មនុស្សយ៉ាងហោចណាស់ចំនួន ៣៥ នាក់ បានស្លាប់និង ៥០ ផ្សេងទៀតបានបាត់ខ្លួន ដោយសារខ្យល់ព្យុះមួយនេះ។ នេះបើតាមការផ្សាយឲ្យដឹងរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម។
មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលមានអាយុ ៧៥ ឆ្នាំរូបនេះ ត្រូវគេរំពឹងយ៉ាងខ្លាំងថា នឹងបានឡើងកាន់អំណាចវិញនៅក្នុងការបោះឆ្នោតថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខ ដែលជាការបោះឆ្នោតលើកទី ២។
សាកសព ១៩ នាក់ត្រូវបានគេទាញចេញពីគំនរភក់នៅទូទាំងភូមិចំនួន ៣ ដែលរងការប៉ះពាល់ខ្លាំងនៅក្នុងខេត្ត Quang Nam។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសវៀតណាម។
ថ្នាក់ដឹកនាំបក្សកុម្មុយនិសវៀតណាម កំណត់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខែនេះ ដើម្បីបង្កើនការងារនិងប្រាក់ចំណូលពលរដ្ឋ។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ គឺដើម្បីរំឭកខួបទី២៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ រវាងអាមេរិក និងវៀតណាម។
ព្រះមហាក្សត្រ Al-Sultan Abdullah បានមានព្រះរាជបន្ទូលថា ថវិកាសម្រាប់ឆ្នាំក្រោយគឺមានសារៈសំខាន់ណាស់នៅក្នុងការជួយរដ្ឋាភិបាលដើម្បីគ្រប់គ្រងផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺកូវីដ១៩ និងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។
ខ្យល់ព្យុះនេះ គឺជាខ្យល់ព្យុះទី ៤ នៅក្នុងខែនេះដែលបោកបក់ចំប្រទេសវៀតណាម ដែលបានធ្វើឲ្យមានរលកសមុទ្រកម្ពស់រហូតដល់ ៦ ម៉ែត្រ ហើយចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់នៅទូទាំងតំបន់។
នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីលោក Muhyiddin Yassinដែលកំពុងមានបញ្ហាផ្នែកនយោបាយនោះ បានទទួលការគាំទ្រដ៏សំខាន់មួយពីគណបក្សដៃគូក្នុងសម្ព័ន្ធភាពរដ្ឋាភិបាលចម្រុះរបស់លោក ដើម្បីបន្តដំណើរសម្ព័ន្ធភាពនៃរដ្ឋាភិបាលនេះជាមួយគ្នាទៅមុខទៀត។
ក្រុមអ្នកគាំទ្ររាជានិយមថៃដែលពាក់អាវលឿងជាង១.០០០នាក់ បានធ្វើបាតុកម្មគាំទ្រព្រះមហាក្សត្រថៃព្រះបាទ Maha Vajiralongkorn នៅថ្ងៃអង្គារ។
ព្យុះទីហ្វុង Molave ដែលមានល្បឿនខ្យល់ ១២៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសន្ទុះខ្យល់រហូតដល់ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោងនេះ បានចាកចេញពីកោះ Luzon នៃប្រទេសហ្វីលីពីនកាលពីព្រឹកថ្ងៃច័ន្ទ។
ការលើកឡើងរបស់អតីតលេខាអចិន្ត្រៃយ៍ក្រសួងការបរទេសសិង្ហបុរីនេះ រំលឹកដល់គ្រាដែលពេលកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០១២ ដែលកាលនោះកម្ពុជារងការចោទថាលម្អៀងទៅរកប្រទេសចិន។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួនប្រាំនៅតំបន់អាស៊ីអាគ្នេយ៍កាលពីពាក់កណ្តាលខែតុលានេះ ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម និងការរើបសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ ១៩។
ព័ត៌មានផ្សេងទៀត