វ៉ាស៊ីនតោន —
មន្ត្រីយោធាជាន់ខ្ពស់អាមរិកាំងពីរនាក់មានដើមកំណើតខ្មែរ ត្រូវជាប់ចោទពីបទប្រព្រឹត្តអំពើពុករលួយ និងផ្ផ្តល់ឯកសារយោធាស.រ.អា.ដល់រដ្ឋាភិបាលកម្ពុជា។
ទង្វើនេះត្រូវមន្ត្រីអាមេរិកាំងចាត់ទុកថា ជាការធ្វើឲ្យប៉ះពាល់សន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរដែលតម្រូវឲ្យមានការចាត់វិធានការទប់ស្តាត់។
មេបញ្ជាការយោធាជើងទឹកកំពូលរបស់ស.រ.អា.គឺឧត្តមនាវីសាំញ៉ូអែល ឡុកគ្លៀ (Samuel J. Locklear III) បានហៅការចោទប្រកាន់លើមន្ត្រីយោធាពីរនាក់ថា ជាបញ្ហាដែលត្រូវតែមាន វិធានការទប់ស្កាត់ កុំឲ្យប៉ះពាល់ដល់សន្តិសុខជាតិស.រ.អា.។
ឆ្លើយតបទៅនឹងសំណួររបស់វីអូអេផ្នែកខេមរភាសាក្នុងពេលសន្និសីទកាសែត មួយក្នុងរដ្ឋធានីវ៉ាស៊ីតោនកាលពីថ្ងៃអង្គារ ឧត្តមនាវីសាំញ៉ូអែល ឡុកគ្លៀ មេបញ្ជាការយោធាជើងទឹកស.រ.អា. បានអះអាងបញ្ហាទាំងនេះជារឿងដែលត្រូវ ទប់ស្កាត់ផលប៉ះពាល់របស់វា៖
«ទិដ្ឋភាពនៃការប្រឆាំងចារកម្មក្នុងអង្គភាពយោធាគឺជារឿងដែលតែងតែបង្កបញ្ហា ហើយតែងតែត្រូវស៊ើបអង្កេតប្រសិនបើកើតមានឡើង។ វាក៏ជារឿង ដែលគ្រប់ប្រទេសទាំងអស់ យើងត្រូវតែធ្វើការយ៉ាងខ្លាំងដើម្បីធានាថា ផលប៉ះពាល់ពីរឿងរ៉ាវរបៀបនេះត្រូវបានទប់ស្កាត់»។
លោកក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតទៅលើបទចោទរបស់មន្ត្រីយោធាអាមេរិកាំងដែលមានដើមកំណើតខ្មែរទាំងពីរនោះទេ។ តែរបាយការណ៍ព័ត៌មាននានា និងរបាយការណ៍ពីតុលាការស.រ.អា.បានឲ្យដឹងថា មន្ត្រីយោធាសហរដ្ឋអាមេរិកពីរនាក់គឺមេបញ្ជាការនាវាចម្បាំងស.រ.អា. លោកម៉ៃខល វណ្ណៈ ខឹម មីសីវីក (Michael Vannak Khem Misiewicz) ដែលធ្លាប់ដឹកនាំនាវាស.រ.អា.ទៅកាន់ប្រទេសកម្ពុជា និងតំបន់អាស៊ីជាច្រើន ជាប់ចោទពីបទប្រព្រឹត្តអំពើពុករលួយ ទទួលសំណូក បេស្យាកម្ម ផ្តល់ព័ត៌មាន សម្ងាត់ដល់ក្រុមហ៊ុនមួយក្នុងប្រទេសសឹង្ហបូរី ហើយសវនាការសំណុំរឿងរបស់លោកនៅថ្ងៃ៨ខែវិច្ឆិកាអាចនឹងកំណត់ថ្ងៃកាត់ទោស។
ដោយឡែកមន្ត្រីយោធាអាមេរិកដើមកំណើតខ្មែរម្នាក់ទៀតគឺវរៈសេនីត្រី ស៊ីវីរៈ អ៊ីនសុន (Maj. Seivirak Inson) ជាមន្ត្រីយោធាផ្នែកចារកិច្ចរបស់ស.រ.អា. ត្រូវតុលាការស.រ.អា.មួយកាត់ ទោសឲ្យជាប់គុក១០ឆ្នាំកាលពីខែមិថុនា ពីបទផ្តល់ព័ត៌មានសម្ងាត់ដល់រដ្ឋាភិបាលកម្ពុជាពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២។ ក្រុមមន្ត្រីស.រ.អា.បានចាត់ទុកថា បញ្ហា ទាំងពីរនេះបានប៉ះពាល់ទៅដល់សន្តិសុខជាតិរបស់ស.រ.អា.ដ៏ធ្ងន់ធ្ងរ។
លោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារប្រទេសកម្ពុជាបានបដិសេធថា គ្មានព័ត៌មានទាក់ទងនឹងការចោទប្រកាន់ថា មានការផ្តល់ឯកសារពីទាហានអាមេរិកាំងដើមកំណើតខ្មែរនោះទេ ។
លោកថ្លែងប្រាប់វីអូអេថា៖ «ខ្ញុំអត់មានផង។ ខ្ញុំដូចជាអត់ដឹងព័ត៌មានហ្នឹងផង»។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីនាំពាក្យយោធាស.រ.អា. រួមទាំងលោកវីរៈសេនីទោ Jeffrey Pool អ្នកនាំពាក្យមួយរូបនៃក្រសួងការពារប្រទេសស.រ.អា. បានអះអាង ប្រាប់វីអូអេតាមរយៈសារអេឡិចត្រូនិចអ៊ីមេលយ៉ាងខ្លីអំពីទោសទណ្ឌរបស់លោកវីរៈសេនីត្រីសីវីរៈ អ៊ីនសុន ដែលមានទោសពីបទចោទប្រកាន់ជាច្រើន រួមទាំងការផ្តល់ព័ត៌មានសម្ងាត់ផងដែរ។
«វីរៈសេនីត្រី អ៊ីនសុនត្រូវរកឃើញថា មានទោស ហើយបច្ចុប្បន្ននេះកំពុង ជាប់គុករយៈពេល១០ឆ្នាំ។ បន្ទាប់ពីលោកបានរួចខ្លួនពីគុក លោកនឹងត្រូវបណ្តេញចេញពីយោធាហើយ»។
អ្នកនាំពាក្យដដែលមិនបានធ្វើអត្ថាធិប្បាយលម្អិតអំពីរឿងនេះទេ ហើយ បង្វែរសំណួរអំពីជនជាប់ចោទម្នាក់ទៀតគឺលោកម៉ៃខល វណ្ណៈខឹម មីសីវីកទៅផ្នែកយោធាជើងទឹក។ តែនៅពេលទាក់ទងតាមទូរស័ព្ទ មន្ត្រីយោធា ជើងទឹករូបនោះបដិសេធមិនផ្តល់អត្ថាធិប្បាយទេ។
លោកខឹម វណ្ណៈត្រូវគេដឹងថា ជាមេបញ្ជាការកងនាវាចម្បាំង USS Mustin ហើយត្រូវបានតែងតាំងជាមេបញ្ជាការនាវាជើងទឹកទី៧របស់ស.រ.អា.មុនត្រូវចាប់ខ្លួន។ លោកត្រូវគេដឹងថា បានគេចចេញពីប្រទេសកម្ពុជាកាលពីទសវត្សរ៍១៩៧០។ មន្ត្រីមួយចំនួន រួមទាំងក្រុមហ៊ុននៃប្រទេសសឹង្ហបូរី ដែលមានកិច្ចសន្យាជាមួយយោធាស.រ.អា. ក៏ត្រូវជាប់ចោទនិងត្រូវចាប់ខ្លួនផងដែរ។
លោកគុជ ច័ន្ទលី អ្នកវិភាគម្នាក់នៅរដ្ឋម៉ារីឡែនស.រ.អា. បានអះអាងថា ជាការគួរឲ្យសោកស្តាយចំពោះពលរដ្ឋខ្មែរយើងបានធ្វើកិច្ចការធំដុំហើយ បែរជាមាន ទោសទាក់ទងនឹងបញ្ហាផ្សេងៗ។ លោកថ្លែងថា ស.រ.អា.គេនឹងមិនអត់ឱន ឬយល់យោគចំពោះបុណ្យសក្តិ និងឋានៈទេ ពេលបុគ្គលបានធ្វើខុសនឹងច្បាប់។
«បើសិនជាមានបុគ្គលណាមួយ មិនថា ជាដើមកំណើតខ្មែរចូលសញ្ជាតិអាមេរិកាំង ឬដើមកំណើតអាមេរិកាំង ឬក៏ដើមកំណើតអ្វីផ្សេងៗនោះទេ បើធ្វើអ្វីមួយប្រាសចាកនឹងវិន័យ និងក្រិត្យក្រមច្បាប់ស.រ.អា. គឺគេនឹងត្រូវតែផ្តន្ទាទោស»។
ពលរដ្ឋខ្មែរជាច្រើនផ្សេងទៀតបានបង្ហាញការសោកស្តាយចំពោះហេតុការណ៍ដែលកើតឡើងចំពោះជនជាតិខ្មែរអាមេរិកាំងដែលត្រូវជាប់ចោទពីបទពុករលួយនិងចារកម្មនេះដែរ ដោយអះអាងថា បញ្ហានេះធ្វើឲ្យខូចខាតដល់មុខមាត់ប្រទេសកំណើត និងការជឿទុកចិត្តលើប្រជាជនកម្ពុជា៕