ជាថ្មីទៀត លោក ហ៊ុន សែន ដែលជាបុរសខ្លាំងនិងអ្នកសម្រេចបញ្ហានានានៅកម្ពុជាប្រកាសធ្វើជាមេភ្នាល់១សង១០០ថា បក្សសង្គ្រោះជាតិនឹងត្រូវរំលាយចោល។ លោកល្បីឈ្មោះជាអន្តរជាតិម្តងហើយ ពេលលោកប្រកាសមិនសងលុយភ្នាល់ចាញ់ក្នុងការប្រកួតប្រដាល់រវាងប៉ាកែវ និងមេយ វែឌឺ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា អ្នកនយោបាយបក្សប្រឆាំងសរុបប្រមាណ១១២នាក់ នឹងត្រូវហាមឃាត់មិនឲ្យធ្វើនយោបាយ ក្នុងនោះមានតំណាងរាស្ត្រស្ទើរតែទាំងអស់។
«គោលបំណងដែលខ្ញុំចូល(គណបក្សប្រជាជនកម្ពុជា) កាលមុនយើងនៅខាងសង្រ្គោះជាតិ យើងជឿជាក់ទៅលើឯកឧត្តមកឹម សុខា គាត់អ្នកស្នេហាជាតិអញ្ចឹងទៅ។ ដល់តែក្រោយមក បានថាគាត់ក្បត់ជាតិចឹងទៅ បានជាយើង មិនអាចនឹងទុកចិត្តគាត់»។
លោក ផៃ ស៊ីផាន ថា ថវិកាដែលបានគ្រោងទុកនេះ នឹងត្រូវចាយវាយលើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០១៨ និងការដំឡើងប្រាក់បំណាច់នានាជូនមន្ត្រីរាជការ និងប្រាក់ឈ្នួលដល់កម្មករ។
គណបក្សប្រឆាំងបានត្អូញត្អែរពីការរឹតត្បិតលើសកម្មភាពឃោសនាជំរុញឱ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតដែលជាកត្តានាំឱ្យចំនួនពលរដ្ឋចុះឈ្មោះមានតិចតួច ប៉ុន្តែពួកគេលើកទឹកចិត្តពលរដ្ឋឱ្យមានក្តីសង្ឃឹមត្រូវបន្តទៅចុះឈ្មោះក្នុងពេលដែលកាលបរិច្ឆេទចុងក្រោយនៅសល់តែពីរសប្តាហ៍ទៀត។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនៅថ្ងៃច័ន្ទ បានអំពាវនាវពីក្នុងពន្ធនាគារឲ្យប្រជាពលរដ្ឋគ្រប់និន្នាការ ចូលរួមការពារស្មារតីនៃកិច្ចព្រមព្រៀងនេះ និងការពាររដ្ឋធម្មនុញ្ញកម្ពុជា។
គម្រោងរំលាយគណបក្សប្រឆាំង ដែលត្រូវបានមើលឃើញថាជាដំណើរមួយ ដើម្បីរក្សាអំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងប៉ះពាល់ក្រុមប្រឹក្សាឃុំសង្កាត់ ជាង៥ពាន់នាក់ មកពីគណបក្សសង្គ្រោះជាតិ ដែលពួកគេត្រូវបានប្រជាពលរដ្ឋបោះឆ្នោតឲ្យកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ គណបក្សប្រឆាំងបានទទួលតំណែងមេឃុំចៅសង្កាត់ចំនួន៤៨៩ ដែលមានកំណើនជាង១០ដង បើប្រៀបធៀបនឹងការបោះឆ្នោតឆ្នាំ២០១២។
កាលពីថ្ងៃច័ន្ទ រដ្ឋាភិបាលបានអនុម័តការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតរបស់ប្រទេសកម្ពុជា ដែលនឹងប្រគល់អាសនៈចំនួន៤៨៩ របស់គណបក្សសង្រ្គោះជាតិទូទាំងប្រទេសឲ្យទៅគណបក្សប្រជាជន បើសិនជាគណបក្សនេះត្រូវបានរំលាយ។
គណៈកម្មាធិការទទួលបន្ទុកសិទ្ធិមនុស្សនៃក្រុមអ្នកតំណាងរាស្ត្ររបស់ IPU ក៏បានបង្ហាញនូវក្ដីបារម្ភអំពីស្ថានការណ៍អ្នកតំណាងរាស្ត្របក្សសង្គ្រោះជាតិក្នុង សេចក្ដីថ្លែងហេតុប្រាប់សម័យប្រជុំពេញអង្គរបស់ IPU នៅទីក្រុង St. Petersburg។
សហគមន៍អន្តរជាតិបានសម្តែងការជំទាស់យ៉ាងខ្លាំងនឹងការចាប់ខ្លួនលោក កឹម សុខាហើយបានអំពាវនាវឱ្យដោះលែងព្រមទាំងបន្ធូរបន្ថយភាពតានតឹងនយោបាយ។
គម្រោងបែងចែកអាសនៈសភារបស់គណបក្សសង្គ្រោះជាតិត្រូវបានធ្វើឡើង ក្រោយពេលសភាអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីបែងចែកអាសនៈរបស់គណបក្សដែលត្រូវរំលាយឲ្យទៅគណបក្សផ្សេងៗ។
សមាជិករដ្ឋសភាចំនួន៦៧នាក់ដែលមកតែពីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកដៃអនុម័តតាមការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតដោយមិនមានវត្តមានរបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
ព័ត៌មានផ្សេងទៀត
No media source currently available