បេក្ខជនប្រធានាធិបតីទាំងពីរ គឺលោក Donald Trump និងលោក Joe Biden បានបង្ហាញគោលនយោបាយសំខាន់ៗរបស់ខ្លួនទាក់ទងនឹងគន្លឹះដឹកនាំប្រទេសតាមរយៈការបង្ហាញសារនយោបាយសំខាន់ៗរៀងៗខ្លួន និងបង្អាប់គ្នាទៅវិញទៅមកនៅពេលដែលគណបក្សទាំងពីរ បានធ្វើមហាសន្និបាតរៀងៗខ្លួន ក្នុងសប្តាហ៍ផ្សេងគ្នានៅខែសីហានេះ។
ការផ្លាស់ប្ដូរដែលបានធ្វើឡើងមុនការបោះឆ្នោតចូលមកដល់នៅក្នុងពេលតែជាងពីរខែទៀតនេះ បានបង្កឲ្យមានការខឹងសម្បារភ្លាមៗពីសមាជិកសភាកំពូលៗខាងគណបក្សប្រជាធិបតេយ្យ។
ក្រុមបាតុករប្រមូលផ្តុំគ្នានៅយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ នៅក្បែរសេតវិមាន មុនលោកប្រធានាធិបតី Donald Trump ឡើងថ្លែងសុន្ទរកថាទទួលការតែងតាំងជាផ្លូវការជាបេក្ខជនប្រធានាធិបតីពីគណបក្សសាធារណរដ្ឋ ដែលបានប្រព្រឹត្តធ្វើនៅបរិវេណភាគខាងត្បូងនៃសេតវិមាន។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ការបោះឆ្នោតនៅខែវិច្ឆិកា«នឹងធ្វើការសម្រេចថាតើយើងនឹងការពាររបៀបរស់នៅរបស់ពលរដ្ឋអាមេរិកាំងឬ យើងនឹងអនុញ្ញាតឲ្យចលនាជ្រុលនិយមរំលាយឬកម្ទេចរបៀបរស់នៅរបស់ពលរដ្ឋអាមេរិកាំងទាំងស្រុង។
គិតត្រឹមថ្ងៃសុក្រ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩សរុបកើនដល់ជាង៥,៨លាននាក់ និងអ្នកស្លាប់ជាង១៨០.០០០នាក់ នេះបើតាមតួលេខពីសាកលវិទ្យាល័យ Johns Hopkins។
នៅសប្ដាហ៍នេះ គណបក្សសាធារណរដ្ឋសង្ឃឹមថានឹងអាចត្រួសត្រាយផ្លូវសម្រាប់ការឈ្នះតំណែងប្រធានាធិបតីជាថ្មីម្ដងទៀតរបស់លោក Donald Trump ដូចឆ្នាំ ២០១៦ តាមរយៈការពង្រឹងភាពស្មោះត្រង់ក្នុងបក្ស និងទាក់ទាញអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តថាគួរគាំទ្រគណបក្សណាមួយ។
នៅយប់ទីពីរនៃសន្និបាតជាតិគណបក្សសាធារណរដ្ឋកាលពីថ្ងៃអង្គារ អ្នកស្រី Melania Trump ដែលជាភរិយារបស់លោកប្រធានាធិបតី Donald Trump បានថ្លែងគាំទ្រលោក Trump សម្រាប់អាណត្តិទីពីរជាបន្តទៀត។ អ្នកដទៃទៀត រួមទាំងរដ្ឋមន្ត្រីការបរទេសលោក Mike Pompeo ក៏ថ្លែងគាំទ្រលោក Trump ផងដែរ។
សន្និបាតជាតិគណបក្សសាធារណរដ្ឋរយៈពេល ៤ ថ្ងៃ បានចាប់ផ្ដើមកាលពីថ្ងៃចន្ទម្សិលមិញនៅទីក្រុង Charlotte រដ្ឋ North Carolina និងបានតែងតាំងលោកប្រធានាធិបតី Donald Trump ជាបេក្ខជនប្រធានាធិបតីរបស់គណបក្សជាផ្លូវការសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ។
នៅក្នុងសន្និបាតជាតិគណបក្សសាធារណរដ្ឋកាលពីយប់ថ្ងៃចន្ទ ទី២៤ ខែសីហា លោកប្រធានាធិបតី Donald Trump បានបង្ហាញសញ្ញាឱ្យឃើញថា ការការពារវិធីរបស់លោកនៅក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ១៩ និងការដោះស្រាយវិបត្តិសេដ្ឋកិច្ចគឺពិតជាសំខាន់នៅក្នុងការឈ្នះការបោះឆ្នោតអាណត្តិទីពីរ
ជំនួយការនៃក្រុមយុទ្ធនាការរកសំឡេងឆ្នោតម្នាក់របស់លោក Biden បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ពួកគេ នឹងជូនដំណឹងដល់សាធារណជន ប្រសិនបើលោក Biden អាយុ៧៧ឆ្នាំ ឬ លោកស្រី Harris អាយុ ៥៥ឆ្នាំ ត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩នោះ។
ព័ត៌មានផ្សេងទៀត