ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​អនុប្រធានាធិបតី ​Harris ​ប្រកាស​ផ្តល់​ប្រាក់​១ពាន់​លាន​ដុល្លារ​​ដើម្បី​ផ្តល់​អំណាច​សេដ្ឋកិច្ច​ដល់​​ស្ត្រី


អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកស្រី Kamala Harris ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​នៃ​ទស្សនកិច្ច​របស់​លោកស្រី​ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣។
អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកស្រី Kamala Harris ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​នៃ​ទស្សនកិច្ច​របស់​លោកស្រី​ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣។

លោកស្រីអនុប្រធានាធិបតី​ស.រ.អ. Kamala Harris ​គ្រោងនឹង​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​អំពី​ការផ្តល់​ប្រាក់ដល់​វិស័យ​សាធារណៈ​និង​ឯកជន ​ចំនួន១០០០​លាន​ដុល្លារ​សម្រាប់​កម្មវិធី​ផ្តោត​លើ​ការ​ផ្តល់​អំណាច​សេដ្ឋកិច្ច​ឱ្យ​ស្ត្រី​នៅ​ពេល​លោកស្រី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​មួយ​នៅ​ប្រទេស​ហ្គាណា។

ខុទ្ទកាល័យ​របស់​លោកស្រីបាន​និយាយថា​ការ​ផ្តល់​ប្រាក់​នេះ​នឹង​គាំទ្រ​ដល់​ការ​ពង្រីកការ​មាន​សេវាកម្ម​ឌីជីថល ​ការ​ហ្វឹកហ្វឺន​ការងារ​និង​គាំទ្រ​ដល់​ក្រុម​សហគ្រិន។

លោកស្រី Harris ​បានប្រជុំតុ​មូលជាមួយ​ពួក​សហគ្រិន​ស្ត្រីនៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​រដ្ឋធានីអាក្រា​នៃ​ប្រទេស​ហ្គាណានៅមុន​លោកស្រីធ្វើដំណើរ​ទៅ​កាន់​ប្រទេស​តង់ហ្សានី​ដែល​ជាប្រទេស​បន្ទាប់​ក្នុងដំណើរ​ទស្សនកិច្ចមួយ​សប្តាហ៍​របស់​លោកស្រី​នៅ​ទ្វីប​អាហ្វ្រិក។​

កាល​ពី​ថ្ងៃ​អង្គារ ​លោកស្រី​ Harris ​បានប្តេជ្ញា​អំពី​សម័យកាលថ្មី​មួយ​នៃ​ភាព​ដៃគូ​រវាងស.រ.អ.​និង​ទ្វីប​អាហ្វ្រិក ​ដោយលោកស្រី​បានសង្កត់ធ្ងន់អំពីការ​ផ្តល់​អំណាច​ឱ្យ​ស្ត្រី ការអភិវឌ្ឍន៍សេដ្ឋកិច្ច​ digital និង​ការគាំទ្រលទ្ធិប្រជាធិបតេយ្យ​ដល់​យុវជនហ្គាណា​៨០០០​នាក់ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ពេល​ថ្ងៃត្រង់មាន​កម្តៅខ្លាំង​ដើម្បី​ស្តាប់​លោកស្រី​មាន​ប្រសាសន៍​ក្នុង​រដ្ឋធានីអាក្រា។

លោកស្រី Harris ដែល​ជាអនុប្រធានាធិបតីស.រ.អ.ស្ត្រី​ស្បែក​ខ្មៅ​ទី​មួយ​ បាន​និយាយពី​វេទិកា​មួយ​នៅ​ក្រោមខ្លោង​ទ្វារ​ Black Star gate ដែល​ជា​វិមាន​អនុស្សាវរីយ៍នៅ​មាត់​សមុទ្ររំឭក​ដល់​ឯករាជ្យប្រទេស​ហ្គាណា​ពី​ការ​គ្រប់គ្រងអាណានិគម​អង់គ្លេស​កាលពី​ឆ្នាំ១៩៥៧។

លោកស្រី Harris បាន​មាន​ប្រសាសន៍ថា៖ «យើង​ទាំង​អស់​គ្នា​ស្ថិត​ក្នុងស្ថានភាព​ដូចគ្នា ​ពីព្រោះ​មាន​ចំណង​ទាក់ទង​គ្នារវាង​ប្រជារាស្ត្រ​យើងយូរយារ​មក​ហើយ។ យើង​មាន​ប្រវត្តិសាស្ត្រពាក់ព័ន្ធ​គ្នា​ ខ្លះប្រកប​ដោយ​ការ​ឈឺ​ចាប់​ ខ្លះ​នាំ​ឱ្យ​មាន​មោទនភាព​ ហើយ​ការ​ពាក់ព័ន្ធ​ទាំង​នេះ យើង​ត្រូវ​ទទួល​ស្គាល់​ បង្រៀន​យើងនិង​មិន​ត្រូវភ្លេចជា​ដាច់​ខាត‍»។

បន្ទាប់ពីបំពេញ​ទស្សនកិច្ច​នៅប្រទេស​តង់ហ្សានី​ លោកស្រី Harris នឹងបញ្ចប់ដំណើរ​ទស្សនកិច្ចរបស់​លោកស្រីនៅ​ប្រទេសហ្សំប៊ី៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG