ពលរដ្ឋខ្មែរអាមេរិកាំងជាច្រើនរយនាក់បានប្រមូលផ្តុំគ្នានៅវត្តព្រះពុទ្ធសាសនាមួយកន្លែងជិតរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ពលរដ្ឋខ្មែររាប់រយនាក់ទាំងក្មេងចាស់ប្រុសស្រីមកពីរដ្ឋផ្សេងៗនិងបណ្តាសហគមន៍នានា បាននាំយកចង្ហាន់ បច្ច័យ និងទេយ្យទានមួយចំនួនដើម្បីមក ប្រគេនព្រះសង្ឃនៅវត្តធម្មរង្សី ឬហៅវត្តខ្មែរកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ណូកស៍វីល (Nokesville) ជិតក្រុងម៉ាណាសាស់ (Manassas)ក្នុងរដ្ឋវីជីនៀ (Virginia) ដែលជាប់នឹងរដ្ឋធានីវ៉ាស៊ីនតោន។ លោក សុខ ខេមរា នៃ VOA បានចុះទៅយកព័ត៌មាននៅវត្តធម្មរង្សី។