ការធ្លាក់ចុះសេដ្ឋកិច្ចនេះបានបង្ខំឱ្យប្រទេសសិង្ហបុរីប្រើប្រាស់ថវិកាបម្រុងរបស់ខ្លួន ដែលនេះជាលើកទី១ហើយដែលសិង្ហបុរីប្រើប្រាស់ថវិកាបម្រុងរបស់ខ្លួនចំនួនពីរដងនៅក្នុងរយៈពេលមួយឆ្នាំ។
បទចោទប្រកាន់ព្រហ្មទណ្ឌជាច្រើន និងការស៊ើបអង្កេតរបស់ប៉ូលិសទៅលើអ្នករិះគន់រដ្ឋាភិបាលម៉ាឡេស៊ីថ្មីដែលកំពុងតែត្រៀមខ្លួនប្រឆាំងនឹងអ្នករិះគន់បានធ្វើឱ្យក្រុមសិទ្ធិមនុស្ស មានការព្រួយបារម្ភថា ការការពារសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសនេះកំពុងតែធ្លាក់ចុះ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា សមត្ថកិច្ចមិនទាន់អាចរកឃើញតម្រុយថ្មី ដើម្បីបន្តការងារស៊ើបអង្កេតលើករណីបាត់ខ្លួនរបស់សកម្មជនអាវក្រហមថៃ ដែលត្រូវបានរាយការណ៍ថា ត្រូវបានចាប់ពង្រត់ពីទីតាំងក្បែរខុនដូលោករស់នៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញទេ។
ស្ថិតិរបស់គ្រឹះស្ថានអង្គរឲ្យដឹងថា ជនបរទេសដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាបសម្រាប់ខែឧសភា ឆ្នាំ២០២០ មានចំនួនតែ១.៧៧៦នាក់ប៉ុណ្ណោះ ដែលធ្លាក់ចុះពីជាង១៤ម៉ឺននាក់ ពោលគឺជិត៩៩ភាគរយ។
ការស្ទង់មតិមួយនៅក្នុងអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍បង្ហាញថា មានការគាំទ្រច្រើនដល់ការបិទផ្សារលក់សត្វព្រៃ។ ទីផ្សារសត្វព្រៃអាចត្រូវលុបបំបាត់ក្នុងពេលប្រាំឆ្នាំទៀត។
ក្រោយការចុះស៊ើបអង្កេត ប៉ូលិសកម្ពុជាថាសកម្មជនថៃបាត់ខ្លួននោះ មិនមែនជាអ្នកស្នាក់នៅខុនដូ ដូចការចុះផ្សាយព័ត៌មាននោះទេ។ ប៉ុន្តែសាក្សីបានអះអាងជនជាតិថៃរូបនោះពិតជាបានស្នាក់នៅខុនដូនោះជាច្រើនឆ្នាំហើយ។
នៅក្នុងប្រទេសថៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩មានផលប៉ះពាល់លើសុខភាពនយោបាយ សិទ្ធិមនុស្សនិងសេដ្ឋកិច្ច។
ក្រោយពីរដ្ឋាភិបាលថៃ និងកម្ពុជាបង្អែរបង្អង់ការតាមរកលោក Wanchalerm Satsaksit ដែលត្រូវបានចាប់ពង្រត់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែមិថុនា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ និងក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ជំរុញឲ្យរដ្ឋាភិបាលទាំងពីរនេះស្វែងរកសកម្មជនរូបនេះ។
ព័ត៌មានផ្សេងទៀត