ថ្វីបើខ្មែរអាមេរិកាំងបានរួបរួមគ្នាបង្កើតក្រុងខ្មែរ នៅក្នុងសហគន៍ខ្មែរនៅក្រុងឡងប៊ិចក្តី គេនៅតែខ្វះខាតអ្នកតំណាងនៅថ្នាក់ក្រុង។ លោកស្ទីវ វិបុលម៉េង អតីតប្រធានក្រុមប្រឹក្សាសម្របសម្រួលខ្មែរអាមេរិកាំងបកស្រាយបញ្ហានេះក្នុងកិច្ចសម្ភាសន៍ជាមួយលោកអុឹម សុធារិទ្ធនៃវីអូអេ៕
បេក្ខជនកម្ពុជាត្រូវបានជ្រើសឲ្យស្ថិតនៅក្នុងក្រុមអនុតំបន់មេគង្គ។
លោក សម រង្ស៊ី ត្រូវបានអញ្ជើញជាវាគ្មិនរបស់អង្គការតាក់តែងគោលនយោបាយរបស់ស.រ.អា.មួយឈ្មោះមជ្ឈមណ្ឌល Wilson Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធ។
អ្នកជំនួញខ្មែរអាមេរិកាំងម្នាក់ក្នុងរដ្ឋញូយ៉ក ស.រ.អា.គឺលោកធីម៉ូធី ឈឹមបានចែករំលែកបទពិសោធន៍ពាណិជ្ជកម្មរបស់លោកក្នុងប្រទេសអាមេរិក។ លោកធី ម៉ូធី ឈឹមមានស្រុកកំណើតនៅស្រុករលៀប្អៀ ខេត្តកំពង់ឆ្នាំង។ លោកបានមក ដល់ស្រុកអាមេរិកកាលពីឆ្នាំ១៩៧៦។ បច្ចុប្បន្នលោកជាប្រធានសភាពាណិជ្ជកម្មក្នុងទីក្រុងណានូអេត(Nanuet) ស្រុករ៉កឡែន (Rockland) រដ្ឋញូយ៉កនិងជាប្រធានក្រុមហ៊ុនធានារ៉ាប់រងផង។ លោកបានផ្តល់កិច្ចសម្ភាសន៍ជាមួយលោកសុខ ខេមរា នៃវីអូអេក្នុងបន្ទប់ផ្សាយរបស់វីអូអេក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍កន្លងទៅនេះអំពីវិធីធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសអាមរិក។ លោកបានសង្កេតឃើញថា ពលរដ្ឋខ្មែរនៅស្រុកអាមេរិកចូលចិត្តធ្វើការឲ្យក្រុមហ៊ុនអាមេរិកាំង ជាជាងមានមុខជំនួញផ្ទាល់ខ្លួន បើធៀបនឹងជនជាតិដទៃ៕
ដូចរាល់ឆ្នាំដើម្បីអបអរពិធីចូលឆ្នាំថ្មី និងដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរក្នុងគោលបំណងទាក់ទាញទេសចរណ៍ទៅប្រទេសកម្ពុជានោះ នៅឆ្នាំនេះក្រុមសិល្បៈនៃ សមាគមរក្សាមរតកខ្មែរសម្តែងរបាំង និងភ្លេងប្រពៃណីខ្មែរ ដែលមានលក្ខណៈអាជីព ទាក់ទាញភ្នែកនិង ដក់ក្នុងអារម្មណ៍។ លោកពិន ស៊ីសុវណ្ណនៃវីអូអេសូមជូនព័ត៌មាននេះពីរដ្ឋធានីវ៉ាស៊ីនតោនដូចតទៅ៖
ការស្នើឱ្យកែប្រែគ.ជ.ប.និងពន្យារពេលនៃការបោះឆ្នោតក្នុងនោះ មានភ្ជាប់លក្ខខណ្ឌការវិលត្រឡប់របស់មេដឹកនាំគណបក្សប្រឆាំងគឺលោកសម រង្ស៊ីផងដែរ។
ពលរដ្ឋខ្មែរដែលនឹងទៅបោះឆ្នោតនៅខែកក្កដាខាងមុខនេះនឹងជួបនឹងជម្រើសធំពីរគឺគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច និងគណបក្សប្រឆាំងថ្មីគឺគណបក្សសង្គ្រោះជាតិ។
ក្រុមមេដឹកនាំគណបក្សសង្រ្គោះជាតិគឺលោកសម រង្ស៉ីសម្តែងនូវភាពរីករាយ នៅពេលទទួលបានការគាំទ្រផ្នែកនយោបាយ និងហិរញ្ញវត្ថុយ៉ាងខ្លាំងចំពោះការគាំទ្រគណបក្សលោកដោយពលរដ្ឋខ្មែរអាមេរិកាំងដែលលោកសម រង្ស៉ីអះអាងថា មិនធ្លាប់មានពីមុន។
ពលរដ្ឋខ្មែរដែលនឹងទៅបោះឆ្នោតនៅខែកក្កដាខាងមុខនេះនឹងជួបនឹងជម្រើសធំពីរគឺគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនិងគណបក្សប្រឆាំងថ្មីគឺគណបក្សសង្គ្រោះជាតិ។ គណបក្សប្រឆាំងថ្មីនេះតំណាងឱ្យការបញ្ជូលគ្នារវាងអតីតមេដឹកនាំគណបក្ស លោក សម រង្ស៊ី និងលោកកឹម សុខា។ លោកទាំងពីរទើបតែបានមកទីក្រុង Long Beach កាលពីពេលថ្មីៗនេះ។ នាង ជាង សុភីណារ័ត្ននៃ VOA រាយការណ៍ថា អ្នកដឹកនាំប្រចាំតំបន់នៅជួបការលំបាកមួយចំនួន៕
ការបាញ់សម្លាប់នេះក៏កើតមានឡើងមិនយូរប៉ុន្មានក្រោយពីទីភ្នាក់ងារស៊ីបអង្កេត FBI របស់សហរដ្ឋអាមេរិកបានបញ្ចេញរូបភាពនិងវីដេអូរបស់ជនសង្ស័យពីររូប។
សហគមន៍ខ្មែរអាមេរិកាំងច្រើនតែប្រារព្ធពិធីចូលឆ្នាំថ្មីនៅពេលចុងសប្តាហ៍នៅអំឡុងពេលចូលឆ្នាំនាពាក់កណ្តាលខ្មែរមេសា។ អ្នកស្រីសុខ សុវណ្ណារ័ត្ននៃអង្គការជួយជនភៀសខ្លួនបានប្រាប់លោកម៉ែន គឹមសេងនៃវីអូអេអំពីពីធីនានាសម្រាប់ពេលអបអរសាទរឆ្នាំថ្មី។
វត្តពុទ្ធិការាមនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនដែលទីកន្លែងអភិរក្សព្រះពុទ្ធសាសនា ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងអក្សរសាស្ត្រខ្មែរដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ដែលក្នុងនោះរួមមានអភិបាលរងរដ្ឋម៉ារីលែនដ៍ អភិបាលស្រុកម៉ុនហ្គោមែរី និងប្រជាពលរដ្ឋមកពីគ្រប់និន្នាការ។ ពិធីបុណ្យចូលឆ្នាំនេះមានភាពគគ្រឹកគគ្រេងដោយមានការសម្តែងសិល្បៈ ការលេងល្បែងប្រជាប្រីយ៍ និងការរាំកំសាន្ត។ លោក អុឹម សុធារិទ្ធនៃវីអូអេរាយការណ៍ពីក្រុង Silver Spring រដ្ឋ Maryland សហរដ្ឋអាមេរិក៕
ព័ត៌មានផ្សេងទៀត