មនុស្សជាច្រើននាក់បានស្លាប់បាត់បង់ជីវិតនៅប្រទេសវៀតណាម ដោយសារតែព្យុះត្រូពិចបានកើតឡើងជាបន្តបន្ទាប់ ដែលបានបង្កការព្រួយបារម្ភថាបញ្ហាប្រែប្រួលអាកាសធាតុជាកត្តានាំឲ្យអាកាសធាតុកាន់តែអាក្រក់។
លោក Prayut ដែលជាអតីតមេបញ្ជាការយោធាដែលបានធ្វើរដ្ឋប្រហារឆ្នាំ ២០១៤ បានប្រឈមនូវសម្ពាធកើនឡើងពីបាតុកររាប់ម៉ឺននាក់ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលទាមទារឲ្យលោកចុះចេញពីតំណែង។
អនុក្រឹត្យថ្មីដែលដាក់ការផាកពិន័យនិងការព្យួរអាជ្ញាបណ្ណលើការចែករំលែកព័ត៌មានបង្ក«គ្រោះថ្នាក់»ត្រូវបានគេយល់ឃើញថាជាការបង្ក្រាបសំឡេងឯករាជ្យទ្រង់ទ្រាយធំជាងមុននៅវៀតណាម។
នាវាចម្បាំងនេះ ដែលជានាវាដំបូងបង្អស់ដែលឥណ្ឌាផ្ដល់ដល់ប្រទេសដទៃ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនទំនាក់ទំនងផ្នែកយោធាជាមួយនឹងប្រទេសមីយ៉ាន់ម៉ា។
ក្រុមតំណាងរាស្ត្រ តម្រូវឲ្យជួបប្រជុំគ្នានៅក្នុងសម័យប្រជុំមួយដែលគ្មានការបោះឆ្នោត នៅថ្ងៃទី ២៦ និងទី ២៧ ខែតុលាខាងមុខ ដែលនេះ ជាវិធានការមួយដែលលោកនាយករដ្ឋមន្ត្រី Prayuth Chan-o-Cha បាននិយាយថា លោកបានអនុម័តរួចហើយ។
តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម ផាម ប៊ិញមិញ កិច្ចប្រជុំនេះ នឹងមានការចូលរួមពីក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០ប្រទេស និងលោកអគ្គលេខាធិការអ.ស.ប និងប្រធានសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិផងដែរ។ វៀតណាម ជាប្រធានប្តូវេនអាស៊ានឆ្នាំ២០២០នេះ។
បុរសបួននាក់កំពុងជាប់សវនាការនៅក្រុងឡុងដ៍ ពាក់ព័ន្ធនឹងការស្លាប់បុរស និងស្រ្តីជនជាតិវៀតណាមចំនួន ៣៩នាក់ ដោយប្រឈមនឹងបទចោទប្រកាន់ផ្សេងៗ រួមមាន បទមនុស្សឃាតដោយអចេតនា និងឃុបឃិតលួចនាំមនុស្សឆ្លងដែន។
ការតវ៉ាដែលភាគច្រើនដឹកនាំដោយនិស្សិត បានបន្តធ្វើអស់ប៉ុន្មានខែកន្លងមកនៅក្នុងរាជធានីបាងកក ដោយអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី Prayuth Chan-Ocha ចុះចេញពីតំណែង។ លោក Prayuth បានឡើងកាន់អំណាចដោយសារការធ្វើរដ្ឋប្រហារយោធាឆ្នាំ ២០១៤។
ព័ត៌មានផ្សេងទៀត