ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គ​មេបញ្ជាការ​កង​នាវា​ចម្បាំង​អាមេរិក​ចូលរួម​បេសកកម្ម​ឃ្លាំមើល​នៅ​តំបន់​សមុទ្រ​​ចិន​ភាគ​ខាងត្បូង​


កាលពី​ថ្ងៃ​អាទិត្យ​កង​ទ័ព​ជើង​ទឹក​ស.រ.អា​ បាន​ចេញ​ផ្សាយ​រូបថត​បង្ហាញ​ឲ្យ​ឃើញ​លោក​ឧត្តមនាវី​​ Scott Swift (ខាងលើ) ជិះ​នៅ​ក្នុង​យន្តហោះ P-8A Poseidon មួយ​គ្រឿង​នៅ​ក្នុង​បេសកកម្ម​ឃ្លាំ​មើល​មួយ​មាន​រយៈពេល​៧​ម៉ោង។
កាលពី​ថ្ងៃ​អាទិត្យ​កង​ទ័ព​ជើង​ទឹក​ស.រ.អា​ បាន​ចេញ​ផ្សាយ​រូបថត​បង្ហាញ​ឲ្យ​ឃើញ​លោក​ឧត្តមនាវី​​ Scott Swift (ខាងលើ) ជិះ​នៅ​ក្នុង​យន្តហោះ P-8A Poseidon មួយ​គ្រឿង​នៅ​ក្នុង​បេសកកម្ម​ឃ្លាំ​មើល​មួយ​មាន​រយៈពេល​៧​ម៉ោង។

អគ្គមេបញ្ជាការ​នៃកង​នាវា​ចម្បាំង​ស.រ.អា​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​បាន​ចូលរួម​ក្នុង​បេសកកម្ម​ឃ្លាំមើល​មួយនៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​មួយ​ក្នុង​ប្រទេសហ្វីលីពីន។

កាលពី​ថ្ងៃ​អាទិត្យ​កង​ទ័ព​ជើង​ទឹក​ស.រ.អា​ បាន​ចេញ​ផ្សាយ​រូបថត​បង្ហាញ​ឲ្យ​ឃើញ​លោក​ឧត្តមនាវី Scott Swift ជិះ​នៅ​ក្នុង​យន្តហោះ P-8A Poseidon មួយ​គ្រឿង​នៅ​ក្នុង​បេសកកម្ម​ឃ្លាំ​មើល​មួយ​មាន​រយៈពេល​៧​ម៉ោង​ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​សៅរ៍។ ​គេ​មិន​ដឹង​ទេ​ថា​ តំបន់​ណា​ខ្លះ​បាន​ឋិត​នៅ​ក្រោម​បេសកកម្ម​ឃ្លាំ​មើល​នេះទេ។​

ការហោះ​ហើរ​ដោយ​កង​យន្តហោះ​ឃ្លាំមើល​របស់​ស.រ.អា​ជា​ ប្រភព​នៃ​ការ​ដែល​ឲ្យ​ប្រទេស​ចិន​មួរម៉ៅ ពី​ព្រោះ​ប្រទេសនេះ​បាន​ទាមទារ​សមុទ្រ​ចិន​ខាង​ត្បូង​សឹង​តែ​ទាំង​អស់​ថា​ជា​របស់​ផងខ្លួន​ ហើយ​ប្រទេសចិន​មាន​ជម្លោះ​ខាង​ទឹកដី​ជាមួយ​ប្រទេស​មួយចំនួន​ផង​ដែរ​ ដោយ​មាន​រួម​បញ្ចូល​ប្រទេស​ហ្វីលីពីន និង​ប្រទេស​វៀតណាម។

ស.រ.អា​ ដែល​បាន​និយាយ​ថា ​ខ្លួន​មិន​កាន់​ជើង​ប្រទេស​ណាមួយ​ក្នុង​ជម្លោះទាំង​នេះ​ បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​ក្នុង​សមុទ្រ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ហាណូយ ​និង​រដ្ឋាភិបាលក្រុង​ម៉ានីល​កាលពី​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ។ រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន​បាន​និយាយថា​គេ​ត្រូវ​តែ​ថែរក្សា​សេរីភាព​ខាង​នាវាចរណ៍​នៅ​ក្នុង​តំបន់​នោះ​ ហើយ​ថា​ជ​ម្លោះ​ត្រូវ​តែ​ដោះស្រាយ​ដោយ​សន្តិវិធី៕

XS
SM
MD
LG