ក្រោយពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ សភាឯកបក្សកម្ពុជាអនុម័តថវិកាជាតិឆ្នាំ២០១៨ដោយធ្វើការកោតសរសើរស្នាដៃរដ្ឋាភិបាល
លោក ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងពីក្តីរំពឹងរបស់លោកថា កម្មកររោងចក្រនឹងបោះឆ្នោត ឲ្យលោកបានស្ថិតក្នុងអំណាច ១០ឆ្នាំ បន្តទៀត ដើម្បីបើកផ្លូវឲ្យលោកបានថែរក្សាសន្តិភាព ក្នុងប្រទេសសម្រាប់ការអភិវឌ្ឍ។
ក្រុមមេធាវីក្រសួងមហាផ្ទៃបានការពារភស្តុតាងចុងក្រោយ ដែលមានបញ្ជីរាយនាមឈ្មោះរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូប ថា មានជាប់ពាក់ព័ន្ធជាមួយផែនការផ្តួលរំលំរដ្ឋាភិបាលនោះ និងបានស្នើឲ្យតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរបស់ពួកគេក្នុងម្នាក់ៗ៥ឆ្នាំ។
ប្រធានគណៈប្រតិបត្តិខេត្តបាត់ដំបងរបស់គណបក្សសង្រ្គោះជាតិ ថា ខេត្តដែលជាគោលដៅដែលថ្នាក់ដឹកនាំនឹងត្រូវកាត់សិទ្ធិនយោបាយនោះ ជាខេត្តដែលទទួលបានសំឡេងគាំទ្រច្រើនពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោត។
ការសម្រេចរឹតបន្តឹងផ្នែកសន្តិសុខ ទូទាំងប្រទេសកម្ពុជារបស់ក្រសួងមហាផ្ទៃ ធ្វើឡើង២ថ្ងៃមុនពេលតុលាការកំពូលបើសវនាការលើបណ្តឹងស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលគេស្គាល់ថាជាដៃគូប្រជែងដ៏ធំរបស់បក្សកាន់អំណាចរបស់លោក ហ៊ុន សែន នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨។
លោក គី តិច មេធាវីមួយរូបក្នុងចំណោមមេធាវី៤រូបថា ក្រុមមេធាវីបានដាក់បញ្ជីឈ្មោះរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងនោះ ដើម្បីសុំឲ្យតុលាការកំពូលហាមឃាត់មិនឲ្យពួកគេធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ទៅតាមច្បាប់ស្តីពីគណបក្សនយោបាយ។
មេធាវីតំណាងក្រសួងមហាផ្ទៃដាក់ភស្តុតាងបន្ថែមសុំឲ្យតុលាការកំពូលហាមថ្នាក់ដឹកនាំគណបក្សប្រឆាំង១១៧នាក់ធ្វើនយោបាយរយៈពេល៥ឆ្នាំ។ អ្នកនាំពាក្យគណបក្សប្រឆាំងលើកឡើងថា នេះពីឆន្ទៈរបស់ប្រជាពលរដ្ឋ។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
«ការចុះឈ្មោះនេះ បើតាមយោបល់ពូ គឺវាមានទិន្នន័យគួរជាទីពេញចិត្ត ដែលយើងគិតថា មកដល់ពេលនេះ គឺប្រជាពលរដ្ឋ ដែលយើងប៉ាន់ស្មានជាង៩លាននាក់ បានមកចុះឈ្មោះបោះឆ្នោតជាង៨លាននាក់ ដូច្នេះតួលេខនេះ គឺជាតួលេខមួយដែលអាចទទួលយកបាន ហើយពូពេញចិត្តជាមួយតួលេខនេះ»
អ្នកជំនាញនានានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងគណបក្សសង្គ្រោះជាតិបានអំពាវនាវជាថ្មីឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរដ្ឋាភិបាលកម្ពុជា ដើម្បីជាវិធានការឱ្យទទួលខុសត្រូវចំពោះការធ្វើឱ្យធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ។
ជាថ្មីទៀត លោក ហ៊ុន សែន ដែលជាបុរសខ្លាំងនិងអ្នកសម្រេចបញ្ហានានានៅកម្ពុជាប្រកាសធ្វើជាមេភ្នាល់១សង១០០ថា បក្សសង្គ្រោះជាតិនឹងត្រូវរំលាយចោល។ លោកល្បីឈ្មោះជាអន្តរជាតិម្តងហើយ ពេលលោកប្រកាសមិនសងលុយភ្នាល់ចាញ់ក្នុងការប្រកួតប្រដាល់រវាងប៉ាកែវ និងមេយ វែឌឺ។
ព័ត៌មានផ្សេងទៀត
No media source currently available