ប្រទេសចិនធ្លាប់បានអះអាងថា ខ្លួនកាន់កាប់៩០ភាគរយនៃតំបន់ដែនទឹកយុទ្ធសាស្រ្តជាច្រើននៅក្នុងសមុទ្រចិនភាគខាងត្បូង ហើយចិនក៏ធ្លាប់បាននិយាយដដែលៗថា អាស៊ានមិនមែនជាភាគីនៃជម្លោះនៅក្នុងតំបន់សមុទ្រចិនខាងត្បូងនេះទេ។
ស.រ.អា ដែលបាននិយាយថា ខ្លួនមិនកាន់ជើងប្រទេសណាមួយក្នុងជម្លោះទាំងនេះ បានបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងសមុទ្រជាមួយរដ្ឋាភិបាលក្រុងហាណូយ និងរដ្ឋាភិបាលក្រុងម៉ានីលកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។
ការធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិកមានការចូលរួមដោយ នាវាចម្បាំងកងទ័ពជើងទឹក USS Forth Worth និងយន្តហោះឈ្លបយកការណ៍ P-3 Orion។
រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានជួបជាមួយលោកនាយករដ្ឋមន្ត្រីចិន Li Keqiang នៅក្នុងក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចបីថ្ងៃ។
ប្រទេសចិនបានប្រាប់ឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួននឹងបញ្ចប់កិច្ចខំប្រឹងប្រែងដើម្បីចាក់ដីពង្រីកកោះដ៏ចម្រូងចម្រាស់របស់ខ្លួននៅក្នុងតំបន់មានជម្លោះខ្លះនៃសមុទ្រចិនខាងត្បូង ក៏ប៉ុន្តែបានសន្យាបន្តស្ថាបនាប្រជុំកោះបង្កើតដោយមនុស្ស ដែលបានបង្កឲ្យមានការតានតឹងពីប្រទេសដែលទាមទារកោះនោះដែរ។
លោក បារ៉ាក់ អូបាម៉ា បានព្រមានតំបន់អាស៊ីអាគ្នេយ៍អំពីគ្រោះថ្នាក់នៃការក្លាយទៅជាតំបន់មិនសូវរីកចម្រើន។
លោករដ្ឋមន្ត្រីការពារជាតិស.រ.អា Ashton Carter បានមានប្រសាសន៍ថា«ការដែលប្រទេសចិនបានចាក់ដីលើតំបន់មានថ្មប៉ប្រះទឹកនៅក្នុងសមុទ្រចិនខាងត្បូងជា ការមិនត្រឹមត្រូវតាមបទបញ្ញត្តិអន្តរជាតិទេ» ហើយថា ស.រ.អាជំទាស់នឹងការធ្វើឲ្យមានលក្ខណៈយោធាថែមទៀតនៃដីដែលមានជម្លោះទាំងនោះ។
រដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក មានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹងក្លាយជាមហាអំណាចសន្តិសុខដ៏ធំជាងគេនៅក្នុងតំបន់អាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិក។
តៃវ៉ាន់ដាក់ស្នើការផ្តួចផ្តើមមួយសម្រាប់សន្តិភាព ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងរឿងសមុទ្រចិនខាងត្បូង។ គម្រោងនេះត្រូវបានប្រកាសដោយប្រធានាធិបតីកោះតៃវ៉ាន់កាលពីថ្ងៃអង្គារ។
រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងសាងសង់ផ្លូវយន្តហោះនៅឯថ្មប៉ប្រះទឹក Fiery Cross Reef ដែលស្ថិតនៅក្នុងប្រជុំកោះ Spratly Islands។
បណ្តាប្រទេសអាស៊ានដែលមានជម្លោះទឹកដីជាមួយនឹងចិនមានប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីននិងវៀតណាម។
ក្រុមមេដឹកនាំអាស៊ីអាគ្នេយ៍បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការស្ថាបនាកោះនៅក្នុងសមុទ្រចិនខាងត្បូងគំរាមកំហែងដល់សន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់នោះ។
ព័ត៌មានផ្សេងទៀត