ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កម្ពុជា​និង​មហា​មិត្ត​ចិន​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រទេស​កម្ពុជា​និង​មហា​មិត្ត​ចិន ​កាល​ពី​ថ្ងៃសៅរ៍ ​បាន​ចាប់​ផ្តើម​ធ្វើ​សម​យុទ្ធ​យោធា​ដែល​ផ្តោត​លើ​ការ​ប្រឆាំង​អំពើ​ភេរវ​កម្ម ​និង​ការជួយ​សង្គ្រោះ​ដែល​បង្ហាញ​ពី​ចំណង​ទាក់ទង​យ៉ាង​រឹង​មាំ​រវាង​ប្រទេស​ទាំងពីរ ចំពេល​ទំនាក់​ទំនង​រវាងប្រទេស​កម្ពុជា​និង​ស.រ.អា.​មាន​សភាព​តឹង​តែង។​ ឧត្តម​សេនីយ៍ឯក ​Zhang Jian ​មេ​បញ្ជាការ​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន ​និង​លោក ប៉ុល សារឿន​ មេ​បញ្ជាការ​យោធា​កម្ពុជា ​បាន​បើក​ការ​ធ្វើ​សម​យុទ្ធ​នាគមាស​ឆ្នាំ​២០១៨​ នៅ​ភាគ​ខាង​លិច​រាជធានី​ភ្នំពេញ។ លោក ប៉ុល សារឿន​ បាន​និយាយ​ថា ​សម​យុទ្ធ​នេះ​ដែល​មាន​ទាហាន​កម្ពុជា​ចំនួន​២៨០​នាក់និង​ទាហាន​ចិន​ចំនួន​២១៦​នាក់​ ​ មាន​បំណង​ដើម្បី​អបអរ​សាទរ​ខួប​លើកទី៦០​នៃ​ទំនាក់​ទំនង​ការទូត​ប្រទេស​ទាំង​ពីរ​និង​ពង្រឹង​«ទំនាក់​ទំនង​ជា​ប្រពៃណី និង​ជំនឿ​ទុក​ចិត្ត​ខាង​នយោបាយ​រវាង​ប្រទេស​ទាំងពីរ»។ ​ ប្រទេស​ចិន​ដែល​ជាអ្នក​វិនិយោគ​ទុន​បរទេស​ធំជាង​គេនៅ​កម្ពុជា​ បាន​ធ្វើ​សមយុទ្ធ​កង​នាវាចរ​រួម​ជា​លើក​ដំបូង​ជាមួយ​កម្ពុជា​នៅ​ឆ្នាំ​២០១៦ ​ហើយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​ផ្អាកការធ្វើ​សមយុទ្ធ​យោធារួម​គ្នា​ជាមួយ​សហ​រដ្ឋអាមេរិក​ដោយ​គ្មាន​កំណត់​ពេល​ ដែលមួយ​ឆ្នាំ​ក្រោយ​មក និយាយ​ថា ​កម្ពុជា​ជាប់​រវល់​ក្នុង​ការ​បោះឆ្នោត។ ​ សមយុទ្ធនេះ​ធ្វើ​ឡើង​នៅ​មុន​ការបោះ​ឆ្នោត​ជាតិ​មួយ​នៅ​ខែ​កក្កដា ​ហើយលោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ ដែលមាន​ការ​គាំទ្រ​ពី​ប្រទេស​ចិន ​នឹង​ទទួល​បាន​ជ័យ​ជម្នះ​យ៉ាង​ងាយ​ស្រួល ​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​គឺ​គណបក្សសង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ​តាម​សំណើ​របស់​រដ្ឋាភិបាល​របស់​លោក។ ​ ការ​បង្ក្រាប​គណបក្ស​ប្រឆាំង​នេះ​បាន​ជំរុញ​ឱ្យ​សហ​រដ្ឋអាមេរិក ​សហ​ភាព​អឺរ៉ុប​និង​ប្រទេស​ដទៃ​ទៀត​ថ្កោលទោស​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​ចំពោះ​ការ​បង្ក្រាប​ក្រុម​អ្នក​រិះគន់​ រួម​ទាំង​សមាជិក​សភា​គណបក្ស​ប្រឆាំង ​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕

XS
SM
MD
LG