ប្រទេសចិននិយាយថា ខ្លួនបានហាមប្រាមកប៉ាល់នេសាទរបស់ខ្លួនមិនឲ្យនេសាទត្រីមឹកនៅផ្នែកនានានៃមហាសមុទ្រអាត្លង់ទិច និងមហាសមុទ្រប៉ាស៊ីហ្វិករយៈពេល ៣ ខែ ដើម្បីជួយឲ្យមច្ឆាជាតិទាំងនេះមានចំនួនកើនឡើងច្រើនឡើងវិ។
ការចាប់ខ្លួនលោក Anon Namp ដែលជាសកម្មជន កើតមានឡើង ខណៈមានបាតុកម្មពីសំណាក់និស្សិតប្រឆាំងនឹងរដ្ឋាភិបាល និងរាជាធិបតេយ្យថៃដ៏មានអំណាច។ ពួកនិស្សិតទាំងនោះបានរៀបចំបញ្ជីស្តីពីកំណែទម្រង់ចំនួន១០ចំណុចថ្វាយជូនព្រះមហាក្សត្រ Maha Vajiralongkor។
ប៉ូលិសនៅក្នុងប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ បានចាប់ខ្លួនអ្នកចម្រៀង rap និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន៧នាក់នៅក្នុងការបង្ក្រាបលើក្រុមបាតុករ។
ចំនួននៃអ្នកដែលបានឆ្លងវីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩សរុបនៅក្នុងប្រទេសវៀតណាមចាប់តាំងពីខែមករាមក បានកើនឡើងលើសចំនួន១.០០០ករណី កាលពីថ្ងៃព្រហស្បតិ៍ ដោយសារអាជ្ញាធរបានរកឃើញអ្នកឆ្លង១៤នាក់ទៀតនៅក្នុងថ្ងៃនោះ។
ក្រុមមន្ត្រីកម្ពុជាថ្លែងនៅសប្តាហ៍នេះថា ការតវ៉ានៅប្រទេសថៃដែលរីកធំជាងពេលណាៗទាំងអស់ គិតចាប់តាំងពីរដ្ឋប្រហារយោធា កាលពីឆ្នាំ ២០១៤ មកនោះ មិនអាចកើតឡើងនៅកម្ពុជានោះទេ ហើយកម្ពុជាក៏មិនលូកដៃចូលកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដែរ។
ក្នុងឆ្នាំ២០២០ នេះ សមត្ថកិច្ចកម្ពុជា រឹបអូសសារធាតុញៀនគ្រប់ប្រភេទចំនួន៦៨២គីឡូក្រាម រឹបអូសកញ្ឆាចំនួន២៨៦គីឡូក្រាម ក្នុងការបង្ក្រាបចំនួន៦៧៣៧ករណី ដែលបានឃាត់ខ្លួនមនុស្សចំនួន១៣៤៦០នាក់។ នេះ បើយោងតាមតួលេខរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គិតត្រឹមថ្ងៃទី១៧ ខែសីហា។
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានធ្វើការអំពាវនាវតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ ឲ្យមានឯកភាពជាតិ នៅចំពេលដែលមានបាតុកម្មដឹកនាំដោយនិស្សិតប្រឆាំងនឹងរដ្ឋាភិបាលស្ទើររាល់ថ្ងៃ តាំងពីពាក់កណ្តាលខែកក្កដាមក។
និស្សិតមួយចំនួនបានថ្លែងសុន្ទរកថា ហើយនិស្សិតជាច្រើនទៀតបានទាមទារឲ្យលោក Prayuth ចុះចេញពីតំណែង។ លោក Prayuth បានក្លាយជានាយករដ្ឋមន្ត្រីតាមរយៈការធ្វើរដ្ឋប្រហារយោធា កាលពីឆ្នាំ ២០១៤ ហើយមនុស្សជាច្រើនចាត់ទុកលោកថា ជានិមិត្តរូបនៃការក្តោបក្តាប់អំណាចរបស់យោធានៅក្នុងនយោបាយថៃ។
បាតុកម្មដំបូងបានចាប់ផ្តើមកាលពីដើមឆ្នាំនេះ បន្ទាប់ពីតុលាការរដ្ឋធម្មនុញ្ញថៃរំលាយគណៈបក្សអនាគតថ្មីកាលពីថ្ងៃទី២១ ខែកុម្ភៈ និងបានហាមឃាត់មេដឹកនាំរបស់បក្សគឺលោកThanathorn Juangroongruangki មិនឲ្យធ្វើនយោបាយរយៈពេល១០ ឆ្នាំ។
ក្រុមបាតុករនៅក្នុងប្រទេសថៃ កាលពីថ្ងៃសុក្របានទាមទារឲ្យមានការរំលាយសភាជាតិ ការបោះឆ្នោតថ្មី និងការកែប្រែរដ្ឋធម្មនុញ្ញ។
កាលពីពេលថ្មីៗនេះ ការប្រជែងគ្នារវាងប្រទេសមហាអំណាចទាំងពីរ បានឈានដល់ការវែកញែកផ្នែកវិទ្យាសាស្ត្រ។ រដ្ឋាភិបាលស.រ.អា និងរដ្ឋាភិបាលចិន បានលើកឡើងពីរបាយការណ៍ផ្សេងគ្នាអំពីថា តើទំនប់ទឹកទាំង ១១ របស់ចិននៅលើទន្លេមេគង្គប៉ះពាល់ដល់ប្រទេសនានានៅទន្លេមេគង្គខាងក្រោម ឬក៏យ៉ាងណានោះ។
ព័ត៌មានផ្សេងទៀត