ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden​ ​ជួប​ជាមួយ​ទីប្រឹក្សា​អន្តោ​ប្រវេសន៍​ ខណៈ​គណៈ​ប្រតិភូ​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋ​ Texas


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden ថែ្លង​អំពី​ការបាញ់​ប្រហារ​នៅ​រដ្ឋ Colorado នៅ​ឯ​សេតវិមាន​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden ថែ្លង​អំពី​ការបាញ់​ប្រហារ​នៅ​រដ្ឋ Colorado នៅ​ឯ​សេតវិមាន​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ​Joe Biden​ នឹង​ជួប​ជាមួយ​ទីប្រឹក្សា​អន្តោ​ប្រវេសន៍​និង​មន្រ្តី​ខុទ្ទកាល័យ​កំពូលៗ​នៅ​ថ្ងៃ​ពុធ​នេះ (ម៉ោង​ក្នុង​សហរដ្ឋ​អាមេរិក)​ ខណៈ​លោកបញ្ជូន​មន្រ្តី​សេតវិមាន​ទៅ​កាន់​កន្លែង​តាំង​ទីលំនៅថ្មី​នៅ​រដ្ឋ​ Texas​ ស្រប​ពេល​មាន​សម្ពាធ​កើន​ឡើង​ដោយសារ​កំណើន​ចំនួន​ជន​ចំណាក​ស្រុក​នៅ​ព្រំដែន​សហ​រដ្ឋ​អាមេរិក។​

សេតវិមាន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ មន្រ្តី​នានា​រួម​ជាមួយ​សមាជិក​សភា​មួយ​ចំនួន​នឹង​ធ្វើ​ដំណើរ​ទៅ​មជ្ឈមណ្ឌល​តាំង​ទីលំ​នៅ​ថ្មី​របស់​ជន​ភៀស​ខ្លួន​នៅ​ក្រុង Carrizo Springs ​រដ្ឋ​ Texas ហើយ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្សាយ​ព័ត៌មាន​មាន​កំណត់​អំពី​ទស្សនកិច្ច​នេះ។​

នៅ​សេតវិមាន​ លោក​ Biden ​នឹង​ជួបជាមួយ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​មាតុភូមិ និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលដែលក្រសួង​ទាំងពីរ​មាន​ភារកិច្ច​គ្រប់គ្រង​ជន​អន្តោ​ប្រវេសន៍​ដែល​បាន​ឆ្លង​ព្រំដែន​ភាគ ខាង​ត្បូង​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ប្រទេសម៉ិកស៊ិក​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។​

ក្រុម​អ្នក​សារព័ត៌មាន​កំពុង​ជំរុញ​រដ្ឋបាល​លោក Biden ឱ្យ​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ចូល​ទៅកាន់​ទីតាំង​នានាបាន ព្រោះ​រូបភាព​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​សប្តាហ៍​នេះ​បាន​បង្ហាញ​ពី​ស្ថានភាព​ដ៏​ចង្អៀត។​

អនុ​ប្រធានាធិបតី​លោកស្រី Kamala Harris​ ដែល​នឹង​ចូលរួម​ជាមួយ​លោក ​Biden​ នៅ​ឯ​កិច្ច​ប្រជុំ​នៅ​សេតវិមាន​នៅ​ថ្ងៃពុធ​ដែរ បាន​ទទួល​ស្គាល់​នៅ​ថ្ងៃពុធ​ថា​មាន​ការ​ពន្យារ​ពេល​ ហើយ​មជ្ឈមណ្ឌល​នោះ​ពិត​ជា​តូចចង្អៀតមែន​ ប៉ុន្តែ​បាន​និយាយ​ថា​ មិនទាន់​មាន​ដំណោះស្រាយ​ភ្លាមៗ​ទេ៕

XS
SM
MD
LG