ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះ​ឆ្នោត caucus ដំបូង​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី​​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​រដ្ឋ Iowa


អ្នកស្រី Elizabeth Warren ដែល​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ២០២០ របស់​គណបក្ស​ប្រជាធិបតេយ្យ ថ្លែង​នៅ​ក្នុង​ក្នុង​ការ​ប្រមូលផ្តុំ Get Out the Caucus Rally នៅ​ក្នុង​ក្រុង Iowa រដ្ឋ Iowa កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។
អ្នកស្រី Elizabeth Warren ដែល​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ២០២០ របស់​គណបក្ស​ប្រជាធិបតេយ្យ ថ្លែង​នៅ​ក្នុង​ក្នុង​ការ​ប្រមូលផ្តុំ Get Out the Caucus Rally នៅ​ក្នុង​ក្រុង Iowa រដ្ឋ Iowa កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។

ការ​បោះ​ឆ្នោត caucus របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​ជា​ការ​បោះ​ឆ្នោត​ដើម្បី​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​នេះ ដើម្បី​ចូល​ប្រកួត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ នឹង​ចាប់ផ្ដើម​ដំបូង​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ក្នុង​រដ្ឋ Iowa។

ការ​ស្ទង់​មតិ​អំពី​ការ​បោះ​ឆ្នោត caucus នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បង្ហាញ​ថា សមាជិក​ព្រឹទ្ធសភា​លោក Bernie Sanders និង​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden មាន​សំឡេង​គាំទ្រ​ប្រកៀក​ប្រកិត​គ្នា ហើយ​ចំណែក​ឯ​សមាជិក​ព្រឹទ្ធសភា​អ្នកស្រី Elizabeth Warren និង​អតីត​អភិបាល​ក្រុង South Bend រដ្ឋ Indiana លោក Pete Buttigieg ស្ថិត​នៅ​ចំណាត់ថ្នាក់​ប្រកៀកប្រកិត​បន្ទាប់។

ប៉ុន្តែ​អ្នក​ដែល​ចូលរួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត caucus នេះ ជា​ច្រើន បាន​និយាយ​ថា ពួកគេ​នៅ​មិន​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ។

អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត caucus នេះ នឹង​ចូលរួម​បោះ​ឆ្នោត​នៅ​តាម​ការ​ប្រជុំ​នានា​នៅ​តាម​អាគារ​សាលារៀន អាគារ​រដ្ឋបាល​មូលដ្ឋាន ហាង​លក់​ទំនិញ​ទំនេរ ឬ​ក៏​នៅ​តាម​ផ្ទះ​របស់​នរណា​ម្នាក់។ ពួកគេ​បង្ហាញ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​បេក្ខជន​ណា​ម្នាក់​តាម​រយៈ​ការ​លើក​ដៃ ឬ​ក៏​ការ​ប្រមូល​ផ្ដុំ​គ្នា​ជា​ក្រុម។

ការ​បោះ​ឆ្នោត caucus នេះ​ខុស​ពី​ការ​បោះ​ឆ្នោត primary ដែល​ជា​ទម្រង់​មួយ​ផ្សេង​ទៀត​នៃ​ការ​បោះ​ឆ្នោត​ដើម្បី​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ផង​ដែរ ដោយសារ​ការ​បោះ​ឆ្នោត primary គឺ​ធ្វើ​ឡើង​ដោយ​ការ​ប្រើ​សន្លឹក​ឆ្នោត​ដើម្បី​បោះ​ឆ្នោត​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី។

ទោះបីជា​ការ​ចូលរួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត caucus នេះ​ទាប បើ​ប្រៀបធៀប​ជាមួយ​នឹង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋ Iowa នៅ​តែ​រំពឹង​ថា​នឹង​មាន​អ្នក​មក​ចូលរួម​ច្រើន​ជាង​ធម្មតា ដើម្បី​ជ្រើសតាំង​បេក្ខជន​ណា​ម្នាក់​ដែល​ពួកគេ​ជឿ​ថា​អាច​ផ្ដួល​លោក​ប្រធានាធិបតី Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ​បាន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕

XS
SM
MD
LG