ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី​បន្ត​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​រហូត​ដល់​​ចុង​ឆ្នាំ​២០២០​ដើម្បី​ទប់​ទល់​នឹង​កូវីដ១៩​


រូបឯកសារ៖ លោក​ Muhyiddin Yassin នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី ថ្លែង​សុន្ទរកថា នៅ​ការិយល័យ​នាយក​រដ្ឋ​មន្ត្រី កល​ពី​ខែ​មីនា ២០២០។
រូបឯកសារ៖ លោក​ Muhyiddin Yassin នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី ថ្លែង​សុន្ទរកថា នៅ​ការិយល័យ​នាយក​រដ្ឋ​មន្ត្រី កល​ពី​ខែ​មីនា ២០២០។

នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ​Muhyiddin Yassin​ បាននិយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ​រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹងបន្ត​វិធាន​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​នៅក្នុង​ប្រទេសរហូត​ដល់​ថ្ងៃ​ទី​៣១​ខែ​ធ្នូ ​ដែល​នេះ​ជា​ផ្នែក​នៃ​វិធានការ​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ ​នេះ​បើ​យោង​តាម​ការ​រាយ​ការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន ​Reuters។​

ប្រទេស​ម៉ាឡេស៊ី​មាន​ការ​ធ្លាក់​ចុះ​ចំនួន​អ្នក​ឆ្លងកូវីដ១៩​ថ្មី​ជា​បន្តបន្ទាប់​ ដោយ​កាល​ពី​ថ្ងៃ​សុក្រ​បាន​រាយ​ការណ៍​អំពី​ការ​ឆ្លង​ថ្មី​ចំនួន​១០​ករណី​ប៉ុណ្ណោះ។​ ម៉ាឡេស៊ី​បាន​អនុញ្ញាត​ឲ្យ​អាជីវកម្ម​នានា​បើក​ឡើង​វិញ​ជា​បណ្តើរៗ​ដោយ​គោរព​តាម​វិធានការ​តម្រូវ​ឲ្យ​រក្សា​គម្លាត​ពី​គ្នា​ក្នុង​សង្គម។​ ការ​ជួប​ប្រជុំ​គ្នា​ជា​ទ្រង់​ទ្រាយ​ធំ​ត្រូវ​បាន​ហាមឃាត់ ​ហើយ​ច្រក​ទ្វារ​អន្តរជាតិ​ទាំង​ឡាយ​ត្រូវអាជ្ញាធរ​បន្ត​បិទ។

នៅ​ក្នុង​សារ​ផ្សាយ​តាម​ទូរទស្សន៍​ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​ Muhyiddin ​ថ្លែង​ថា​ ទោះបី​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ​កំពុង​អាច​គ្រប់គ្រង​ស្ថានភាព​ការ​ឆ្លង​វីរុស​នេះ​ក៏​ដោយ ​ក៏​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ​មាន​ន័យ​ថា​ ម៉ាឡស៊ី​នឹងរង​គ្រោះថ្នាក់​ពី​ជំងឺ​នេះ​អស់​រយៈ​ពេល​ជា​យូរ​ទៀត។

លោក​បន្ថែម​ថា​ ​សេដ្ឋកិច្ច​ម៉ាឡេស៊ី​បាន​បង្ហាញ​សញ្ញា​នៃ​ការ​រើប​ឡើង​វិញ​ខ្លះៗហើយ៕

XS
SM
MD
LG