ទីប្រឹក្សាផ្នែកសិល្បៈវប្បធម៌ខ្មែរម្នាក់មានគំនិតបង្កើតគម្រោងសម្តែងសិល្បៈប្រពៃណីខ្មែរដើម្បីឲ្យទាក់ទាញប្រជាពលរដ្ឋ ជាពិសេសយុវជនខ្មែរ។
មូលនិធិ the Sovereign Art Foundation បានជ្រើសរើសស្នាដៃសិល្បៈរបស់អ្នកស្រី Anida Yoeu Ali ដែលជាសិល្បៈការិនីខ្មែរសញ្ជាតិអាមេរិកម្នាក់ឲ្យឈ្នះពានរង្វាន់សិល្បៈនៅអាស៊ីលើកទី១១ឈ្មោះថា the Sovereign Asian Art Prize។
ខ្សែភាពយន្ត «កុំស្មានបងភ្លេច» ឆ្លុះបញ្ចាំងអំពីប្រវត្តិសិល្បៈដូរតន្ត្រីខ្មែរពីអំឡុងទសវត្សរ៍១៩៥០ដល់ពាក់កណ្តាលទសវត្សរ៍១៩៧០និងបានទាក់ទាញទស្សនិកជនមកទស្សនាកុះករ។
ការស្រាវជ្រាវចងក្រងជាខ្មែរភាពយន្ត«កុំស្មានបងភ្លេច»នេះ ក៏បាននាំឲ្យមិត្តភក្តិមួយចំនួនដែលរួចពីស្លាប់ក្នុងសម័យខ្មែរក្រហមនិងក្នុងសង្គ្រាមបានជួបជុំគ្នាឡើងវិញ។
បាតុកររាប់រយនាក់បានចេញមកតវ៉ាបន្ទាប់ពីមានបុរសអាមេរិកាំងស្បែកខ្មៅឈ្មោះ Freddie Gray បានស្លាប់កាលពីថ្ងៃទី១៩ខែមេសាក្នុងពេលនៅក្រោមការឃុំឃាំងរបស់ប៉ូលិស។
លោក ទេស សារឿម ថ្លែងថា មេដាយនេះថ្វីបើឈ្មោះលោក និងភរិយារបស់លោកជាអ្នកទទួលមែន តែវាជាសមិទ្ធិផលនៃការប្រឹងប្រែងទាំងអស់គ្នា។
ក្រោយពីខិតខំប្រឹងប្រែងអភិរក្សសិល្បៈវប្បធម៌ខ្មែរអស់រយៈពេល៣៥ឆ្នាំកន្លងមក ទីបំផុតសមាគមរក្សាមត៌កខ្មែរទទួលបានមេដាយមុនីសារភ័ណ្ឌ។
ពលរដ្ឋខ្មែរអាមេរិកាំងប្រមាណ៥០នាក់នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រទី១៧ ខែមេសា ឆ្នាំ២០១៥ ដើម្បីប្រារព្ធបុណ្យទក្ខិណានុប្បទានខួបទី៤០ឆ្នាំនៃការឡើងកាន់កាប់អំណាចរបស់ក្រុមខ្មែរក្រហម និងដង្ហែភ្លើងទៀនស្មឹងស្មាធិ៍ដើម្បីឧទ្ទិសកុសលជូនដល់ប្រជាជនដែលបានទទួលអនិច្ចកម្មក្នុងរបបខ្មែរក្រហម។
លោក រាសី បានធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ និងទៅកាន់ផ្ទះដែលលោកធ្លាប់រស់នៅ ហើយបានរៀបរាប់អំពីការចងចាំរបស់លោកនៅថ្ងៃដែលលោកត្រូវខ្មែរក្រហមជម្លៀសពីភ្នំពេញ។
លោកប្រធានគណៈកម្មាការវត្តធម្មរង្សី បានថ្លែង ថាពលរដ្ឋខ្មែរនៅឆ្នាំនេះដែលចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរមានចំនួនច្រើនជាងឆ្នាំទៅ។
ពលរដ្ឋខ្មែរអាមេរិកាំងជាច្រើនរយនាក់បានប្រមូលផ្តុំគ្នានៅវត្តព្រះពុទ្ធសាសនាមួយកន្លែងជិតរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ លោក សុខ ខេមរា នៃ VOA បានចុះទៅយកព័ត៌មាននៅវត្តធម្មរង្សី។
ប្រទេសកម្ពុជាបានប្រកាសបង្កើតរបបសាធារណរដ្ឋខ្មែរក្រោយពីបានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុនៅថ្ងៃទី១៨ខែមិនា ឆ្នាំ១៩៧០។
ព័ត៌មានផ្សេងទៀត