សកម្មជនសិល្បៈវប្បធម៌ខ្មែររៀបចំកម្មវិធីសិល្បៈទាក់ទាញយុវជនខ្មែរ
គ្រាដែលសិល្បៈវប្បធម៌បរទេសជ្រាបចូលក្នុងប្រទេសកម្ពុជាយ៉ាងទូលំទូលាយ នោះ ទីប្រឹក្សាផ្នែកសិល្បៈវប្បធម៌ខ្មែរមួយរូប គឺលោក សួន ប៊ុនរិទ្ធ មានគំនិតបង្កើតគម្រោងសម្តែងសិល្បៈប្រពៃណីខ្មែរ ដើម្បីទាក់ទាញប្រជាពលរដ្ឋ ជាពិសេសយុវជនខ្មែរឲ្យមកចាប់អារម្មណ៍និងស្គាល់សិល្បៈប្រពៃណីខ្មែរផងដែរ។ លោក ប៊ុនរិទ្ធ ដែលធ្លាប់ជានាយកអង្គការហ្វារពន្លឺសិល្បៈ ហើយនឹងជាអតីតប្រធានអង្គការអម្រឹតាសិល្បៈបានអញ្ជើញមកបន្ទប់ស្ទីឌ្យូរបស់ VOA ដោយផ្ទាល់នៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីរៀបរាប់អំពីគម្រោងរបស់លោកក្នុងបង្កើតការសម្តែងសិល្បៈប្រពៃណីខ្មែរ។