មនុស្សរាប់ម៉ឺននាក់នៅក្នុងប្រទេសអ៊ីតាលីបានធ្វើបាតុកម្មតវ៉ានៅតាមទីក្រុងធំៗនានាកាលពីថ្ងៃសៅរ៍ដើម្បីប្រារព្ធទិវាអន្តរជាតិនៃការលុបបំបាត់អំពើហិង្សាលើស្ត្រី នៅចំពេលដែលប្រទេសនេះកំពុងផ្ដោតលើករណីនៃការស្លាប់របស់និស្សិតស្រីម្នាក់។
អ្នកស្រី អ៊ុង ច័ន្ទថុល ថ្លែងថា សុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន ប្រឈមនឹងហានិភ័យដែលជាហេតុធ្វើឱ្យស្ត្រីក្នុងវិស័យសារព័ត៌មានមានចំនួនតិច ពោលគឺមានចំនួនជិត ៥០០ នាក់ ស្មើនឹងប្រមាណ៩ ភាគរយប៉ុណ្ណោះក្នុងចំណោមអ្នកសារព័ត៌មានសរុបប្រមាណជា ៥.០០០ នាក់នៅកម្ពុជា។
ខុទ្ទកាល័យរបស់លោកស្រីបាននិយាយថាការផ្តល់ប្រាក់នេះនឹងគាំទ្រដល់ការពង្រីកការមានសេវាកម្មឌីជីថល ការហ្វឹកហ្វឺនការងារនិងគាំទ្រដល់ក្រុមសហគ្រិន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យមន្រ្តីថ្នាក់ក្រោមរបស់លោកគិតគូរឡើងវិញ និងធានាសមភាពយេនឌ័រ ពេលដាក់សំណើមករូបលោក។
អ្នកនាង លឹម លីដា ជាសហស្ថាបនិក និងជាទីប្រឹក្សាបច្ចេកទេសនៃស៊ីអ៊ិនវេសមិន (SHEInvestment) ប្រាប់វីអូអេថា ការផ្តល់ចំណេះដឹង និងជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ជំនាញបច្ចេកវិទ្យា (បែបឌីជីថល) និងជំនាញដទៃទៀតដល់ពួកគេ គឺជាគន្លឹះក្នុងការគាំទ្រដល់សហគ្រិនស្ត្រី នៅក្នុងការពង្រីកអាជីវកម្មពួកគេ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ មិនដែលរំពឹងថាខ្លួនក្លាយជាថ្នាក់ដឹកនាំសហជីពមួយរូបនោះទេ។ ក៏ប៉ុន្តែ អ្នកស្រីបានជម្នះឧបសគ្គ ខិតខំប្រឹងប្រែង ដើម្បីបង្កើនចំណេះដឹងខ្លួនឱ្យទាន់តាមសម័យកាល និងដើម្បីឱ្យខ្លួនអាចក្លាយទៅជាអ្នកដឹកនាំមួយរូបដែលគេទុកចិត្ត។
លោកស្រី ជាម ផល្លី ជាស្ថាបត្យករស្រ្តីដំបូងគេនៅកម្ពុជា បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំ។ បច្ចុប្បន្ន លោកស្រីគឺជាស្ថាបត្យករជាន់ខ្ពស់ម្នាក់ ក្នុងចំណោមស្រ្តីត្រឹមតែ ៣ ទៅ ៤ នាក់ប៉ុណ្ណោះ ដែលបានរួមចំណែកយ៉ាងច្រើនដល់ការអភិរក្ស និងការរក្សាប្រាសាទបុរាណនៅកម្ពុជា។
អ្នកស្រី គិត សារ៉ា គ្រូបង្វឹកអាជីពនៅសហរដ្ឋអាមេរិកបានថ្លែងថាការចេះចាប់យកឱកាស ការហ៊ានបើកគំនិតខ្លួនឯងនិងទទួលគំនិតពីអ្នកដ៏ទៃ និងការខំប្រឹងសិក្សារៀនសូត្រគឺជាគន្លឹះសំខាន់ក្នុងការដឹកនាំខ្លួនឆ្ពោះទៅគោលដៅប្រកបដោយសក្តានុពល។
មានតែ២២ប្រទេសប៉ុណ្ណោះដែលមានមេដឹកនាំស្ត្រី ហើយប្រទេសចំនួន១២មិនមានរដ្ឋមន្ត្រីជាស្ត្រីសោះឡើយ។
ក្រុមមន្ត្រីសិទ្ធិមនុស្សបង្ហាញការស្រងាកចិត្តជាមួយសេចក្តីថ្លែងការណ៍របស់ក្រសួងកិច្ចការនារី។ ពួកគេនិយាយថា ការបំបៅកូនទោះនៅទីណាក៏ដោយ គួរតែត្រូវបានលើកទឹកចិត្ត និងមិនគួរបានការស្តីបន្ទោស នៅពេលស្ត្រីបំបៅកូនក្នុងម៉ោងធ្វើការទេ។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រាប់VOAនៅថ្ងៃពុធនេះថា ការស្លៀកពាក់ និងការនិយាយ គឺជាសិទ្ធិរបស់បុគ្គលគ្រប់រូបដែលគួរតែត្រូវបានកំណត់ត្រឹមការយល់ឃើញរបស់មហាជន។
តំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាលើកឡើងថាការទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ មិនអាចធ្វើបានឡើយ ប្រសិនបើមិនមានការផ្តល់ថវិកាគាំទ្រទេនោះ។
ព័ត៌មានផ្សេងទៀត
No media source currently available