ពលរដ្ឋបន្តចេញទៅបោះឆ្នោតជាតិដែលគ្មានគូប្រជែងចម្បងជាមួយនឹងគណបក្សកាន់អំណាច
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧ នេះត្រូវបានគេមើលឃើញថានឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំរដ្ឋាភិបាលមួយអាណត្តិទៀត ខណៈអវត្តមានគណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងដ៏ធំមួយ។ ពលរដ្ឋប្រមាណ ៩លាន ៧សែននាក់ មានឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត។ លទ្ធផលបឋមនៃការបោះឆ្នោតអាចនឹងត្រូវបានប្រកាសនៅយប់ថ្ងៃអាទិត្យនេះ៕