ពលរដ្ឋខ្មែរអាមេរិកាំងប្រមាណ៥០នាក់នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រទី១៧ ខែមេសា ឆ្នាំ២០១៥ ដើម្បីប្រារព្ធបុណ្យទក្ខិណានុប្បទានខួបទី៤០ឆ្នាំនៃការឡើងកាន់កាប់អំណាចរបស់ក្រុមខ្មែរក្រហម និងដង្ហែភ្លើងទៀនស្មឹងស្មាធិ៍ដើម្បីឧទ្ទិសកុសលជូនដល់ប្រជាជនដែលបានទទួលអនិច្ចកម្មក្នុងរបបខ្មែរក្រហម។ ពិធីបុណ្យត្រូវបានប្រព្រឹត្តទៅនៅវត្តពុទ្ធិការាមនៅក្រុង Silver Spring រដ្ឋ Maryland ជាយរដ្ឋធានីវ៉ាស៊ីនតោន។ អ្នករៀបចំកម្មវិធីថ្លែងថានេះជាពិធីស្មឹងស្មាធិ៍ដង្ហែភ្លើងទៀនដំបូងរបស់វត្ត ហើយកម្មវិធីក៏រួមមានការដាំដើមឈើ cherry មួយដើមផងដែរ។ មានខ្មែរអាមេរិកាំងប្រមាណជាង១៥.០០០នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន ហើយពួកគេភាគច្រើនបានមកដល់សហរដ្ឋអាមេរិកជាជនភៀសខ្លួន ដែលបានរត់គេចអំពើឃោរឃៅនៃរបបខ្មែរក្រហម។ ពិធីនេះធ្វើឡើងមួយថ្ងៃមុនកម្មវិធីបុណ្យចូលឆ្នាំជាផ្លូវការរបស់វត្តនេះ។ (សឹង សុផាត/VOA)
មើលរូបភាពក្នុងហេ្វសប៊ុកត្រង់នេះ។
មើលរូបភាពក្នុងហេ្វសប៊ុកត្រង់នេះ។