សឹក ខណៈមានការចោទប្រកាន់រឿងសន្ទនាស្នេហា។ មួយសប្តាហ៍ក្រោយ ព្រះអង្គបានច្រានចោលទាំងស្រុងការចោទប្រកាន់នេះ ហើយថាជាការកាត់តសំឡេងបំភ្លៃការពិត ហើយថា ភស្តុតាងនោះមិនអាចទុកចិត្តបាន។
ប្រទេសនូវែលសេឡង់កាលពីថ្ងៃចន្ទបានដកវិធានការរឹតត្បិតសកម្មភាពសេដ្ឋកិច្ចនិងសង្គមទាំងអស់ លើកលែងតែនៅតាមច្រកព្រំដែន ដែលធ្វើឲ្យនូវែលសេឡង់ជាប្រទេសដំបូងបំផុតមួយក្នុងពិភពលោកដែលបានត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
គិតត្រឹមថ្ងៃច័ន្ទទី ៨ ខែមិថុនានេះ នៅកម្ពុជា មានមនុស្សចំនួន១២៦នាក់ បានឆ្លងជំងឺកូវីដ១៩នេះ។ លោក ដា អ៊ី ជាអ្នកជាសះស្បើយម្នាក់ក្នុងចំណោមអ្នកជាសះស្បើយ១២៤នាក់នៅកម្ពុជា។
កាលពីថ្ងៃពុធ ព្រះអង្គ លួន សុវ៉ាត ដែលជាព្រះសង្ឃល្បីល្បាញមួយអង្គ ខាងការពារសិទ្ធិមនុស្សត្រូវបានសម្រេចឲ្យផ្សឹក ក្រោយមានការចោទប្រកាន់ពីបទសន្ទនាស្នេហា តាមរយៈវីដេអូមួយចំនួនដែលត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។
លោកស្រី Carrie Lam នាយកប្រតិបត្តិទីក្រុងហុងកុងនិយាយថា ការតវ៉ាប្រឆាំងដោយហិង្សានៅទូទាំងសហរដ្ឋអាមេរិកជាឧទាហរណ៍របស់រដ្ឋាភិបាលបរទេសអនុវត្តនូវ «ស្តង់ដារ២» នៅពេលដែលនិយាយពីវិធីដោះស្រាយរបស់ចិនដើម្បីបង្ក្រាបការតវ៉ាប្រឆាំងរដ្ឋាភិបាលក្រុងប៉េកាំងកាលពីមួយឆ្នាំមុន។
ព័ត៌មានផ្សេងទៀត