លោក អួន លើត មានដើមកំណើតនៅខេត្តបាត់ដំបង។ លោកបានឆ្លងកាត់របបខ្មែរក្រហម។ នៅខែតុលាឆ្នាំ១៩៨៣ លោកបានមកតាំងទីលំនៅរដ្ឋ Maryland ស.រ.អា។ បច្ចុប្បន្នលោកជាបុគ្គលិកការពារសន្តិសុខប្រធានាធិបតីស.រ.អា។
ពលរដ្ឋអាមេរិកាំងនាំគ្នាទិញឆ្នោត Powerball ដែលបានឡើងដល់ចំនួន៥០០លានដុល្លារហើយនៅថ្ងៃអង្គារនេះ។ ឆ្នោតនេះ នឹងចេញនៅថ្ងៃពុធនេះ។ លោក ប៉ូច រាសី នៃវីអូអេ រាយការណ៍អំពីរឿងនេះពីទីក្រុង Woodbridge រដ្ឋVirginia។
មេបញ្ជាការយោធាជាន់ខ្ពស់យោធាជើងទឹកស.រ.អា.ម្នាក់ដែលមានដើមកំណើត ខ្មែរគឺលោក ម៉ៃខល វណ្ណៈខឹម មីសៀវីក (Michael Vannak Khem Misiewicz) មិនទទួលទោសទេ ទោះជាលោកត្រូវនាយកក្រុមហ៊ុនផ្តល់សេវាកម្មយោធាថា លោកស្ថិតក្នុងបញ្ជីមន្ត្រីយោធាជើងទឹក៧នាក់ដែលទទួលសំណូកក្តី។
អត្ថាធិប្បាយយ៉ាងដូច្នេះគឺយោងទៅលើបទបញ្ជានិតិប្រតិបត្តិរបស់លោកអូបាម៉ាដែលអនុញ្ញាតឲ្យជនអន្តោប្រវេសន៍គ្មានសំបុត្រស្នាមរាប់លាននាក់បន្តនៅស.រ.អា។
ពលរដ្ឋខ្មែរអាមេរិកាំងនិយាយថា ពួកគេបានបោះឆ្នោតជ្រើសរើសតំណាងរបស់ពួកគេដើម្បីឲ្យមានការផ្លាស់ប្តូរក្នុងប្រទេស អាមេរិកផងនិងក្នុងប្រទេសកំណើតផង។
ប្រជាពលរដ្ឋខ្មែរអាមេរិកាំងនៅតំបន់ជុំវិញរដ្ឋធានីវ៉ាស៊ីនតោន រួមជាមួយនឹងស្ថានទូតខ្មែរបានរៀបចំពិធីរៃអង្គៀសប្រាក់ដើម្បីជួយឧបត្ថម្ភមន្ទីរពេទ្យកុមារគន្ធបុប្ផា។
កាលពីថ្ងៃសៅរ៍ទី១៨ខែតុលាកន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរអាមេរិកាំងនៅតំបន់ជុំវិញរដ្ឋធានីវ៉ាស៊ីនតោន រួមជាមួយស្ថានទូតខ្មែរ បានរៀបចំពិធីប្រមូលមូលនិធិដើម្បីជួយឧបត្ថម្ភមន្ទីរពេទ្យកុមារគន្ធបុប្ផា។ លោក អ៊ឹម សុធារិទ្ធនៃវីអូអេមានសេចក្តីរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕
ជនជាតិខ្មែរ និងជនជាតិលាវប្រហែល២០០នាក់បានធ្វើការតវ៉ានៅមុខសេតវិមាន និងនៅមុខស្ថានទូតវៀតណាមនៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃច័ន្ទនេះ សម្តែងក្តីបារម្ភអំពីឥទ្ធិពលវៀតណាមនៅកម្ពុជា និងលាវ។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងបានការពារកំណត់ត្រាសិទ្ធិមនុស្សកម្ពុជាថា មានការរីកចម្រើន ក្រោយពីលោកប្រធានាធិបតីស.រ.អា.បារ៉ាក់អូបាម៉ាថ្លែងសរសើរសកម្មជនការពារសិទ្ធិមនុស្សនៅកម្ពុជា។
សកម្មជនប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅស.រ.អា.មកពីរដ្ឋនានាមានទស្សនៈខុសគ្នាអំពីកិច្ចព្រមព្រៀងរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។
សកម្មជនខ្មែរអាេមរិកាំងខាងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យសម្តែងកង្វល់អំពីការសម្រុះសម្រួលនយោបាយនៅប្រទេសកម្ពុជា។
ទិវាសហគមន៍ខ្មែរនៅតំបន់ក្រុងវ៉ាស៊ីនតោនត្រូវបានរៀបចំឡើងនៅវត្តពុទ្ធិការាម រដ្ឋ ម៉ារីលែនដ៍ កាលពីថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០១៤កន្លងទៅនេះ។ ទិវានេះគឺជាឱកាសសម្រាប់បង្ហាញសិល្បៈ វប្បធម៌ ម្ហូបអាហារ និងរបៀបរស់នៅរបស់ខ្មែរ។ ក្នុងព្រឹត្តិការណ៍នេះដែរក៏មានការសម្តែងសិល្បៈផ្សេងៗដូចជា ល្ខោនបាសាក់ របាំប្រជាប្រីយ៍ តន្ត្រីបូរាណ ការលក់ម្ហូបអាហារនិងវត្ថុវប្បធម៌ខ្មែរ និងការសមការប្រឡងបវរកញ្ញាខ្មែរអាមេរិកាំង។
ព័ត៌មានផ្សេងទៀត