មនុស្សយ៉ាងតិចណាស់ ៣៦ នាក់ បានស្លាប់ ហើយរាប់សិបនាក់ទៀតបានរងរបួស បន្ទាប់ពីរថភ្លើងល្បឿនលឿនមួយខ្សែ បានធ្លាក់ចេញពីផ្លូវនៅក្នុងរូងភ្នំមួយ នៅភាគខាងកើតនៃកោះតៃវ៉ាន់ នៅថ្ងៃសុក្រនេះ។
អ្នកជំងឺជាស្ត្រីចំនួន២នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ឡើងដល់១៦នាក់ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល។
សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសវិធានការបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការរិះគន់ដែលថា លោកប្រធានាធិបតី Joe Biden មិនបានចាត់វិធានការឲ្យបានគ្រប់គ្រាន់ចំពោះការកើនឡើងនូវហេតុការណ៍ស្អប់គុំកួនប្រឆាំងនឹងពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី។
លោកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) ដែលមានឈ្មោះល្បីក្នុងជម្លោះដីធ្លីជាមួយប្រជាសហគមន៍បុរីកីឡាកាលពីជិត១០ឆ្នាំមុន បានស្លាប់កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ដោយជំងឺមហារីកថ្លើម។ លោកស្រីមានអាយុ៦៥ឆ្នាំ។
ចំនួនកុមារចំណាកស្រុកដែលសំដៅមកសហរដ្ឋអាមេរិកដោយធ្វើដំណើរថ្មើរជើងកាត់ព្រៃតំបន់ Darien Gap ដ៏គ្រោះថ្នាក់នៅក្នុងប្រទេសប៉ាណាម៉ា បានកើនជាង ១៥ ដងក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយទំនងជាកើនឡើងបន្ថែមទៀតក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩។
មានពាក្យថ្មីៗមួយចំនួនជាភាសាបារាំងដូចជាពាក្យ «Pourriel» និងពាក្យ «Lance un chameau» ជាដើម ដែលអ្នកមិនអាចស្វែងរកអត្ថន័យរបស់ពាក្យទាំងនេះបានទេនៅក្នុងប្រទេសបារាំង។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សាយតាមគេហទំព័ររបស់ខ្លួនថា បុរសចិនម្នាក់ត្រូវបានចាប់ជម្រិតដោយមនុស្ស ១៤ នាក់ដែលមាន ៧ នាក់ជាជនជាតិវៀតណាម និង ៧ នាក់ទៀត ជាជនជាតិចិន។
ព្រះរាជអាជ្ញាតុលាការរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចោទប្រកាន់បុរសម្នាក់ ដោយប្រើប្រាស់ច្បាប់បង្ការជំងឺកូវីដ១៩លើកដំបូង ពាក់ព័ន្ធនឹងការអត្ថាធិប្បាយលើបណ្ដាញសង្គម កុំឲ្យកម្មកររោងចក្រ ចាក់វ៉ាក់សាំងរបស់ចិន។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្រ្តីនានារួមជាមួយសមាជិកសភាមួយចំនួននឹងធ្វើដំណើរទៅមជ្ឈមណ្ឌលតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួននៅក្រុង Carrizo Springs រដ្ឋTexas។
ព្រះតេជគុណ ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ មានសង្ឃដីកាថា ប្រសិនបើអំឡុងពេលនៅភាពជាព្រះសង្ឃ បុគ្គលរូបនោះប្រឈមនឹងការកោះហៅពីសមត្ថកិច្ចឬតុលាការ គឺបុគ្គលនោះត្រូវប្រឈមនឹងច្បាប់របស់ប្រទេស គឺត្រូវផ្សឹកដើម្បីនាំខ្លួន។
«ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានជំហរស្របគ្នាជាមួយគណៈកម្មាធិការអាយស៊ីស៊ីអង្គរ (ICC-Angkor) និងយោបល់អ្នកជំនាញការ Ad Hoc ហើយយល់ឃើញថា គម្រោងអភិវឌ្ឍ«បឹងអច្ឆរិយៈអង្គរ» ដែលបានស្នើឡើងដោយក្រុមហ៊ុន Naga Group ពុំអាចអនុវត្តបានទេនៅក្នុងបរិបទនេះ»។
ព័ត៌មានផ្សេងទៀត