លោកអភិបាលស្រុកបន្ទាយស្រីបានច្រានចោលការចោទប្រកាន់នេះ ដោយចាត់ទុកថា ជាការប្រឌិត និងគ្មានមូលដ្ឋានច្បាស់លាស់ ខណៈលោកអះអាងថា លោកធ្វើទៅតាមតួនាទី និងច្បាប់តែប៉ុណ្ណោះ។
អាជ្ញាធរវៀតណាមបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃពុធថា ពួកគេនឹងចាប់ផ្តើមចេញទិដ្ឋាការនិងទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសចាប់ពីពាក់កណ្តាលខែមីនាតទៅ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ តែងរងនូវបញ្ហាខ្វះទឹកម៉ាស៊ីនសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសក្នុងអំឡុងរដូវក្តៅ។ សម្រាប់ឆ្នាំនេះ តំបន់ជាយក្រុងមួយចំនួន បាននិងកំពុងរងបញ្ហាអត់ទឹកម៉ាស៊ីនប្រើប្រាស់តាំងពីខែមករាមក។
លោកហ៊ុន សែន បានចាត់ទុកថាល្បែងអនឡាញ«បង្កផលប៉ះពាល់ដល់សន្តិសុខសណ្ដាប់ ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម» ហើយបានដាក់បទបញ្ជាឲ្យអាជ្ញាធរបិទល្បែងអនឡាញនេះឲ្យបាន«ម៉ឺងម៉ាត់» និងមាន«ប្រសិទ្ធភាពខ្ពស់»។
ការកាប់ឈើខុសច្បាប់នៅក្នុងតំបន់ព្រៃឈើអភិរក្សធំៗពីរគឺព្រៃឡង់ និងព្រៃព្រះរកាបានបង្កការប៉ះពាល់ដល់សិទ្ធិ និងប្រពៃណីរបស់ជនជាតិដើមនៅកម្ពុជា។
អ្នកដង្ហែភ្លើងគប់ជាងមួយពាន់នាក់នឹងកាន់ភ្លើងគប់អូឡាំពិកកាត់តំបន់ប្រកួត៣ ដែលរួមមានទីក្រុងប៉េកាំង ទីក្រុង Zhangjiakou (ចាងជាកូ) ក្នុងខេត្ត Hebei (ហឺប៉េ) ដែលនៅជិតខាង មុននឹងវិលត្រឡប់មកកាន់ទីក្រុងប៉េកាំងវិញនៅថ្ងៃសុក្រសម្រាប់ពិធីបើកការប្រកួតកីឡាអូឡាំពិក។
អគ្គលេខាធិការអង្គការសហប្រជាជាតិបានជំរុញរបបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាឲ្យអនុញ្ញាតឲ្យមានការផ្តល់ជំនួយមនុស្សធម៌ និងដោះស្រាយនូវ «តម្រូវការដ៏ចាំបាច់» របស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា នៅចំខួបមួយឆ្នាំនៃការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសនេះ។
ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ចំណាត់ថ្នាក់អំពើពុករលួយនៅកម្ពុជាត្រូវបានរកឃើញថានៅតែខ្ពស់ជាបន្តបន្ទាប់។ អ្នកជំនាញឃ្លាំមើលអំពើពុករលួយ និងអភិបាលកិច្ចល្អលើកឡើងថា អំពើពុករលួយនៅតែបន្តចាក់ឬសក្នុងសង្គមកម្ពុជា ដោយសារកម្ពុជាសម្បូរបក្ខពួកសែស្រលាយ។
លោកបន្ទោសថា រដ្ឋមន្រ្តីដែលផ្តល់អាជ្ញាបណ្ណសម្រាប់នាំចូលសារធាតុទាំងនោះនឹងត្រូវប្រឈមនឹងការទទួលខុសត្រូវ ដែលធ្វើឲ្យខូចសុខភាពសាធារណៈ បើនៅតែបណ្តែតបណ្តោយឲ្យមានការនាំចូលបែបនេះ។
ករណីផ្ទុះមីន កាលពីថ្ងៃទី១០ ខែមករា ដែលបណ្តាលឲ្យបុគ្គលិកអង្គការដោះមីន៣នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារនោះ ត្រូវបានអាជ្ញាធរអះអាងថា ដោយសារគ្រាប់មីនប្រឆាំងរថក្រោះនោះជាមីនច្នៃបង្កប់និងមានភាពស្មុគស្មាញក្នុងការដោះ។
លោក Vo Van Hong វ័យ៤៥ឆ្នាំ ត្រូវបានរកឃើញថា មានកំហុសក្នុងការដឹកនាំប្រតិបត្តិការរត់ពន្ធមនុស្សឆ្លងកាត់តាមព្រែកជីកដែលបានជាប់ទាក់ទិននឹងរថយន្តដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុនឧស្សាហកម្មអចលនទ្រព្យអង់គ្លេសដែលត្រូវបានគេរកឃើញសាកសពជនរងគ្រោះកាលពីឆ្នាំ២០១៩។
សហរដ្ឋអាមេរិកបានសន្យាធ្វើឲ្យក្រុមឧទ្ទាម Huthi ទទួលខុសត្រូវ ស្របពេលដែលចក្រភពអង់គ្លេសនិងប្រទេសបារាំងនិងសហភាពអឺរ៉ុប ក៏បានថ្កោលទោសការវាយប្រហារនេះដែរ។
ព័ត៌មានផ្សេងទៀត