វ៉ាស៊ីនតោន —
ក្រុមវាគ្មិនបានជួបប្រជុំគ្នាក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយកាលពីថ្ងៃពុធអំពីស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជាដើម្បីបំពងសំឡេងឲ្យអន្តរជាតិ ជាពិសេសប្រទេសហត្ថលេខីទីក្រុងប៉ារីសជួយដោះស្រាយបញ្ហាកម្ពុជា មុនពេលស្ថានការណ៍នេះធ្លាក់ចុះដុនដាបរហូតដល់មានអំពើហិង្សានិងអំពើឃោរឃៅកើតឡើង។ ក្រុមវាគ្មិនបានទទូចថាក្រុមប្រទេសនានាមិនអាចនៅស្ងៀមបានទេ ហើយត្រូវតែធានាសន្តិភាពក្នុងប្រទេសកម្ពុជានិងដោះស្រាយវិបត្តិកម្ពុជា។
ក្រុមសកម្មជនឯករាជ្យទាំងនោះបានធ្វើសន្និសីទសារព័ត៌មានរួមគ្នានេះនៅអគារអ្នកកាសែតជាតិ National Press Club ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ដើម្បីបង្ហាញឲ្យដឹងថា បញ្ហាប្រទេសកម្ពុជាពេលនេះតម្រូវឲ្យសហគមន៍អន្តរជាតិដោះស្រាយជាបន្ទាន់ មុនពេលដែលស្ថានការណ៍នយោបាយធ្លាក់ចុះដុនដាបរហូតដល់មានអំពើឃោរឃៅកើតឡើង។
សន្និសីទនេះរៀបចំដោយបណ្តាញពលរដ្ឋខ្មែរដើម្បីកម្ពុជា ដែលជាសមាគមរួម ចូលរួមដោយអង្គការសិទ្ធិមនុស្ស ខារ៉ាដ(CAHRAD) និងមូលនិធិសង្គ្រោះជាតិខ្មែរ។ មន្ត្រីនៃអង្គការសមាគមទាំងនេះបានចូលរួមជាវាគ្មិនជាមួយនឹងអ្នកច្បាប់ ឯករាជ្យដូចជា លោក ម៉ាក ម៊ូស្តេន(Mark Moorstein) មេធាវីអន្តរជាតិជាដើម។
ក្រុមវាគ្មិនបានលើកឡើងអំពីបញ្ហាបោះឆ្នោតមានការគៃបន្លំ មានភាពមិនប្រក្រតី ដែលគណបក្សជំទាស់កំពុងធ្វើបាតុកម្មតវ៉ាអំពើការរំលោភសិទ្ធិមនុស្សនិងអំពើរំលោភបំពានដីធ្លីកើតឡើងធ្ងន់ធ្ងរ ការបំបិតសិទ្ធិសេរីភាពពលរដ្ឋនានាដែលជា ការរំលោភទៅដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក អ៊ូ គឹមហួត វាគ្មិនម្នាក់មកពីរដ្ឋភេនស៊ីលវីនៀ (Pennsylvania) បានថ្លែង ក្នុងសន្និសីទថា ពិភពលោកមិនអាចនៅស្ងៀមបានទេ ជាពិសេសប្រទេសហត្ថលេខីនៃសិទ្ធិសញ្ញាក្រុងប៉ារីសចំនួន១៨។ ពួកគេត្រូវតែជួយដោះស្រាយបញ្ហាកម្ពុជាដែលមានការប្រទាញប្រទង់គ្នា ដែលអាចឈានទៅរកអំពើហិង្សា។
លោកថ្លែងថា៖ «ពិភពលោកចុះហត្ថលេខា ប្រទេសហត្ថលេខីចុះហត្ថលេខា។ពួកគេមានកាតព្វកិច្ចក្នុងការបំពេញកិច្ចការនេះ។ ប្រសិនបើគេមិនបំពេញទេ តើមានអ្វីនឹងកើតឡើង? កេរ្តិ៍ឈ្មោះរបស់ពិភពលោកនឹងធ្លាក់ចុះ ហើយតើនឹងមាននរណាជឿទៀត?»។
វាគ្មិនម្នាក់ទៀតគឺលោក Mark Moorstein មេធាវីអន្តរជាតិម្នាក់ដែលការពារសំណុំរឿងការរំលោភបំពានដីធ្លីដាំស្ករអំពៅដែលក្រុមហ៊ុនអង់គ្លេសមួយបានរកស៊ីជាមួយក្រុមហ៊ុនក្នុងប្រទេសកម្ពុជា។ លោកបានថ្លែងថា អន្តរជាតិត្រូវជួយដល់ប្រទេសកម្ពុជាពេលនេះ នៅពេលដែលស្ថានការណ៍មិនទាន់ក្លាយជារឿងអាក្រក់។ គេមិនត្រូវចាំដល់១០ឆ្នាំទៀតទេ ជាពិសេសបញ្ហានីតិរដ្ឋនិងការអនុវត្តន៍ច្បាប់។
លោកបានថ្លែងថា ចំពោះពលរដ្ឋកម្ពុជាត្រូវតែបន្តប្រឹងប្រែងដាក់ញតិទៅកាន់ស្ថានទូតនានា អ.ស.ប អ្នករាយការណ៍ពិសេសរបស់អ.ស.ប ដើម្បីឲ្យមានការជួយពីប្រទេសនិងស្ថាប័នពិភពលោកទាំងនោះ។
ក្រុមវាគ្មិនផ្សេងទៀតបានទទួលស្គាល់ថា បញ្ហាដាក់សម្ពាធពីប្រទេសផ្តល់ជំនួយ ធំៗដូចជាស.រ.អានិងសហគមន៍អន្តរជាតិក៏ជាការជួយដល់ប្រទេសកម្ពុជាឲ្យមានការផ្លាស់ប្តូរផងដែរ។
លោក ព្រហ្ម សៅរ៍នរ៉ា ប្រធានគណៈគ្រប់គ្រងមូលនិធិសង្គ្រោះជាតិ បានទទូច ដល់ពលរដ្ឋខ្មែរនៅក្នុងប្រទេសអាមេរិកនិងមេដឹកនាំសហគមន៍ទាំងអស់ឲ្យធ្វើ លិខិតទៅកាន់សមាជិកព្រឹទ្ធសភារបស់ខ្លួនក្នុងរដ្ឋនីមួយៗ ដើម្បីគាំទ្រសេចក្តី ព្រាងច្បាប់កាត់ជំនួយរបស់ស.រ.អា។ សេចក្តីព្រាងច្បាប់នេះបានរៀបចំ ដោយ លោកព្រឹទ្ធសមាជិក លិនស៊ី ក្រាហាំ (Lindsey Graham) ដល់រដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលដែលការបោះឆ្នោតនៅប្រទេសកម្ពុជាត្រូវសមាជិកសភានិងព្រឹទ្ធសភាខ្លះចាត់ទុកថា មានភាពមិនប្រក្រតីនិងគៃបន្លំធ្ងន់ធ្ងរនោះ។
«លោកអ្នកជាមេដឹកនាំគួរតែជំរុញឲ្យពលរដ្ឋក្នុងសហគមន៍ខ្លួនបញ្ជូនលិខិតឲ្យ បានច្រើន ការស្នើសុំឲ្យបានច្រើនទៅកាន់សមាជិកព្រឹទ្ធសភារបស់ខ្លួនដើម្បី ឲ្យពួកគេគាំទ្រសមាជិកព្រឹទ្ធសភា លីនស៊ី កា្រហាំ ក្នុងធ្វើសេចក្តីព្រាងច្បាប់ឲ្យបានដំណើរការជាច្បាប់»។
លោក យ័ប គឹមទឹង ប្រធានសមាគមសិទ្ធិមនុស្ស ខារ៉ាដ ក្នុងរដ្ឋវីជីនៀបាន អះអាងថា លោកក៏ជឿថាការកាត់ជំនួយបណ្តោះអាសន្នពីសហគមន៍អ្នកផ្តល់ជំនួយអន្តរជាតិនឹងជួយដោះស្រាយបញ្ហាកម្ពុជាដែរ។
«សំណួរអំពីបញ្ហាជំនួយ គឺថាបើសិនជាសហគមន៍អន្តរជាតិនិយាយថាចង់ឲ្យ រដ្ឋាភិបាលកម្ពុជាកែទម្រង់គួរត្រូវកាត់បណ្តោះអាសន្ន។ ដោយការធ្វើដូច្នោះ នឹងជំរុញឲ្យរបបគ្រប់គ្រងកម្ពុជាបច្ចុប្បន្នគិតពិចារណារឡើងវិញ»។
ក្រុមវាគ្មិនបានទទួលស្គាល់ថា ការកាត់ជំនួយជារឿងមិនល្អដល់ពលរដ្ឋកម្ពុជា តែពួកគេបានអះអាងថា ជំនួយមនុស្សធម៌មិនត្រូវកាត់ទេគឺពួកគេចង់ឲ្យអន្តរជាតិ កាត់តែជំនួយណាដែលពាក់ព័ន្ធនឹងផ្នែកយោធាដែលអាចប្រឆាំងនឹងជនស៊ីវិល គួរត្រូវកាត់។
លោក មឿន សុន ជាសកម្មជនម្នាក់ដែលតវ៉ាឲ្យមានការរុះរើឬជំទាស់នឹងការចោះប្រាសាទអង្គរវត្តដាក់អំពូលភ្លើងកាលពីឆ្នាំ២០០៩ កំពុងនិរទេសខ្លួន នៅក្រៅប្រទេស។ លោកត្រូវតុលាការកាត់ទោសឲ្យជាប់គុកកំបាំងមុខ២ឆ្នាំ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត។ ថ្លែងប្រាប់វីអូអេក្នុងពេលលោកចូលរួមសន្និសីទសារព័ត៌មានក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក មឿង សុន ជឿថាមានតែកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះទេជាលទ្ធភាពចុងក្រោយដែលអាចដោះស្រាយ បញ្ហាខ្មែរបាន។
លោកថ្លែងថា៖ «យើងចង់ឲ្យបងប្អូនយើងយល់ថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាយន្តការមួយ ដែលនៅសេសសល់របស់យើងសម្រាប់ជួយឲ្យប្រទេសយើងវិលទៅរកសុខ សន្តិភាពនិងអធិបតេយ្យភាពឯករាជ្យត្រឹមត្រូវ ជាពិសេសគឺសន្តិភាពនិងយុត្តិធម៌ ចំពោះប្រជាពលរដ្ឋខ្មែរយើងហើយជៀសវាងមិនឲ្យប្រទេសយើងវិលទៅរករបប ដែលយើងជួបប្រទះកន្លងផុតមក»។
លោកបន្ថែមថា ពលរដ្ឋកម្ពុជាដែលស្រឡាញ់ប្រទេសជាតិនិងពលរដ្ឋខ្លួននោះ ត្រូវសាមគ្គីគ្នា ហើយចូលរួមបាតុកម្មនិងបរិចាកថវិកាដើម្បីសម្រេចគោលដៅ របស់ខ្លួន។
មេដឹកនាំគណបក្សជំទាស់មិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោតថ្ងៃទី២៨ខែ កក្កដានិងមិនព្រមផ្តល់សុពលភាពឬភាពស្របច្បាប់ដល់រដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារថាមានភាពមិនប្រក្រតីនិងការលួច បន្លំសន្លឹកឆ្នោតដ៏ធ្ងន់ធ្ងរមិនត្រូវបានស៊ើបអង្គេតជាមុនដោយស្ថាប័នឯករាជ្យ។ គណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៉ី ដែលកំពុងធ្វើបាតុកម្មតវ៉ាក៏កំពុង គៀងគរអន្តរជាតិ ជាពិសេសនៅថ្ងៃទី២៣ខែតុលារនេះ ដើម្បីឲ្យបណ្តាប្រទេស ទាំងឡាយកុំទទួលស្គាល់រដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជាដែលពួកគេចាត់ទុកថាមិនស្របច្បាប់៕