នាថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតដែលអវត្តមានគណបក្សភ្លើងទៀន។ ពួកគេមួយចំនួនលើកឡើងពីសារសំខាន់ និងកាតព្វកិច្ចក្នុងការចូលរួមបោះឆ្នោត។ ចំណែកអ្នកខ្លះបង្ហាញក្តីសោកស្តាយដែលអវត្តមានគណបក្សជំទាស់ដ៏ធំ។
ថ្នាក់ដឹកនាំ និងសកម្មជនមួយចំនួនរបស់គណបក្សភ្លើងទៀន បានទៅបោះឆ្នោត នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដានេះ ដើម្បីធានាសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យនៅពេលក្រោយ។
បើទោះបីជាមានគណបក្សនយោបាយ ១៧ ផ្សេងទៀតចូលរួមប្រកួត ក៏គេរំពឹងថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងឈ្នះ ១២៥ អាសនៈនៅរដ្ឋសភា និងបន្តដឹកនាំសភាដោយឯកបក្ស។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧ នេះត្រូវបានគេមើលឃើញថានឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំរដ្ឋាភិបាលមួយអាណត្តិទៀត ខណៈអវត្តមានគណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងដ៏ធំមួយ។
ពលរដ្ឋនៅរាជធានីភ្នំពេញដូចជា លោក អ៊ុន សុផល បានលើកឡើងថា លោកបានចេញទៅបោះឆ្នោត ដើម្បីជំរុញឱ្យរដ្ឋាភិបាលអាណត្តិថ្មីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋបន្ថែមទៀត បើទោះបីជាគ្មានគណបក្សប្រឆាំងដ៏ចម្បង គឺគណបក្សភ្លើងទៀន។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ធ្វើឡើងដោយគ្មានការប្រជែងពីគណបក្សប្រឆាំងដ៏ចម្បងជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលគេរំពឹងថានឹងឈ្នះអាសនៈទាំង ១២៥ នៅរដ្ឋសភា និងបន្តដឹកនាំប្រទេសដោយឯកបក្ស៕
នាព្រឹកថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បាននាំគ្នាចេញទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតមួយដែលអវត្តមានគណបក្សជំទាស់ដ៏ធំ គឺគណបក្សភ្លើងទៀន និងដែលគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេរំពឹងថា នឹងឈ្នះភ្លូកទឹកភ្លូកដីដូចការបោះឆ្នោតជាតិឆ្នាំ ២០១៨ ដែរ។
ប្រជាជនពលរដ្ឋប្រមាណ ៩លាន ៧សែននាក់ បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលក្នុងនោះមានស្រ្តីជាង ៥លាន ១៦ម៉ឺននាក់ គឺលើស ៥០%។
នៅថ្ងៃសៅរ៍នេះ មន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅរាជធានីភ្នំពេញ កំពុងមមាញឹកនឹងកិច្ចការរៀបចំការិយាល័យបោះឆ្នោត មុនថ្ងៃបោះឆ្នោតជាតិអាណត្តិទី ៧ ឈានមកដល់នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដានេះ។
មុនថ្ងៃបោះឆ្នោតជាតិមួយថ្ងៃ ប្រជាជនបានទៅស្វែងរកឈ្មោះរបស់ខ្លួនលើបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនានាទូទាំងប្រទេសកម្ពុជា។ ពលរដ្ឋប្រមាណ ៩លាន ៧សែននាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នេះ។
ពលរដ្ឋប្រមាណ ៩លាន ៧សែននាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នេះ ដែលនឹងត្រូវបានធ្វើឡើងដោយគ្មានវត្តមានគណបក្សភ្លើងទៀន ដែលជាគណបក្សប្រជែងដ៏ចម្បងមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល។
ពួកគេចង់ឱ្យរដ្ឋាភិបាលថ្មីដែលនឹងកើតក្រោយការបោះឆ្នោត យកចិត្តទុកដាក់លើជីវភាពរបស់ប្រជាពលរដ្ឋ ដោយគិតគូរលើប្រាក់ខែរបស់កម្មករ កម្មាការិនី និងអ្នកធ្វើការក្នុងវិស័យផ្សេងទៀត។
ព័ត៌មានផ្សេងទៀត
No media source currently available