ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​សំខាន់ៗ​ស្វាគមន៍​ការ​លើកលែង​ទោស​លោក​សម រង្ស៊ី ​និង​ជំរុញ​ឲ្យ​លោក​អាចចូលរួម​ការបោះឆ្នោត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រទេស​សំខាន់ៗ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​បាន​ស្វាគមន៍​ការ​សម្រេច​ព្រះទ័យ​ព្រះ​មហាក្សត្រ​ខ្មែរ​លើក​លែង​ទោស​មេដឹកនាំប្រឆាំង​គឺ​លោកសម រង្ស៊ី​ ដែល​អនុញ្ញាត​ឲ្យ​លោក​​វិលទៅ​កម្ពុជាវិញ​មុនការ​បោះឆ្នោត​សភា។​ កាលពី​ថ្ងៃសុក្រ​  អ្នកស្រី ​Jen Psaki  អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ស.រ.អា.​បាន​ជំរុញឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​លោក​សម រង្ស៊ី​បាន​ចូលរួម​ការ​បោះឆ្នោត​ដោយ​សេរី។ ​កាលពី​សប្តាហ៍​​មុន​​​សមាជិក​​សភា​​ស.រ.អា.​​​ចង់​​កាត់​ជំនួយ​​ស.រ.អា​.​ទៅ​​ប្រទេស​​កម្ពុជា​ដែល​​មាន​​ពី៧០​ទៅ​​៨០​លាន​​ដុល្លារ​​ក្នុង​មួយ​ឆ្នាំៗ ​បើ​​កម្ពុជា​មិន​​ធ្វើ​ការ​បោះ​​ឆ្នោត​​សេរី​​ និង​យុត្តិធម៌។​ ក្រសួង​ការ​បរទេស​​បារាំង​​ក៏​ចេញ​​សេចក្តី​​ថ្លែង​​ការណ៍​​ថា​​ នេះ​ជា​​ជំហាន​​វិជ្ជមាន​​សម្រាប់​​ការ​​បោះឆ្នោត​​នៅ​ថ្ងៃ​ទី​​​២៨​​កក្កដា​​នេះ។​​ ពិន ស៊ីសុវណ្ណ​រាយ​ការណ៍​ពីរដ្ឋធានី​វ៉ាស៊ីនតោន៕​​

អត្ថបទ​ទាក់ទង

XS
SM
MD
LG