ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ​គណបក្ស​សង្គ្រោះជាតិ​ថា​លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា​បន្ថែម​បន្ទុក​ឱ្យ​មាន​ទណ្ឌកម្ម​ពី​ EU​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ក្រោយ​ការ​បោះឆ្នោត​ព្រឹទ្ធសភា ​នា​ថ្ងៃ​អាទិត្យ​ ទី​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ ​នេះ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ដោយ​ទំនង​ជា​ប្រមូល​ទាំង​៥៨​អាសនៈ ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួត​ប្រជែង។​ នេះ​បើ​យោង​តាម​លទ្ធផល​បឋម​ចេញ​ផ្សាយ​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​ ភ្លាមៗ​នៅ​ក្រោយ​ការ​ចេញ​លទ្ធផល​បោះឆ្នោត ​អ្នកស្រី​ មូរ ​សុខហួរ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ហៅ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ថា ​ជា​ការ​ដើរ​«ផ្ទុយ​រដ្ឋធម្មនុញ្ញ» ​«ផ្ទុយ​ពី​ឆន្ទៈ​ប្រជារាស្ត្រ» ​និង​មាន​គ្រោះ​ថ្នាក់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ។​ អ្នកស្រី​ មូរ ​សុខហួរ ​បាន​និយាយ​ថា​ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​​សភា​នេះ​នឹង​ផ្ដល់​បន្ទុក​បន្ថែម​ដល់​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា​​ពី​សំណាក់​សហភាព​អឺរ៉ុប​ ដែល​គ្រោង​នឹង​ចេញ​សេចក្ដី​សម្រេច​អំពី​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា ​នៅ​ថ្ងៃច័ន្ទ​សប្ដាហ៍​នេះ។​​ លោក ​អូន ​ឆេងប៉រ​នៃ​ VOA ​មាន​សេចក្ដី​ឆ្លើយ​ឆ្លង​តាម​ទូរស័ព្ទ​ជាមួយ​អ្នកស្រី​ មូរ ​សុខហួរ​ នា​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​​ដែល​ត្រូវ​បាន​រៀប​ចំ​ជូន​ដូច​ត​ទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG