សេចក្ដីថ្លែងការណ៍ដដែល បញ្ជាក់ថា កង្វះការប្រកួតប្រជែងដ៏ពិតប្រាកដនៅក្នុងការបោះឆ្នោត និងអវត្តមាននៃដំណើរការដាក់បញ្ចូលគណបក្សនយោបាយទាំងអស់នៅក្នុងការបោះឆ្នោត មានន័យថា ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដានេះ មិនបានតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋកម្ពុជាដែលជាអ្នកបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យនោះទេ។
នៅថ្ងៃចន្ទនេះ គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយកាលពីឆ្នាំមុន បានអំពាវនាវឲ្យសហគមន៍អន្តរជាតិបដិសេធលទ្ធផលការបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានជ័យជម្នះ។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅថ្ងៃចន្ទនេះថា ខ្លួនឈ្នះអាសនៈរដ្ឋសភាទាំង ១២៥ អាសនៈ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលជាការបោះឆ្នោតមួយដែលអ្នករិះគន់ថាគ្មានភាពសេរី និងយុត្តិធម៌ ដោយសារគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ចម្បងបំផុតត្រូវបានរារាំងមិនឲ្យចូលរួម។
ទោះជាយ៉ាងណាក្តី គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការអបអរ សារទរចំពោះការប្រកាសលទ្ធផលបឋមដំបូង ដែលពលរដ្ឋមានការចេញទៅបោះ ឆ្នោតចំនួន៨២.៨៩ភាគរយ ដែលជាការបង្ហាញពីជម្រើសនិងឆន្ទៈរបស់ខ្លួន។
សហរដ្ឋអាមេរិកនឹងចាត់វិធានកាជាបន្តបន្ទាប់តបនឹងការបោះឆ្នោតជាតិនេះការដើរថយក្រោយខាងប្រជាធិបតេយ្យនិងសិទ្ធិមនុស្សកម្ពុជា។
តួលេខបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថាមានពលរដ្ឋជាង៨២ភាគរយបានចេញទៅបោះឆ្នោត បើទោះបីជាគណបក្សសង្គ្រោះជាតិបានអំពាវនាវឱ្យពលរដ្ឋនៅផ្ទះកុំចេញទៅបោះឆ្នោតក៏ដោយហើយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅទូទាំងពិភពលោកបានធ្វើបាតុកម្មព្រមៗគ្នាប្រឆាំងនឹងការបោះឆ្នោតនេះ។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិតវ៉ានៅមុខរដ្ឋសភាសហរដ្ឋអាមេរិកប្រឆាំងនឹងលទ្ធផលឆ្នោតជាតិ ២០១៨។ លោក ម៉ែន គឹមសេង អ្នកយកព័ត៌មានរបស់ VOA ស្ថិតនៅខាងមុខវិមានរដ្ឋសភាសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោនជូនសេចក្តីរាយការណ៍៕
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តួលេខអ្នកទៅបោះឆ្នោតមានចំនួន៨២ភាគរយ ដែលជាតួលេខមួយខ្ពស់ជាងការបោះឆ្នោតឆ្នាំ២០១៣ ដែលមានត្រឹមតែប្រមាណ៦៩ភាគរយប៉ុណ្ណោះ នៅពេលដែលមានគណបក្សប្រឆាំងចូលរួម។
ខណៈពេលដែលមានការជជែកពិភាក្សារវាងប្រជាពលរដ្ឋកាលពីពេលកន្លងមកមុនថ្ងៃបោះឆ្នោតទាក់ទិននឹងការសម្រេចចិត្តទៅបោះឆ្នោត ប្រជាពលរដ្ឋមួយចំនួនមានវត្តមាននៅតាមការិយាល័យបោះឆ្នោត និងបានសម្តែងមតិរបស់ខ្លួនអំពីការសម្រេចចិត្ត បើទោះជាប្រជាពលរដ្ឋមួយចំនួនមិនទាន់សម្រេចចិត្តនៅឡើយ។
ទោះបីជាស្ថានភាពនៃការបោះឆ្នោតនៅក្នុងខេត្តសៀមរាប ដំណើរការជាធម្មតាក៏ដោយ ក៏ពលរដ្ឋខ្លះ លើកឡើងថា មេភូមិ ឬមន្ត្រីថ្នាក់ឃុំសង្កាត់នៅក្នុងស្រុកជីក្រែងបានបង្កើតការតាមដានយ៉ាងតឹងតែងទៅលើអ្នកដែលមានសិទ្ធទៅបោះឆ្នោត ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកនេះ បង្ខំចិត្តទៅចូលរួមបោះឆ្នោតទាំងទើសទាល់។
យោងតាមសេចក្តីថ្លែងការណ៍របស់គ.ជ.ប. បន្ទាប់ពីបិទការិយាល័យបោះឆ្នោតនៅម៉ោង ៣រសៀល អ្នកបោះឆ្នោតចំនួនជាង៨០ភាគរយនៃអ្នកបោះឆ្នោត៨លាននាក់បានទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ការបោះឆ្នោតនៅកម្ពុជាបានបិទបញ្ចប់នៅល្ងាចថ្ងៃអាទិត្យនេះ ស្របពេលដែលគណបក្សប្រជាជនកម្ពុជាត្រូវគេរំពឹងថានឹងឈ្នះការបោះឆ្នោតនេះដោយភ្លូកទឹកភ្លូកដី បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីឆ្នាំមុនមក។
ព័ត៌មានផ្សេងទៀត