លោក សម រង្ស៊ី បានបញ្ជាក់ប្រាប់ទូរទស្សន៍ NHK របស់ជប៉ុននៅពេលទៅដល់អាកាសយានដ្ឋាននៅទីក្រុងតូក្យូកាលពីថ្ងៃអង្គារថា លោកជឿជាក់ថា ប្រទេសជប៉ុន អាចដើរតួនាទីដ៏សំខាន់ក្នុងការនាំយកលទ្ធិប្រជាធិបតេយ្យទៅប្រទេសកម្ពុជាវិញបន្ទាប់ពីបានធ្លាក់ចុះចាប់តាំងពីឆ្នាំមុន។
កងកម្លាំងត្រៀមសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនេះ មានចំនួនច្រើនជាងកាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានការចូលរួមពីគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៧ ដោយពេលនោះរដ្ឋាភិបាលដាក់ពង្រាយកម្លាំងត្រឹមតែជាង៥ម៉ឺននាក់ប៉ុណ្ណោះ។
លិខិតលោក ហ៊ុន សែនបានបញ្ជាក់ឲ្យដឹងទៀតថា នៅពេលដែលកម្ពុជាមានសន្តិសុខ និងសនិ្តភាពពេញលេញនេះ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំកន្លងទៅត្រូវបានប៉ាន់ស្មានថា អាចសម្រេចបានកំណើន ៦,៩ភាគរយ។ កំណើនដ៏រឹងមាំនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម និងសេវាកម្ម ដូចជាទេសចរណ៍ និងអចលនទ្រព្យជាដើម។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញនៅថ្ងៃច័ន្ទនេះ គ.ជ.ប បានអំពាវនាវដល់បុគ្គលទាំងនោះឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលខុសពីគន្លងច្បាប់ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជី ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
ក្រុមអង្គការសង្គមស៊ីវិលមិនទាន់បញ្ជាក់បានថា ពួកគេនឹងដាក់ពង្រាយអ្នកសង្កេតការណ៍ដើម្បីឃ្លាំមើលការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨នៅឡើយនោះទេ ដោយពួកគេរង់ចាំការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះជាមុនសិន។
ក្រុមអ្នកចូលរួមសន្និសីទខ្មែរពិភពលោកក៏បានទាមទារឱ្យដោះលែងលោកកឹម សុខា និងអ្នកទោសនយោបាយដទៃទៀតជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ហើយបានចាត់ទុកថា «របបផ្តាច់ការត្រូវតែបញ្ចប់» តាមរយៈការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ។ នេះបើតាមសេចក្តីសម្រេចដែល VOAទទួលបាន។
ក្រុមអង្គការសង្គមស៊ីវិលសំខាន់ៗក្នុងប្រទេសកម្ពុជា ដែលធ្វើការឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា បានបង្ហាញការរារែកចិត្តក្នុងការចុះបញ្ជីអ្នកសង្កេតការណ៍ បើយោងទៅលើស្ថានភាពនយោបាយបច្ចុប្បន្ន ដែលមិនមានវត្តមានគណបក្សដែលមានជំហរផ្ទុយនឹងរដ្ឋាភិបាល ហើយអាចប្រជែងនឹងគណបក្សកាន់អំណាច។
ការប្រារព្ធពិធីដោយគណបក្សភ្លើងទៀននេះធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយ។
អ្នកស្រី ប៊ូ រចនា លើកឡើងថា អ្នកស្រីមិនធ្លាប់បានដាក់ពាក្យបណ្តឹងកន្លងមកនោះទេ ដោយថា អ្នកស្រីមិនរំពឹងថា មានយុត្តិធម៌ពីតុលាការកម្ពុជា។
សមាគមន៍ឧស្សហកម្មធំៗរបស់អាមេរិកបារម្ភអំពីស្ថានភាពការងារ សិទ្ធិមនុស្ស និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយទៅលើក្រុមជំទាស់មុនការបោះឆ្នោត។
ប្រទេសកាណាដាបានចូលរួមជាមួយនឹងប្រទេសចំនួន៤៤ផ្សេងទៀតនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថ្កោលទោសប្រទេសកម្ពុជាដែលធ្វើឱ្យធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ។ នៅឯកិច្ចប្រជុំកាលពីសប្តាហ៍មុនតំណាងរបស់កាណាដាបានសម្តែងការ«ព្រួយបារម្ភយ៉ាងខ្លាំង»ហើយបានអំពាវនាវឱ្យប្រទេសកម្ពុជាលើកលែងបម្រាមដែលបានរំលាយគណបក្សសង្គ្រោះជាតិក៏ដូចជាដោះលែងលោកកឹមសុខាប្រធានគណបក្ស។
បើតាមលិខិតមួយច្បាប់របស់លោក គុជ លី ចេញនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ផ្ញើជូនលោក សម រង្ស៊ី និងអ្នកស្រី មូរ សុខហួរ បានបញ្ជាក់ថា លោកអរគុណលោក សម រង្ស៊ី ដោយថា លោក សម រង្ស៊ី ចាប់អារម្មណ៍លើគណបក្សថ្មីរបស់លោក។
ព័ត៌មានផ្សេងទៀត
No media source currently available