រដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក William Barr បាននិយាយថា សារនៅលើ Twitter របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធជាមួយនឹងក្រសួងយុត្តិធម៌ បុគ្គលិករបស់ក្រសួង និងករណីនានារបស់ក្រសួង ធ្វើមិនឲ្យលោកអាចបំពេញការងារបាន។
លោក Bernie Sanders សមាជិកព្រឹទ្ធសភានៃរដ្ឋ Vermont បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតបឋមដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋ New Hampshire កាលពីថ្ងៃអង្គារកន្លងទៅនេះ។
អ្នកស្រី Nicole Ruane ដែលជាអ្នកបោះឆ្នោតម្នាក់នៃរដ្ឋ New Hampshire និយាយថា៖ «ខ្ញុំនៅមិនទាន់សម្រេចចិត្តនៅឡើយ»។
អតីតអភិបាលក្រុង South Bend រដ្ឋ Indiana លោក Pete Buttigieg ដែលជាបេក្ខជននាំមុខគេខាងគណបក្សប្រជាធិបតេយ្យ នឹងចូលរួមនៅក្នុងការបោះឆ្នោតបឋមដែលជាការបោះឆ្នោតជ្រើសតាំងបេក្ខជនប្រធានាធិបតីរបស់គណបក្ស នៅក្នុងរដ្ឋ New Hampshire នៅថ្ងៃអង្គារស្អែក។
បេក្ខជនឈរឈ្មោះប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យឌឺដងគ្នាកាលពីថ្ងៃអាទិត្យ នៅរយៈពេលពីរថ្ងៃមុនការបោះឆ្នោតបឋមដ៏សំខាន់នៅរដ្ឋ New Hampshire ដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីរបស់គណបក្ស។
លទ្ធផលចុងក្រោយពីការបោះឆ្នោតបឋម Causus ដ៏ចម្រូងចម្រាស់របស់គណបក្សប្រជាធិបតេយ្យនៅរដ្ឋ Iowa ត្រូវបានគេប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ដោយអ្នកទទួលបានការគាំទ្រច្រើនជាងគេពីររូបមានចំនួនប្រតិភូស្ទើរស្មើគ្នា។
លោក Biden កំពុងធ្វើការឃោសនាទាក់ទាញការគាំទ្រនៅក្នុងរដ្ឋ New Hampshire ដែលជារដ្ឋដែលនឹងរៀបចំការបោះឆ្នោត primary នៅសប្ដាហ៍ក្រោយ។ ការបោះឆ្នោត primary គឺជាទម្រង់មួយផ្សេងទៀតនៃការបោះឆ្នោតជ្រើសតាំងបេក្ខជនប្រធានាធិបតីរបស់គណបក្ស។
មន្ត្រីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Iowa ថា ការពន្យារពេលនេះគឺបណ្ដាលមកពីបញ្ហានៅក្នុងការរាយការណ៍អំពីចំនួនសរុបពីគ្រប់មណ្ឌលបោះឆ្នោតទាំងអស់នៅទូទាំងរដ្ឋ និងបានបន្ថែមថា ពួកគេរំពឹងថានឹង «ទទួលបានចំនួនសរុបដើម្បីរាយការណ៍» នៅថ្ងៃអង្គារនេះ។
សមាជិកព្រឹទ្ធសភាអាមេរិក និងពលរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះបានស្តាប់ភាគីទាំងសងខាងនៃការចោទប្រកាន់នៅព្រឹទ្ធសភាប្រឆាំងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំខណៈប្រធានអង្គសវនាការព្រឹទ្ធសភានិងមេធាវីការពារលោកប្រធានាធិបតីផ្តល់អំណះអំណាងចុងបញ្ចប់។
ការបោះឆ្នោត caucus របស់គណបក្សប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិក ដែលជាការបោះឆ្នោតដើម្បីជ្រើសតាំងបេក្ខជនប្រធានាធិបតីនៃគណបក្សនេះ ដើម្បីចូលប្រកួតនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះ នឹងចាប់ផ្ដើមដំបូងនៅថ្ងៃចន្ទនេះនៅក្នុងរដ្ឋ Iowa។
នៅថ្ងៃចន្ទនេះ សមាជិករដ្ឋសភាសហរដ្ឋអាមេរិកដែលដើរតួជារដ្ឋអាជ្ញាចោទប្រកាន់ដើម្បីទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង និងក្រុមមេធាវីការពារលោក Trump មានពេល ២ ម៉ោងក្នុងមួយក្រុមដើម្បីបង្ហាញអំណះអំណាងបិទបញ្ចប់របស់ខ្លួន។
លទ្ធផលនៃការបោះឆ្នោត Caucus នៅក្នុងរដ្ឋ Iowa នេះ អាចផ្ដល់ជាតឹកតាងជាក់ស្ដែងទៅលើការគាំទ្របេក្ខជនណាម្នាក់។
ព័ត៌មានផ្សេងទៀត