គណបក្សនយោបាយដែលកើតថ្មីជាច្រើន បានចូលរួមការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដោយក្នុងនោះមានគណបក្សប្រជាធិបតេយ្យមូលដ្ឋានមួយដែរ។ មេដឹកនាំមួយរូបរបស់គណបក្សនេះ បានទៅបោះឆ្នោតនៅខេត្តតាកែវ ជាទីដែលពលរដ្ឋមួយចំនួនមិនព្រមទៅបោះឆ្នោត ដោយសារគ្មានវត្តមានរបស់គណបក្សប្រឆាំង ឬទៅបោះឆ្នោតទាំងការភ័យខ្លាច។
អត្រាអ្នកចេញទៅបោះឆ្នោតមាន ៨២.១៧% គិតត្រឹមម៉ោង ៥ រសៀល នេះបើយោងតាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សកម្មភាពនៃការរាប់សន្លឹកឆ្នោតក្នុងការិយាល័យបោះឆ្នោតនៅសង្កាត់ផ្សារកណ្តាលទី១ ក្រោយការបិទការិយាល័យទាំងជិត២ម៉ឺន៣ពាន់ នៅទូទាំងប្រទេស នាវេលាម៉ោង៣:០០រសៀល ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ពលរដ្ឋចេញមកបោះឆ្នោតមានជាង ៥៨.៨ភាគរយហើយគិតត្រឹមម៉ោង១១ព្រឹក នៃថ្ងៃបោះឆ្នោត ខណៈដែលការបោះឆ្នោតកំពុងបន្ត នេះបើតាមការអះអាងរបស់គ.ជ.ប.។
នៅក្នុងឃុំអរិយក្សត្រ ដែលគណបក្សប្រឆាំងសង្រ្គោះជាតិធ្លាប់ឈ្នះការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋមួួយចំនួនបានលើកឡើងថា ពួកគេមិនទៅបោះឆ្នោត ឬទៅបោះឆ្នោត តែធ្វើឲ្យសន្លឹកឆ្នោតទាំងនោះ មិនបានការ។
ខណៈដែលពលរដ្ឋខ្លះ កំពុងទន្ទឹងរង់ចាំទទួលព័ត៌មានអំពីលទ្ធផលនៃការបោះឆ្នោតដ៏ចម្រូងចម្រាសនៅឆ្នាំ២០១៨នេះ ពលរដ្ឋខ្លះទៀត បាននាំគ្នាចោទជាសំណួររួចទៅហើយថាតើលទ្ធផលនៃការបោះឆ្នោតនេះ អាចទទួលយកបានដែរឬទេ?
ការិយាល័យបោះឆ្នោតជិត២ម៉ឺន៣ពាន់កន្លែងក្នុងប្រទេសកម្ពុជា បានបើកទ្វារហើយនៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីឲ្យអ្នកបោះឆ្នោតរាប់លាននាក់បានជ្រើសរើសគណបក្សដែលខ្លួនពេញចិត្តដើម្បីដឹកនាំស្ថាប័ននីតិបញ្ញត្តិ ឬ សភា និងស្ថាប័ននីតិប្រតិបត្តិ ឬ រដ្ឋាភិបាល។
ក្រុមបាតុករជាច្រើនរយនាក់ដែលបានមកជួបជុំគ្នានៅចំពីមុខវិមានរដ្ឋសភាសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃសៅរ៍នេះ បានចាត់ទុកថា ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា គឺជា«ការសម្លាប់លទ្ធិប្រជាធិបតេយ្យ» និង«ការបោះឆ្នោតក្លែងក្លាយ»។
នៅព្រឹកថ្ងៃអាទិត្យនេះ ការិយាល័យបោះឆ្នោតជិត២ម៉ឺន៣ពាន់កន្លែងក្នុងប្រទេសកម្ពុជា បានបើកទ្វារហើយនៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីឲ្យអ្នកបោះឆ្នោតរាប់លាននាក់ បានជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត ដើម្បីដឹកនាំស្ថាប័ននីតិបញ្ញត្តិ ឬ សភានិងស្ថាប័ននីតិប្រតិបត្តិ ឬ រដ្ឋាភិបាល។
គណបក្សប្រជាជនកម្ពុជានឹងកាន់កាប់ស្ថាប័នសភានិងរដ្ឋាភិបាល និងស្ថាប័នរដ្ឋផ្សេងៗទៀតផ្តាច់មុខ បើឈ្នះការបោះឆ្នោតដែលរងការរិះគន់ពីប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ដែលថា ការបោះឆ្នោតនេះគឺជាការបោះឆ្នោតមិនពិតប្រាកដ។
ព័ត៌មានផ្សេងទៀត