អង្គការសង្គមស៊ីវិល និងសកម្មជនបានធ្វើយុទ្ធនាការទាមទារឱ្យក្រសួងពាក់ព័ន្ធបង្កើតគណៈកម្មការស៊ើបអង្កេត និងស្វែងរកមុខជនបង្កដែលនៅពីក្រោយឃាតកម្មលោក ឈុត វុទ្ធី។
កម្មករជាង៣០នាក់ ដែលអះអាងថាតំណាងកម្មករជាង១ពាន់នាក់ មកពីរោងចក្រចំនួន២៣ ធ្វើសន្និសីទសុំអន្តរាគមន៍ជាថ្មីពីក្រសួងការងារ និងលោកនាយករដ្ឋមន្រ្តី ឱ្យចាត់ការបន្ទាន់ចំពោះករណីរំលោភបំពានសិទ្ធិកម្មករដែលកើតមានជាបន្តបន្ទាប់ ដោយមិនមានដំណោះស្រាយ តាំងពីឆ្នាំ២០១៤មក។
ក្រុមអង្គការសង្គមស៊ីវិលបានធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់សកម្មជនព្រៃឈើល្បីល្បាញម្នាក់គឺ លោក ឈុត វុទ្ធី ដែលត្រូវបានគេបាញ់សម្លាប់កាលពី១០ឆ្នាំមុន នៅពេលដែលលោកចុះស៊ើបអង្កេតបទល្មើសព្រៃឈើ។
អតីតអ្នកកាសែតអាស៊ីសេរីរូបនេះបានរៀបរាប់ពីការលំបាករបស់លោកមិនមានលិខិតឆ្លងដែន ដូចជាលោកមិនបានជួបឪពុកម្តាយរបស់លោកនៅក្នុងទឹកដីកម្ពុជាក្រោម អស់រយៈពេល៥ឆ្នាំមកហើយ ហើយបាត់បង់ឱកាសជាច្រើនទៅសិក្សានៅក្រៅប្រទេស។
សហរដ្ឋអាមេរិក បានបដិសេធនូវការអះអាងពីជ័យជម្នះរបស់លោកPutin ហើយបាននិយាយថា កងទ័ពអ៊ុយក្រែននៅកំពុងតស៊ូទប់ទល់ជាមួយកងទ័ពរុស្ស៊ីនៅក្នុងទីក្រុងនេះនៅឡើយ។
ស.រ.អ.ប្រកាសអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេស រុស្ស៊ី ចិន អ៊ីរ៉ង់ វ៉េណេស៊ុយអេឡា អេហ្ស៊ីប និងប្រទេសមួយចំនួនទៀត ដោយលើកឡើងថា សិទ្ធិមនុស្សត្រូវបានគាបសង្កត់ក្រោមលេសការរាតត្បាតជំងឺកូវីដ១៩។
សកម្មជនគណបក្សភ្លើងទៀន និងកូនប្រុសរបស់លោក នៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានចាប់ខ្លួន កាលពីសប្តាហ៍មុន ដោយរងការចោទប្រកាន់ប្រើប្រាស់ឧបករណ៍ឆក់ខុសច្បាប់។ ក្រុមគ្រួសារចាត់ទុកការចាប់ខ្លួននេះ ពាក់ព័ន្ធនឹងរឿងនយោបាយ។
ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ថា អ៊ុយក្រែនកាលពីពេលថ្មីៗនេះ បានទទួលយន្តហោះចម្បាំងនិងគ្រឿងបម្លាស់ដើម្បីពង្រឹងកងទ័ពអាកាសរបស់ខ្លួន។
លោកក៏មានក្តីបារម្ភផងដែរដែលទីភ្នាក់ងារ WFP និងអង្គការផ្តល់ជំនួយផ្សេងៗទៀត មិនអាចចូលទៅដល់ទីកន្លែងដែលពលរដ្ឋអ៊ុយក្រែនត្រូវការជំនួយចាំបាច់ ដោយសារតែសង្គ្រាម។
ព័ត៌មានផ្សេងទៀត
No media source currently available