រដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិកទៅបំពេញទស្សនកិច្ចប្រទេសវៀតណាមនិងឥណ្ឌូនេស៊ីដែលជាប្រទេសប្រឈមការទាមទារសមុទ្រចិនខាងត្បូងរបស់ចិន។
កប៉ាល់ឯកជននានា ដែលក្នុងនោះរួមមានទាំងកប៉ាល់ដឹកប្រេងផងដែរ បានប្រើផែនទីសមុទ្រដែលគួរឲ្យទុកចិត្តបាននានា នៅពេលដែលនាវាទាំងនោះធ្វើដំណើរនៅក្បែរឆ្នេរសមុទ្រនៃប្រទេសណាដែលផ្ដល់ការអនុញ្ញាតឲ្យតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញនានា។
ប្រទេសចិននិងកម្ពុជាបង្ហាញជំហររួមគ្នាជាថ្មីដោយទទូចដល់ភាគីនានាពាក់ព័ន្ធនឹងសមុទ្រចិន ខាងត្បូងឲ្យបញ្ចប់ការតាក់តែង ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បួងហៅថា COC ឲ្យបាន ឆាប់ដើម្បីកសាងសមុទ្រចិនខាងត្បូងឲ្យក្លាយទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហ ប្រតិបត្តិការ។
កោះតៃវ៉ាន់និងប្រទេសជប៉ុនកំពុងធ្វើការងារឆ្ពោះទៅកាន់ការចេញចូលផ្ទៃទឹកដែលសម្បូរទៅដោយត្រីនៅជុំវិញកោះ Okinotori នៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងចំណាត់ការមួយដែលអាចធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន។
មនុស្សភាគច្រើនបានទស្សន៍ទាយថា ប្រទេសចិននឹងបង្កើនអំណាចខាងយោធារបស់ខ្លួននៅឆ្នាំក្រោយនៅសមុទ្រចិនខាងត្បូងដើម្បីទប់ទល់នឹងប្រទេសជប៉ុន ឥណ្ឌានិងសហរដ្ឋអាមេរិកនិងរដ្ឋនានានៅតំបន់អាស៊ីដែលជំទាស់ប្រឆាំងការទាមទារដែនសមុទ្ររបស់រដ្ឋាភិបាលក្រុងប៉េកាំង។
អង្គការស្រាវជ្រាវមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា នៅពេលដែលស.រ.អា.ផ្តោតការយកចិត្តទុកដាក់លើបញ្ហាប្រទេសកូរ៉េខាងជើង ប្រទេសចិនបានបង្កើនវត្តមានយោធារបស់ខ្លួននៅលើកោះសិប្បនិមិត្តមួយចំនួននៅក្នុងសមុទ្រចិនខាងត្បូង។
អ្នកវិភាគទស្សន៍ទាយថា ក្រមប្រតិបត្តិមួយដែលមានគោលដៅបញ្ចៀសកុំឱ្យមានគ្រោះថ្នាក់អកុសលណាមួយនៅក្នុងវិវាទសមុទ្រចិនខាងត្បូង ទំនងជានឹងអាចបញ្ចៀសកង្វល់ដែលមានផលប៉ះពាល់មិនល្អដល់រដ្ឋាភិបាលក្រុងប៉េកាំង ដែលជាប្រទេសទាមទារច្រើនជាងគេនៅក្នុងដែនសមុទ្រនោះ។
វិធានការណ៍ថ្មីរបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីដាក់ការគ្រប់គ្រងដែនអាកាសនៅតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់បណ្តាប្រទេសនានាដែលបានយល់ព្រមកាលពីខែមុនថា នឹងរួមគ្នាដោះស្រាយតាមរយៈវីធីសាស្ត្រការទូតផ្សេងៗ។
ពួកអ្នកវិភាគទស្សន៍ទាយថា ក្រមប្រតិបត្តិមួយដែលមានគោលដៅបញ្ចៀសកុំឱ្យមានគ្រោះថ្នាក់អកុសលណាមួយនៅក្នុងសមុទ្រចិនខាងត្បូង ទំនងជានឹងអាចបញ្ចៀសកង្វល់ដែលមានផលប៉ះពាល់មិនល្អដល់រដ្ឋាភិបាលក្រុងប៉េកាំង ដែលរដ្ឋាភិបាលចិននេះជាអ្នកទាមទារច្រើនជាងគេនៅក្នុងដែនសមុទ្រនោះ។
នាវាដើរដោយថាមពលខ្យល់ ផលិតនៅប្រទេសចិនដើម្បីប្រើប្រាស់នៅជិតឆ្នេរសមុទ្ររបស់ខ្លួន កំពុងបង្កើតឲ្យមានក្តីសង្ឃឹមថ្មីមួយថា ភាគីចិននឹងចែករំលែកនូវបច្ចេកវិទ្យារបស់ខ្លួន។ ប៉ុន្តែអ្នកវិភាគនានាបានព្រមានថា រដ្ឋាភិបាលក្រុងប៉េកាំងកម្រនឹងអនុញ្ញាតឲ្យអ្នកខាងក្រៅចូលរួមណាស់។
សមយុទ្ធដែនសមុទ្ររវាងប្រទេសចិន និងបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលគ្រោងធ្វើឡើងនៅឆ្នាំក្រោយនឹងបន្ធូរបន្ថយភាពតានតឹងនៃជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដែលនឹងអនុញ្ញាតឲ្យភាគីជម្លោះនីមួយៗអាចជួបជាមួយនឹងយោធាជួរមុខនៃគូប្រជែងរបស់ខ្លួនទៅវិញទៅមក និងធ្វើការលើបញ្ហារួម។ នេះបើយោងតាមការបញ្ជាក់របស់អ្នកជំនាញនានានៅក្នុងតំបន់។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយនៅក្នុងអំឡុងពេលកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកដែលហៅកាត់ថា APEC នៅក្នុងសប្ដាហ៍នេះថា លោកមានគម្រោងសួររដ្ឋាភិបាលចិនអំពីគោលបំណងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង និងអំពីថាតើបណ្ដាប្រទេសអាស៊ីអាគ្នេយ៍នានានឹងត្រូវបានអនុញ្ញាតឲ្យធ្វើនាវាចរណ៍ដោយសេរីនៅក្នុងដែនសមុទ្រយុទ្ធសាស្ត្រដែលមានជម្លោះនេះ ឬក៏យ៉ាងណានោះ។
ព័ត៌មានផ្សេងទៀត