ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា សុន ស្រីសួគ៌ និស្សិតឆ្នាំទី២ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ រំពឹងចង់ឲ្យរដ្ឋាភិបាលថ្មី បង្កើនទីផ្សារកសិកម្ម និងផលិតកម្មឧស្សាហកម្ម។
ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា កញ្ញា ខេន សុវិមាន និស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រំពឹងចង់ឲ្យរដ្ឋាភិបាលថ្មីបង្កើតការងារ និងសម្រួលប្រព័ន្ធធ្វើដំណើរសាធារណៈ។
ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា លោក ជា ភីរុមលីន អ្នកធ្វើការនៅរាជធានីភ្នំពេញ ដែលមកពីខេត្តតាកែវ រំពឹងចង់ឲ្យរដ្ឋាភិបាលអភិរក្សព្រៃឈើនិងសត្វព្រៃ។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នឹងកំណត់សមាសភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលគណបក្សប្រជាជនកម្ពុជាទំនងនឹងគ្រប់គ្រងនិងដឹកនាំប្រទេសដោយឯកបក្សមួយអាណត្តិទៀត។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន
ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា លោក លោក សុន ស៊ីម កសិករនៅខេត្តកណ្តាល រំពឹងចង់ឲ្យតម្លៃស្រូវនិងពោតនៅក្នុងទីផ្សារមិនឡើងចុះលឿននិងញឹកញាប់ពេក។ បន្ថែមលើនេះ លោកក៏ចង់ឱ្យមានការធ្លាក់ចុះតម្លៃប្រេងសាំងនិងជីកសិកម្មផងដែរ៕
លោក ង៉ែត ហេង និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រំពឹងចង់ឃើញកិច្ចប្រឹងប្រែងបន្ថែមទៀតពីសំណាក់រាជរដ្ឋាភិបាល ក្នុងការសម្រួលដល់ការប្រឈមនានារបស់សិស្សនិស្សិតនានាក្នុងដំណើរសិក្សារៀនសូត្ររបស់ពួកគេនៅរាជធានីភ្នំពេញ។
អ្នកស្រី នាង ស្រីលក្ខណ៍ អាជីវករនៅរាជធានីភ្នំពេញ រំពឹងចង់ឃើញកិច្ចប្រឹងប្រែងបន្ថែមទៀតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់គ្រឿងញៀន និងកាត់បន្ថយការសេពគ្រឿងស្រវឹង។ អ្នកស្រីក៏បានបង្ហាញចំណាប់អារម្មណ៍ពេញចិត្តនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នផងដែរ។
លោក សាន់ គឹមស៊ីញ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រំពឹងចង់ឃើញកិច្ចប្រឹងប្រែងបន្ថែមទៀតពីសំណាក់រាជរដ្ឋាភិបាលក្នុងការបន្តលុបបំបាត់ភាពក្រីក្រនិងលើកស្ទួយស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងបន្តលុបបំបាត់គ្រឿងញៀន។
ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជាលោក សន សារឿន អាជីវករលក់ដូងនៅរាជធានីភ្នំពេញ រំពឹងចង់ឃើញសិទ្ធិសេរីភាពនិងស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទូទៅមានភាពប្រសើរឡើង ពីព្រោះស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នលំបាកច្រើនសម្រាប់អាជីវករក្រៅប្រព័ន្ធ ដូចជារូបលោក។
លោក ដន ស្រេង អ្នកបើកបរ Grab នៅរាជធានីភ្នំពេញ រំពឹងចង់ឃើញមតិរបស់ប្រជាពលរដ្ឋត្រូវបានទទួលស្គាល់និងទទួលយកប្រសើរជាងមុន ពីសំណាក់រាជរដ្ឋាភិបាល។ បន្ថែមលើនេះ លោកក៏ចង់ឱ្យមានការលើកកម្ពស់ប្រាក់ចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមប្រជាពលរដ្ឋដែលប្រកបរបរក្រៅប្រព័ន្ធ។
ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជាកញ្ញា សុក ស៊ាងហ៊ួ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រំពឹងចង់ឃើញកិច្ចប្រឹងប្រែងបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកឱកាសការងារដល់ក្រុមយុវជន ជាពិសេសយុវជនដែលរស់នៅតាមភូមិឃុំនៃតំបន់ទីប្រជុំជនតូចៗ។
ព័ត៌មានផ្សេងទៀត
No media source currently available