ស្ត្រីខ្មែរម្នាក់បានទទួលរង្វាន់ប្រចាំឆ្នាំWorking Woman Award មានន័យថា រង្វាន់សម្រាប់ស្ត្រីធ្វើការឆ្នើុម ដែលជាអ្នកធ្វើការបម្រើសង្គមដ៏សកម្ម។ លោកពិនស៊ីសុវណ្ណបានទៅពិនិត្យសកម្មភាពខ្លះរបស់អ្នកស្រីវូ សំណាង ហើយជូនសេចក្តីរាយការណ៍ពីវត្តខ្មែរពុទ្ធិការ៉ាម រដ្ឋ Maryland៕
សហគមន៍ខ្មែរនៅទីក្រុងប៊ែរឡាំង រដ្ឋធានីប្រទេសអាល្លឺម៉ង់បានរីកធំនៅក្រោយការរលំនៃរបងប៊ែរឡាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៨៩។
មន្ត្រីយោធាជាន់ខ្ពស់អាមរិកាំងពីរនាក់មានដើមកំណើតខ្មែរ ត្រូវជាប់ចោទពីបទប្រព្រឹត្តអំពើពុករលួយនិងធ្វើផ្តល់ឯកសារយោធាស.រ.អា.ដល់រដ្ឋាភិបាលកម្ពុជា។
ក្រុមសកម្មជនឯករាជ្យទាំងនោះបានធ្វើសន្និសីទសារព័ត៌មានរួមគ្នានេះនៅអគារអ្នកកាសែតជាតិ National Press Club ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធ។
លោកសម រង្ស៉ីបានស្តីបន្ទោសដល់ប្រទេសបារាំង និងអូស្រ្តាលី ដែលបានទទួលស្គាល់ ឬអបអរសាទររដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន
មេដឹកនាំគណបក្សជំទាស់លោក សម រង្ស៉ីកោតសរសើរជំហរស.រ.អា.និងសហ ភាពអឺរ៉ុបដែលមិនគាំទ្ររដ្ឋាភិបាលថ្មីនៅកម្ពុជា។ លោកថ្លែងថា ជំហរនេះជាការ លើកទឹកចិត្តខ្លាំងសម្រាប់អ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ លោកសុខ ខេមរានៃវីអូអេ បានចុះទៅយកព័ត៌មានក្នុងកិច្ចពិភាក្សារវាងមេដឹកនាំគណបក្សជំទាស់និងពលរដ្ឋខ្មែរជាច្រើននៅក្នុងរដ្ឋវីជីនៀ ហើយរាយការណ៍ជូនដូចតទៅ៖
ពលរដ្ឋខ្មែរ-អាមេរិកាំងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន តវ៉ានៅខាងក្រៅវិមានសភាអាមេរិកCapitol Hill ដើម្បីគាំទ្រការប្តេជ្ញាដែលគាំទ្រដោយសមាជិកព្រឹទ្ធសភា លោក Lindsay Graham និងសមាជិករដ្ឋសភាលោក Steve Chabot ដែលរិះគន់យ៉ាងខ្លាំងដល់រដ្ឋាភិបាលកម្ពុជាដែលបរាជ័យក្នុងការការពារសិទ្ធិមនុស្ស ហើយបានអំពាវនាវឲ្យកាត់បន្ថយជំនួយរបស់អាមេរិកដល់ប្រទេសកម្ពុជា។ (រូបថត៖ សុខ ខេមរា វីអូអេខ្មែរ)
ការបើកសម័យប្រជុំសភាលើកទីមួយតាមរដ្ឋធម្មនុញ្ញកំណត់ដើម្បីផ្តល់សុពលភាពដល់រដ្ឋសភានីតិកាលទី៥ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ។
ក្រោយការបោះឆ្នោតនៅកម្ពុជា ខ្មែរអាមេរិកាំងធ្វើបាតុកម្មប្រឆាំងលទ្ធផលនៃការបោះឆ្នោត តែអ្នកខ្លះទៀតមានសុទិដ្ឋិនិយមនឹងការបោះឆ្នោត។
ប្រទេសសំខាន់ៗក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសបានស្វាគមន៍ការសម្រេចព្រះទ័យព្រះមហាក្សត្រខ្មែរលើកលែងទោសមេដឹកនាំប្រឆាំងគឺលោកសម រង្ស៊ី ដែលអនុញ្ញាតឲ្យលោកវិលទៅកម្ពុជាវិញមុនការបោះឆ្នោតសភា។ កាលពីថ្ងៃសុក្រ អ្នកស្រី Jen Psaki អ្នកនាំពាក្យក្រសួងការបរទេសស.រ.អា.បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យលោកសម រង្ស៊ីបានចូលរួមការបោះឆ្នោតដោយសេរី។ កាលពីសប្តាហ៍មុនសមាជិកសភាស.រ.អា.ចង់កាត់ជំនួយស.រ.អា.ទៅប្រទេសកម្ពុជាដែលមានពី៧០ទៅ៨០លានដុល្លារក្នុងមួយឆ្នាំៗ បើកម្ពុជាមិនធ្វើការបោះឆ្នោតសេរី និងយុត្តិធម៌។ ក្រសួងការបរទេសបារាំងក៏ចេញសេចក្តីថ្លែងការណ៍ថា នេះជាជំហានវិជ្ជមានសម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៨កក្កដានេះ។ ពិន ស៊ីសុវណ្ណរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕
ពលរដ្ឋខ្មែរអាមេរិកាំងបានទាមទារឲ្យលោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា ជួយផ្លាស់ប្តូរប្រព័ន្ធប្រជាធិបតេយ្យ បំបាត់ការរំលោភសិទ្ធិមនុស្ស កែទម្រង់ ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាជាដើម។ លោកសុខ ខេមរានៃវីអូអេបានចុះទៅយក ព័ត៌មាននៅឯបាតុកម្មមុខសេតវិមានបានរាយការណ៍មកថា មានពលរដ្ឋខ្មែរនិងក្រុមជនជាតិ ភាគតិចដ៏ច្រើនមិនធ្លាប់មានពីមុន បានធ្វើដំណើរមកពីបណ្តារដ្ឋនានាក្នុងស.រ.អា. ហើយប្រមូលផ្តុំគ្នានៅមុខសេតវិមានកាលពីថ្ងៃសុក្រ។ ពួកគេបានធ្វើមហា បាតុកម្មអហិង្សាមួយនិងដាក់ញ្ញតិទាមទារឲ្យមានអន្តរាគមន៍និងសម្ពាធសម្រាប់ការផ្លាស់ប្តូរក្នុងប្រទេសកម្ពុជា។ សូមស្តាប់សេចក្តីរាយការណ៍នេះដូចតទៅ៖
ខ្មែរនៅអាមេរិកនិងនៅកាណាដាអំពាវនាវឲ្យពលរដ្ឋខ្មែរក្នុងប្រទេសកម្ពុជាឲ្យបោះឆ្នោតតាមឆន្ទៈរបស់ខ្លួនដើម្បីជ្រើសរើសមេដឹកនាំប្រទេសដ៏ល្អ។
ព័ត៌មានផ្សេងទៀត