លោក ដន ស្រេង៖ សិទ្ធិបញ្ចេញមតិនិងប្រាក់ចំណូលប្រសើរជាងមុនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នឹងកំណត់សមាសភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលគណបក្សប្រជាជនកម្ពុជាទំនងនឹងគ្រប់គ្រងនិងដឹកនាំប្រទេសដោយឯកបក្សមួយអាណត្តិទៀត។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជាលោក ដន ស្រេង អ្នកបើកបរ Grab នៅរាជធានីភ្នំពេញ រំពឹងចង់ឃើញមតិរបស់ប្រជាពលរដ្ឋត្រូវបានទទួលស្គាល់និងទទួលយកប្រសើរជាងមុន ពីសំណាក់រាជរដ្ឋាភិបាល។ បន្ថែមលើនេះ លោកក៏ចង់ឱ្យមានការលើកកម្ពស់ប្រាក់ចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមប្រជាពលរដ្ឋដែលប្រកបរបរក្រៅប្រព័ន្ធ៕