រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាមិនទាន់អាចបញ្ជាក់ថា តើនឹងមានការស៊ើបអង្កេតស្វែងរកសកម្មជនថៃរូបនោះ ឬយ៉ាងណាទេ។
ការព្រួយបារម្ភរបស់បណ្តាប្រទេសជាប់ទន្លេមេគង្គដទៃទៀតបានលើកពេលការសម្រេចចុងក្រោយអំពីការបិទបញ្ចប់ដំណើរការពិគ្រោះយោបល់ជាមុននៃគម្រោងទំនប់វារីអគ្គិសនីហ្លួងប្រាបាង្គរបស់ឡាវរហូតដល់ចុងខែមិថុនានេះនេះ។
កាលពីថ្ងៃព្រហស្បតិ៍មានសេចក្តីរាយការណ៍ថា សកម្មជនជាតិថៃ វ័យក្មេងម្នាក់ត្រូវបានមនុស្សមួយក្រុមចាប់ដាក់ក្នុងរថយន្តនៅទីក្រុងភ្នំពេញ។ អង្គការសិទ្ធិមនុស្សអន្តរជាតិ(HRW)បានជំរុញឲ្យកម្ពុជាស៊ើបអង្កេតករណីនេះ ថាតើសកម្មជនដែលស្នាក់នៅកម្ពុជានេះកំពុងនៅទីណា។
សម្ព័ន្ធសង្គ្រោះទន្លេមេគង្គជំរុញឲ្យលុបចោលគម្រោងទំនប់វារីអគ្គិសនីសាណាខាំរបស់លាវ ហើយលើកទឹកចិត្តការអភិវឌ្ឍថាមពលស្អាត ដែលនឹងមានផលចំណេញច្រើនជាង ទាំងខាងសេដ្ឋកិច្ចនិងបរិស្ថាន ក្នុងរយៈពេលយូរ។
ក្រុមឧទ្ទាមកុំម្មុយនិស្តប្រដាប់ដោយអាវុធ កំពុងឆ្លៀតឱកាសក្នុងពេលដែលរដ្ឋាភិបាលហ្វីលីពីន ព្យាយាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយចាប់ផ្តើមធ្វើការវាយប្រហារ ដែលការណ៍នេះធ្វើឱ្យការតស៊ូរយៈពេលជាង៥០ឆ្នាំរឹតតែតឹងតែង និងមិនមានដំណោះស្រាយ។
លោក Dollar លើកឡើងថា ចំណុចដំបូងគឺថាមានភាពខ្លាំងខាងផ្នែកបរិមាណ។ សហរដ្ឋអាមេរិកគួរតែសហការជាមួយនឹងបណ្ដាប្រទេសប្រជាធិបតេយ្យសេរីផ្សេងទៀត ដូចជាប្រទេសជប៉ុន និងអូស្ត្រាលីជាដើម ដើម្បីផ្ដល់ដល់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍នានានូវជម្រើសជំនួយបរទេសមួយជំនួសឲ្យជំនួយរបស់ចិន។
រដ្ឋសភាជាតិវៀតណាមគ្រោងនឹងបោះឆ្នោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលរង់ចាំជាយូរមកហើយនេះនៅថ្ងៃព្រហស្បតិ៍ខាងមុខ។
លិខិតចុះថ្ងៃទី១៣ខែឧសភាបស់គណៈកម្មាធិការប្រជាជនវៀតណាមខេត្តអានយ៉ាង ផ្ញើជូនអាជ្ញាធរខេត្តកណ្តាលបានអះអាងថា ភាគីវៀតណាមបានបញ្ជាឲ្យកងកម្លាំងរបស់ខ្លួនរុះរើតង់ភាគីវៀតណាមបោះនៅ«ជាប់នឹងខ្សែព្រំប្រទល់ខេត្តកណ្តាល»។
ការបិទបណ្តាញផ្សព្វផ្សាយហ្វីលីពីនដែលមានអាយុកាល ៧៤ ឆ្នាំ ភ្លាមៗ គឺជាសកម្មភាពផ្លូវច្បាប់លើកទី ២ នៅក្នុងប្រទេសហ្វីលីពីននៅឆ្នាំនេះប្រឆាំងនឹងបណ្តាញផ្សព្វផ្សាយដែលដេញដោលប្រធានាធិបតី។ ករណីនេះធ្វើឱ្យមានក្តីបារម្ភកាន់តែខ្លាំងអំពីសេរីភាពសារព័ត៌មាននៅក្នុងប្រទេសហ្វីលីពីន។
ព័ត៌មានផ្សេងទៀត