ប្រទេសថៃនឹងចាប់ផ្ដើមធ្វើសាកល្បងវ៉ាក់សាំង mRNA នេះ លើសត្វស្វានៅសប្ដាហ៍ក្រោយ បន្ទាប់ពីបានទទួលជោគជ័យលើការពិសោធន៍លើសត្វកណ្ដុរមក។ នេះបើតាមការបញ្ជាក់របស់លោក Taweesin Wisanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ របស់រដ្ឋាភិបាលថៃ។
ការផ្តល់ជំនួយទៅកាន់តំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជានិងបណ្តាប្រទេសច្រើនទៀតនេះ ត្រូវក្រុមអ្នកឃ្លាំមើលស្ថានការណ៍ក្នុងតំបន់ខ្លះយល់ថា មិនមែនត្រឹមតែជាការផ្តល់ជំនួយមនុស្សធម៌ប៉ុណ្ណោះទេ តែជាការពង្រឹងអំណាច និងផលប្រយោជន៍របស់អាមេរិកផងដែរ។
អ្នកបើកបរយន្តហោះដឹកទំនិញជាតិអាមេរិកម្នាក់ បានក្លាយជាជនបរទេសដំបូងដែលត្រូវបានអាជ្ញាធរប្រទេសសិង្ហបុរីចាប់ដាក់ពន្ធនាគារដោយសារលោកបានរំលោកលើវិធានការដាក់កំហិតមិនឲ្យចេញពីកន្លែងស្នាក់នៅរបស់ប្រទេសនេះដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។
ចំនួនករណីការឆ្លងជំងឺកូវីដ១៩នៅជុំវិញពិភពលោកបានកើនដល់ជាង៤,៥លាននាក់ហើយ កាលពីថ្ងៃសុក្រ ដោយចំនួនអ្នកស្លាប់បានកើនលើសចំនួន៣០០.០០០នាក់។
នៅក្នុងអំឡុងពេលមានការរាតត្បាតដោយជំងឺកូវីដ១៩នេះ ការពាក់ម៉ាស់ការពារ គឺជារឿងល្អហើយ ក៏ប៉ុន្តែ ការពាក់របាំងការពារលើមុខ គឺរឹតតែប្រសើរជាងនេះទៅទៀត។ នេះជាការគិតរបស់លោក Dinh Tran Tuan។
ប្រទេសថៃគ្រោងនឹងបង្កើនការធ្វើតេស្តចំពោះក្រុមមនុស្សដែលងាយរងគ្រោះ ខណៈដែលចំនួននៃករណីឆ្លងកូវីដ១៩ថ្មីមានការធ្លាក់ចុះមិនលើសពីខ្ទង់១០ក្នុងមួយថ្ងៃ ហើយអាជីវកម្មមួយចំនួនចាប់ផ្តើមបើកទ្វារឡើងវិញ។
ប្រទេសចិនដែលមានការផ្ទុះឆ្លងមុនគេ បានស្គាល់នូវស្ថានភាពធូរស្រាលមកវិញ ហើយបានត្រឡប់មកវេទិកាប្រឡងប្រណាំងភូមិសាស្ត្រនយោបាយតំបន់ និងសកលសាជាថ្មី ខណៈដៃគូប្រកួតនានាកំពុងជាប់ដៃបេះចេញនូវមេរោគឆ្លង ដែលទន្ទ្រានបណ្ដាជនពីប្រទេសមួយទៅប្រទេសមួយ
បណ្តាប្រទេសសមាជិកប្លុកអាស៊ានបង្ហាញសមត្ថភាព និងការត្រៀមរៀបចំខុសៗគ្នា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩ ខណៈពេលដែលវីរុសដ៏ប្រល័យនេះនៅបន្តឆ្លងនៅក្នុងតំបន់ ហើយអាចនឹងមានផលប៉ះពាល់កាន់តែខ្លាំងទាំងលើផ្នែកសុខាភិបាល និងសេដ្ឋកិច្ច។
កាលពីប៉ុន្មានសប្តាហ៍មុន ចិនបានប្តូរឈ្មោះកូនកោះចំនួន ២៥ និងថ្មប៉ប្រះទឹកចំនួន ៥៥ កន្លែង នៅក្នុងសមុទ្រចិនខាងត្បូង ដែលលាតសន្ធឹងពីទីក្រុងហុងកុងទៅដល់កោះ Borneo។ រដ្ឋាភិបាលចិនសង្ឃឹមថា ការធ្វើដូចនោះនឹងពង្រឹងការទាមទាររបស់ខ្លួនចំពោះដែនសមុទ្រចិនខាងត្បូង។
ប្រទេសថៃទំនងជានឹងឃើញផលប៉ះពាល់សេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ រយៈពេល ៩ ខែទៀត។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan Ocha នៅថ្ងៃអង្គារនេះ។
ព័ត៌មានផ្សេងទៀត